ព័ត៌មានជាតិ
ចំណូលរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញថយចុះតិចតូចនៅត្រីមាសទី៣
រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ (រ.ទ.ស.ភ) ដែលជាក្រុមហ៊ុនបោះផ្សាយមូលបត្រនៅផ្សារមូលបត្រកម្ពុជាទទួលមានចំណូលសរុបចំនួនជាង ៨៨ ពាន់លានរៀលក្នុងត្រីមាសទី៣ ឆ្នំា២០២៤ ថយចុះជាងត្រីមាសទី២ ឆ្នំា២០២៣ ១៥,៤៨%។

«យើងបានឃើញថាមូលហេតុចម្បងនៃការថយចុះចំណូលនេះដោយសារចំណូលពីការលក់ថយចុះជាង១៣ពាន់លានរៀលស្មើនឹង ១៣,១៤% និងចំណូលផ្សេងបានថយចុះជាង៤ពាន់លានរៀលស្មើនឹង ១៦៨,៧៣% ព្រមទាំងអត្រាទឹកគ្មានចំណូលបានកើនឡើងដល់អត្រា ២១,៥៩%ក្នុងរាជធានីភ្នំពេញ និងក្រុងតាខ្មៅ»។ នេះបើយោងតាមរបាយការណ៍របស់ក្រុមហ៊ុនផ្ញើរទៅកាន់ផ្សារមូលបត្រកម្ពុជាកាលពីពេលថ្មីៗនេះ។
លោក ឯក សុនចាន់ ប្រធានក្រុមប្រឹក្សាភិបាលនៃរ.ទ.ស.ភបានគូសបញ្ជាក់ក្នុងរបាយការណ៍នោះថា ក្នុងត្រីមាសទី៣ ឆ្នាំ២០២៤ នេះ រ.ទ.ស.ភ បានដាក់បំពង់មេនាំទឹក និងបណ្តាញចែកចាយទឹកស្អាតសរុប ប្រវែង ១៤៧ ០៩៣,៦៣ម៉ែត្រ, ផលិតទឹកស្អាតបានជាង ៨០ លានមែត្រគូម និងតបណ្តាញជូនអតិថិជនបានចំនួន ៦ ១៣៤បណ្តាញ ក្នុងនោះអតិថិជនចំណូលទាបមានចំនួន ៤២៤បណ្តាញ ដោយជាលទ្ធផលទទួលបានចំណូលសរុប ចំនួនជាង ៨៨ ពាន់លានរៀល, និងចំណេញពិតចំនួនជាង ២១ ពាន់លានរៀល។ ចំណេញក្នុងមួយភាគហ៊ុន ជាមូលដ្ឋាន (Basic Earmings per Share) គឺ ២៤៧,៧៩រៀល។

លោកថា៖«រ.ទ.ស.ភ វិនិយោគ កសាង ពង្រីក ដំណើរការ និងជួសជុលថែរក្សាមាព្យាបាយសម្រាប់ផលិត និងប្រព័ន្ធចែកចាយ ទឹកស្អាត និងអនាម័យ, ប្រើប្រាស់នូវគ្រប់វិធានការដើម្បីបង្កើនផលិតកម្ម-សេវាកម្ម និងធានាគុណភាពទឹកស្អាត ដើម្បីឆ្លើយតប ទៅនឹងតម្រូវការសម្រាប់ជីវភាពរស់នៅ អាជីវកម្ម សេវាកម្ម និងឧស្សាហកម្ម, ធ្វើអាជីវកម្ម សេវាកម្ម និងការងារផ្សេងៗទៀត ដែលទាក់ទងនឹងវិស័យទឹកស្អាត និងអនាម័យនៅក្នុងឬក្រៅប្រទេស តាមការសម្រេចរបស់ក្រុមប្រឹក្សាភិបាល និងដោយអនុលោមតាមច្បាប់»។
លោកថា សម្រាប់ត្រីមាសទី៤ ឆ្នាំ២០២៤ រ.ទ.ស.ភ គ្រោងផលិតទឹកស្អាត ៨០ ៤៣៥ ៦០០ម” ជាមួយនឹងការពង្រីក បណ្តាញចែកបាយទឹកបន្ថែម ១០៩ ៧៤៩ម៉ែត្រ, គ្រោងចំណូលសរុបចំនួនជិត ១៣១ ពាន់លានរៀល និង ចំណាយសរុបចំនួនជិត ៧៦ ពាន់លានរៀល៕

-
សន្តិសុខសង្គម១៦ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៧ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?