Connect with us

ព័ត៌មានអន្ដរជាតិ

វៀតណាមត្រូវការ​លុយ ១៤ ប៊ីលាន​ដុល្លារ​ ដើ​ម្បី​សាងសង់ស្ថានីយសាកថ្ម EV ទូទាំងប្រទេស​

បានផុស

នៅ

អ្នកជំនាញ​ក្នុងឧស្សាហកម្មរថយន្តអគ្គិសនី​ (EV) វៀតណាម​ បានអះអាងថា​ វៀតណាម​ត្រូវការ​ថវិកា​យ៉ាងហោចណាស់ក្បែរ​ ១៤ ប៊ីលាន​ដុល្លារ​ ដើម្បី​សាងសង់ស្ថានីយសាកថ្មរថយន្តអគ្កិសនី​នៅ​ទូទាំងប្រទេស​។ នេះបើតាម​ការ​ចុះ​ផ្សាយ​របស់​កាសែត​ Viet Nam News ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាម​រយៈការ​សាងសង់ស្ថានីយសាកថ្ម​ វៀតណាម​រំពឹងថានឹងកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ និងបង្កើតឱកាសដ៏ធំ​សម្រាប់ទីផ្សារ​រថយន្តអគ្គិសនី​ក្នុងស្រុក​។ ការងាកទៅប្រើ​ប្រាស់រថយន្តអគ្គិសនី​ ​គឺជាកិច្ចខិតខំប្រឹងប្រែងដ៏ធំមួយឆ្ពោះទៅរកគោលដៅ​អព្យាក្រឹតកាបូន​របស់វៀតណាម និងការការពារបរិស្ថាន ហើយវាក៏នឹងជំរុញសេដ្ឋកិច្ចជាតិផងដែរ​ ជាពិសេស​ក្នុងការកាត់បន្ថយថ្លៃដើមនាំចូលប្រេង និងបង្កើតការងាររាប់លាន។

យោងតាមរបាយការណ៍ពីធនាគារពិភពលោក ប្រព័ន្ធស្ថានីយសាកថ្មដើរតួនាទីយ៉ាងសំខាន់ ដើម្បីឱ្យរថយន្តអគ្គិសនី​ក្លាយជាចរន្ត ជាពិសេសក្នុងចំណោមអ្នកទិញរថយន្តលើកដំបូង។ គេប៉ាន់ប្រមាណថា វៀតណាមត្រូវការថវិកា ២,២ ប៊ីលាន​ដុល្លារ​ នៅឆ្នាំ​ ២០៣០​ ដើម្បី​សាងសង់បណ្តាញស្ថានីយសាកថ្មសាធារណៈ ហើយតួលេខនេះនឹងកើនឡើងដល់ ១៣,៩ ប៊ីលាន​ដុល្លារ​ នៅឆ្នាំ​ ២០៤០ និង ៣២,៦ ប៊ីលាន​ដុល្លារ នៅឆ្នាំ​ ២០៥០ ដើម្បី​បំពេញ​តម្រូវការ​របស់​ប្រជាជនភាគច្រើន​។ ​

ជាមួយនឹងការអភិវឌ្ឍយ៉ាងឆាប់រហ័សនៃបច្ចេកវិទ្យារថយន្តអគ្គិសនី​ ​និងនិន្នាការឆ្ពោះទៅរកការដឹកជញ្ជូន​បៃតង តម្រូវការសម្រាប់យានជំនិះប្រភេទនេះ​រំពឹងថានឹងកើនឡើងយ៉ាងខ្លាំងនាពេលអនាគត​។ ​គេ​ព្យាករថា ប្រជាជនវៀតណាម​នឹង​មាន​រថយន្ត​អគ្គិសនី​ច្រើនជាង ២,៨ លានគ្រឿង ​ប្រើប្រាស់ចាប់ពីឆ្នាំ ២០២៤ ដល់ឆ្នាំ ២០៣៥ ​និង ៣ លានគ្រឿងទៀត​ចន្លោះ​ឆ្នាំ ២០៣៦-២០៥០ ប្រសិន​បើ​ប្រទេស​នេះ​ពន្លឿន​ការអភិវឌ្ឍបណ្តាញស្ថានីយសាកថ្ម​។

ការសិក្សាអន្តរជាតិបានបង្ហាញថា ការឧបត្ថម្ភធនសម្រាប់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធសាកថ្ម មានប្រសិទ្ធភាពជាងការឧបត្ថម្ភធនសម្រាប់ការទិញរថយន្តអគ្គិសនី​ពី ៥-៦ ដង។ ​នេះបង្ហាញឱ្យឃើញថា ប្រសិនបើរដ្ឋាភិបាលវៀតណាម​ ផ្តោតលើការកសាងស្ថានីយសាកថ្ម នោះ វៀតណាមអាចពន្លឿនការផ្លាស់ប្តូរ​ទៅប្រើ​រថយន្តអគ្គិសនី​ ​ខណៈ​កាត់បន្ថយការពឹងផ្អែកលើប្រភពថាមពលឥន្ធនៈហ្វូស៊ីល៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២៨ វិនាទី មុន

វៀតណាមត្រូវការ​លុយ ១៤ ប៊ីលាន​ដុល្លារ​ ដើ​ម្បី​សាងសង់ស្ថានីយសាកថ្ម EV ទូទាំងប្រទេស​

ព័ត៌មានជាតិ៣៥ នាទីutes មុន

កម្ពុជារកចំណូលបានជាង១ពាន់លានដុល្លារពីពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកនៅឆ្នាំ​២០២៤

ព័ត៌មានជាតិ១ ម៉ោង មុន

មនុស្សយ៉ាងច្រើនកុះករ បានមកចូលរួមទស្សនា ពិព័រណ៍យន្តហោះ និងបច្ចេកវិទ្យា នៅថ្ងៃចុងក្រោយនេះ

ព័ត៌មានជាតិ៣ ម៉ោង មុន

ចំណូលរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញថយចុះតិចតូចនៅត្រីមាសទី៣

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

មេបក្ស​ប្រជាធិបតេយ្យ​ដែលស្ទើរ​ក្លាយ​ជាអ្នក​ទោស​ ថា ប្រជាជន​បង្កើត​ប្រវត្តិសាស្រ្តថ្មី​

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

​ទីបំផុត​ សភា​​កូរ៉េខាងត្បូ​ង​ជោគជ័យ​ព្យួរ​អំណាច​លោក Yoon យ៉ាងងាយស្រួល​ ដោយ​សំឡេង​២០៤​

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

មេបក្ស​ប្រជាធិបតេយ្យ​ដែលស្ទើរ​ក្លាយ​ជាអ្នក​ទោស​ ថា ប្រជាជន​បង្កើត​ប្រវត្តិសាស្រ្តថ្មី​

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

នាយក​រដ្ឋមន្ត្រី Han Duck-soo បន្តការងារ​ពី​ Yoon Suk Yeol ​​ដើម្បីដោះវិបត្តិ​កូរ៉េ​

ព័ត៌មានជាតិ១៩ ម៉ោង មុន

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អញ្ជើញ​ជា​អធិបតី​បើក​ពិធីបុណ្យ​រំលឹក​គុណ​អង្គរ​លើកទី៤

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

​លោក Yoon ដែលប្តេជ្ញា​ប្រយុទ្ធ​ដល់​ទីបញ្ចប់នោះ សន្យា​ចុះ​ចេញ ក្រោយសភា​ទម្លាក់​

Sokha Hotels

ព័ត៌មានពេញនិយម