Connect with us

ព័ត៌មានអន្ដរជាតិ

តម្លៃប្រេង​កើន​ឡើងពេលបញ្ចប់ការជួញដូរ ជាមួយ​អត្រាប្រចាំសប្ដាហ៍ខ្ពស់បំផុតតាំងពី​ខែ​វិច្ឆិកា

បានផុស

នៅ

តម្លៃប្រេងបានកើនឡើងជាង ១ ភាគរយ​ ពេល​បញ្ចប់​ការ​ជួញដូរ​កាល​ពី​ថ្ងៃ​សុក្រ (១៣ ធ្នូ) ជាមួយ​នឹង​អត្រា​ប្រចាំសប្ដាហ៍ខ្ពស់​បំផុត​ ​ក្នុងរយៈពេល​៣សប្ដាហ៍​​ ​ដែល​ជំរុញ​ដោយ​ការរំពឹងទុកថានឹងមាន​​ការដាក់ទណ្ឌកម្មបន្ថែមលើរុស្ស៊ី និងអ៊ីរ៉ង់ ដោយ​នឹង​រឹតបន្តឹង​ការផ្គត់ផ្គង់ ​ខណៈ​ការ​កាត់បន្ថយ​អត្រាការប្រាក់​នៅអឺរ៉ុប និងសហរដ្ឋអាមេរិក អាចជំរុញតម្រូវការប្រេងឥន្ធនៈ។ នេះបើតាម​ការ​ចុះ​ផ្សាយ​របស់​ទីភ្នាក់ងារសារព័ត៌មាន​រ៉យទ័រ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តម្លៃប្រេងឆៅ​នា​ពេល​អនាគត ម៉ាក​ Brent បានកើនឡើង ១,០៨ ដុល្លារ​ ឬ​ ១,៥ ភាគរយ​ ដោយ​បញ្ចប់​ការ​ជួញដូរ​នៅ​តម្លៃ​ ៧៤,៤៩ ដុល្លារ/បារ៉ែល។ ចំណែក​ឯ​ប្រេង​ឆៅ​អាមេរិក​ ម៉ាក​ ​West Texas Intermediate (WTI) បានកើនឡើង ១,២៧ ដុល្លារ​ ឬ​ ១,៨ ភាគរយ​ ដោយ​បញ្ចប់​ការ​ជួញដូរ​នៅ​តម្លៃ​ ៧១,២៩ ដុល្លារ​/បារ៉ែល​។ ​

វា​​គឺ​ជា​តម្លៃ​បិទ​ការ​ជួញដូរ​ខ្ពស់បំផុតសម្រាប់​ប្រេង​ម៉ាក​ Brent ចាប់តាំងពីថ្ងៃទី ២២ ខែវិច្ឆិកា ដែល​ធ្វើ​ឱ្យ​អត្រា​កំណើន​ប្រចាំ​សប្ដាហ៍​មាន​ប្រមាណ​ ៥ ភាគរយ​។ ​តម្លៃប្រេង​ម៉ាក​ WTI វិញ​ បាន​កើន​ឡើង​ ៦ ភាគរយ​ ក្នុងអត្រា​ប្រចាំ​សប្ដាហ៍​ ខណៈ​តម្លៃ​បិទ​កាល​ពី​ថ្ងៃ​សុក្រ គឺ​ជា​ចំនួន​ខ្ពស់​បំផុត​រាប់​តាំង​ពី​ថ្ងៃ​ទី​ ៧ វិច្ឆិកា​។ ​

អ្នកជំនាញ​បាន​លើក​ឡើង​ថា​ កំណើន​តម្លៃ​នេះ​ត្រូវ​បាន​ជំរុញ​ដោយ​ ការ​រំពឹង​ទុកដែល​ថា​លោកខាង​លិច​នឹង​ដាក់​​ទណ្ឌកម្មកាន់តែតឹងរ៉ឹង​​បន្ថែម​ប្រឆាំងនឹង​រុស្ស៊ី​ និងអ៊ីរ៉ង់​ ​គោលនយោបាយ​ជំរុញ​សេដ្ឋកិច្ចនៅ​ចិន​ ដែល​ជា​អ្នក​នាំចូល​ប្រេង​ដ៏​ធំ​បំផុតមួយ​របស់​ពិភព​លោក​ ជម្លោះ​នៅ​មជ្ឈិមបូព៌ា និងការរំពឹងទុកសម្រាប់ការកាត់បន្ថយអត្រាការប្រាក់​របស់​ធនាគារកណ្ដាល​អាមេរិក​ និងសហភាពអឺរ៉ុប​ ជាដើម។ ​ការកាត់បន្ថយ​អត្រាការប្រាក់អាចជំរុញ​សកម្មភាព​សេដ្ឋកិច្ច​ និងបង្កើន​តម្រូវការប្រេង​។

ជាមួយគ្នា​នោះ​ ទីភ្នាក់ងារថាមពលអន្តរជាតិ (IEA) បានបង្កើនការព្យាករ​​របស់​ខ្លួន​ លើ​​កំណើនតម្រូវការប្រេងពិភពលោកឆ្នាំ ២០២៥ ដល់ ១,១ លាន​បារ៉ែល/ថ្ងៃ​ ពីត្រឹម​ ៩៩០ ០០០ លានបារ៉ែល​/ថ្ងៃ​ ក្នុងការ​ព្យាករ​កាលពី​ខែ​មុន​ ជុំវិញ​សុទិដ្ឋិនិយម​អំពី​គោលនយោបាយជំរុញសេដ្ឋកិច្ច​នៅ​ចិន​ ខណៈ​អង្គការ​នៃ​ប្រទេស​នាំចេញ​ប្រេង​កាត និងសម្ព័ន្ធមិត្ត (OPEC+) បានប្រកាស​ពី​ការ​បន្តកាត់បន្ថយ​ផលិតកម្មប្រេង​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤ នាទីutes មុន

សវនាការ​​តុលាការ​ធម្មនុញ្ញ​កូរ៉េខាងត្បូង​ត្រូវ​ពន្យាពេល​ និង​បដិសេធ​​សំណើរបស់​លោក Yoon

ព័ត៌មានជាតិ១៤ នាទីutes មុន

រដ្ឋាភិបាល និងWorld Vision ដាក់អនុវត្តន៍គម្រោងពង្រឹងសមភាពយេនឌ័រ និងអាហារូបត្ថម្ភក្នុងខេត្តក្រចេះ

ព័ត៌មានអន្ដរជាតិ១៦ នាទីutes មុន

Greenland ចង់​ជួប​លោក ត្រាំ និយាយ​ពី​រឿង​ការពារ​ជាតិ និង​ជីក​រ៉ែ

ព័ត៌មានជាតិ១៧ នាទីutes មុន

ឆាប់ៗនេះ ស្រ្តីមានផ្ទៃពោះកំពុងជាប់ឃុំក្នុងពន្ធនាគារ នឹងទទួលបានប្រាក់ឧបត្ថម្ភពីរដ្ឋាភិបាលកម្ពុជា

សេដ្ឋកិច្ច២២ នាទីutes មុន

អ្នកនាំពាក្យ៖ ការបកស្រាយរបស់រដ្ឋមន្ត្រីជុំវិញតម្លៃស្រូវអូអឹម ធ្លាក់ចុះជាស្ថានភាពនៃទីផ្សារសកល

ព័ត៌មានជាតិ២២ ម៉ោង មុន

គម្រោង​កែលម្អ​​សួនច្បារមាត់ទន្លេ ចំណាយ​ថវិកា​ជិត ២០០ លានរៀល ​ផ្លាស់ប្តូរ​មុខមាត់​ថ្មី​ស្រុកសំបូរ​ទាក់ទាញទេសចរ​បន្ថែមទៀត

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

រលកខ្យល់ល្បឿនជាង១០០គ.ម/ម៉ោង នឹងធ្វើឲ្យ LA កើតភ្លើងឆេះព្រៃ កាន់តែសាហាវៗថែមទៀត

ព័ត៌មានជាតិ២១ ម៉ោង មុន

អ្នកនាំពាក្យ៖ ក្រសួងយុត្តិធម៌ មិនឱ្យមាន«ករណីបុកគេស្លាប់ហើយជនបង្កបង់លុយយករួចខ្លួន»កើតមានទៀតទេ

ព័ត៌មានជាតិ១៩ ម៉ោង មុន

ពលរដ្ឋនៅបាត់ដំបងតវ៉ាបិទផ្លូវទាមទារឲ្យដោះបញ្ហាស្រូវធ្លាក់ថ្លៃ ក្រសួងកសិកម្មតបថា ថាមិនបានព្រងើយបញ្ហានេះឡើយ

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

រដ្ឋ Johor ភាគខាងត្បូង​ម៉ាឡេស៊ី​​ប្រឈមទឹកជំនន់ ខណៈ​អ្នក​ប៉ះពាល់​កើនជិត៤០០០នាក់

Sokha Hotels

ព័ត៌មានពេញនិយម