Connect with us

ព័ត៌មានជាតិ

កម្ពុជាទទួលបានភ្ញៀវទេចរអន្តរជាតិប្រមាណ៦លាននាក់ក្នុងរយៈ១១ខែ​

បានផុស

នៅ

ក្នុងរយៈពេល១១ខែដើមឆ្នាំ២០២៤ កម្ពុជាទទួលបានទេសចរអន្តរជាតិប្រមាណ៦លាននាក់ កើនឡើង២២ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៣ ដែលភាគច្រើននៃភ្ញៀវទេចរគឺមកពីបណ្តាប្រទេសក្នុងតំបន់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានមានប្រសាសន៍ក្នុងពិធីបុណ្យសមុទ្រលើកទី១១ នៅខេត្តកំពត នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៤ ថា ក្នុងរយៈពេល ១១ខែ ឆ្នាំ២០២៤ កម្ពុជាទទួលបានទេសចរអន្តរជាតិសរុបប្រមាណ ៦លាននាក់ កើនឡើង ២២% និង​ ភ្ញៀវទេសចរជាតិចំនួន ២០លាននាក់បានធ្វើដំណើរទូទាំងប្រទេស កើនឡើង ១៩,៧% ក្នុងនោះតំបន់ឆ្នេរមានភ្ញៀវទេសចរជាតិប្រមាណ ៨លាននាក់ កើនឡើង ១២,៥% និង​ ភ្ញៀវទេសចរបរទេសចំនួន ៤២០ ០០នាក់ កើនឡើង  ១0,6% % បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២៣។

លោកបានបញ្ជាក់ថា៖« សម្រាប់ឆ្នាំ២០២៤ទាំងមូល យើងរំពឹងថានឹងទទួលបានភ្ញៀវទេសចរអន្តរជាតិប្រមាណ ៦,៧លាននាក់ ដែលចំនួននេះច្រើនជាងមុនកូវីដ១៩ និងភ្ញៀវទេសចរក្នុងស្រុកប្រមាណ ២២លាននាក់»។

លោក ធួន ស៊ីណាន ​ប្រធាន​សមាគម​ទេសចរណ៍​អាស៊ី​ប៉ាស៊ីហ្វិក​កម្ពុជា (PATACC) បានថ្លែងប្រាប់កម្ពុជាថ្មីកន្លងមកថា ការមកដល់នៃភ្ញៀវទេចរអន្តរជាតិនេះគឺឆ្លុះបញ្ចាំងអំពីភាពប្រសើរឡើងនៃសេដ្ឋកិច្ចតំបន់ និងសកល បើទោះបីបញ្ហានៃការអូសបន្លាយសង្រ្គាមរវាងរុស្ស៊ី​និងអ៊ុយក្រែន ការបន្តលើងកំដៅនៃបញ្ហាភូមិសាស្រ្តនយោបាយក្តី ក៏ប្រជាពលរដ្ឋសកលបានធ្វើការចាយវាយលើដំណើរទស្សនកិច្ចនានា។ ប៉ុន្តែលោកថា បើទោះជាការកើនឡើងគួរឱ្យកត់សម្គាល់ក្តី ក៏ចំនួនភ្ញៀវអន្តរជាតិនេះគឺភាគច្រើនមកពីក្នុងតំបន់។

លោកបានមានប្រសាសន៍៖«យើងសាទរចំពោះកំណើននេះ ប៉ុន្តែយើងត្រូវធ្វើការងារជាច្រើនទៀតដើម្បីធ្វើការផ្សព្វផ្សាយ  និងបង្កើតនូវកម្មវិធីនានាដើម្បីទាក់ទាញភ្ញៀវអន្តរជាតិជាពិសេសមកពីប៉ែកអឺរ៉ុប ដោយសារពួកគេចំណាយពេលច្រើនទាំងការស្នាក់នៅនិងចាយវាយជាដើម»។

បើតាមលោកស៊ីណាន ស្របពេលដែលកម្ពុជាបានដាក់ឱ្យដំណើការនូវព្រលានយន្តហោះអន្តរជាតិសៀមរាប និងគ្រោងដាក់ឱ្យដំណើការព្រលានយន្តហោះអន្តរជាតិតេជោតាខ្មៅនាពេលខាងមុខ​ គឺជាឪកាសមួយដែលកម្ពុជាត្រូវធ្វើការផ្សព្វផ្សាយ និងបង្កើតយន្តការនានាក្នុងការទាក់ទាញភ្ញៀវទេចរបន្ថែមទៀតជាពិសេសមកពីគោលដៅឆ្ងាយៗ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ នាទីutes មុន

សមាជិក ប.ស.ស អាចទៅពិនិត្យ-ព្យាបាល នៅគ្រប់មូលដ្ឋានសុខាភិបាលដៃគូ ដោយមិនកំណត់ចំនួនចូលប្រើប្រាស់សេវា និងមិនបង់ថ្លៃព្យាបាល

ព័ត៌មានអន្ដរជាតិ៥ នាទីutes មុន

«សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន» គឺជាប្រធានបទក្តៅ ក្នុងសន្និសីទសន្តិសុខទីក្រុង Munich 

ព័ត៌មានអន្ដរជាតិ២១ នាទីutes មុន

ស្ដេច​ហ្ស៊កដានី បដិសេធ​ផែនការ​លោក ត្រាំ ដែល​ចង់គ្រប់គ្រង​តំបន់​ហ្គាហ្សា

ព័ត៌មានជាតិ២១ នាទីutes មុន

អួយស្ទ័រ​​​សមុទ្រ​ខ្មែរ​ស្រស់ៗ​​នៅ​ខេត្តកំពត លក់​មួយ​គ្រាប់​តម្លៃពី​ ៣០០ ទៅ ៧០០ រៀល​តាម​តូច​តាម​ធំ​

សន្តិសុខសង្គម២៣ នាទីutes មុន

Breaking News៖ អគ្គិភ័យកំពុងឆេះ​ស្ថានីយ​ប្រេង​ឥន្ធនៈ​ នៅខេត្តព្រះសីហនុ(មានវីដេអូ)

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ត្រាំ ទារឲ្យអ៊ុយក្រែន សងប្រាក់ ៥០០ពាន់លានដុល្លារ មកវិញ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

មនុស្ស៥៥នាក់ស្លាប់ក្នុងហេតុការណ៍រថយន្តក្រុងធ្លាក់ចូលជ្រោះនៅ​ហ្គាតេម៉ាឡា

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ស្លាប់៤នាក់ និងបាត់ខ្លួន៣នាក់​ក្នុង​ហេតុការណ៍​ក្រឡាប់ទូក​ដោយសារខ្យល់​​​ខ្លាំង​និងរលក​ធំ​ៗ​​នៅ​​ឥណ្ឌូណេស៊ី

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

លោក ដូណាល់ ត្រាំ គំរាម​កាត់​ជំនួយ​អេហ្ស៊ីប និង​ហ្ស៊កដានី បើ​ពួកគេ​មិន​ព្រម​ទទួល​យក​ជនជាតិ​ប៉ាឡេស្ទីន

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ត្រឹម​២០ថ្ងៃ​សោះ លោកត្រាំ​ចេញ​បទ​បញ្ជាប្រតិបត្តិ​​​លើស​ប្រធានា​ធិបតី​មុន​ៗ​ «ហៅ​មិនឮ»​​

Sokha Hotels

ព័ត៌មានពេញនិយម