Connect with us

ព័ត៌មានអន្ដរជាតិ

វៀតណាម​វ៉ាដាច់ហ្វីលីពីន ក្លាយជា​អ្នក​ផ្គត់ផ្គត់ចេក​ដ៏ធំ​បំផុត​សម្រាប់​ចិន​

បានផុស

នៅ

វៀតណាម​ បាន​វ៉ាដាច់​ហ្វីលីពីន ក្លាយ​ជា​ប្រទេស​ផ្គត់​ផ្គង់​ផ្លែចេក​ដ៏​ធំ​បំផុត​សម្រាប់​ចិន​ ដោយ​រួម​ចំណែក​ប្រមាណ​ ៤០,៧ ភាគរយ​ នៃ​ចំណែក​ទីផ្សារ​ចេក​របស់​ចិន​ ក្នុងរយៈពេល​ពេល​ ៨ ដំបូង​ឆ្នាំ​ ២០២៤​។ នេះបើតាម​ការ​ចុះ​ផ្សាយ​របស់​កាសែត​ VnExpress កាល​ពី​សប្ដាហ៍​មុន​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ទិន្នន័យពីនាយកដ្ឋានគយ​ចិន​ បាន​បង្ហាញ​ថា​ ប្រទេស​ចិន​បានបង្កើនការនាំចូលពីប្រទេសវៀតណាមចំនួន ១៩,៨ ភាគរយ​ ខណៈ​ការនាំចូលពី​ហ្វីលីពីន បាន​ធ្លាក់ចុះ​ខ្លាំង​ដល់​ ៣៩,២ ភាគរយ​។ ​

បើតាម​ក្រសួង​ឧស្សាហកម្ម និងពាណិជ្ជកម្មហ្វីលីពីន​ បញ្ហា​ធាតុអាកាស​ ​និងជំងឺដែលមិនអំណោយផល បានកាត់បន្ថយទិន្នផលចេករបស់​ហ្វីលីពីនក្នុងឆ្នាំនេះ ហើយបានជំរុញឱ្យតម្លៃកើនឡើង។ ​

បញ្ហា​ទាំង​អស់​នេះ​ហើយ ដែល​ធ្វើ​ឱ្យ​តម្រូវការ​ចេញ​នាំចេញ​ពី​វៀតណាម​ កើន​ឡើង​។ លើសពី​នេះ​ផ្សារទំនើបអ៊ីអន (Aeon) ក្នុងប្រទេសចិន កាលពីដើមឆ្នាំនេះ បានចាប់ផ្តើមលក់តែចេករបស់វៀតណាម ហើយបានបញ្ឈប់ការនាំចូលពីប្រទេសហ្វីលីពីន និងតៃវ៉ាន់។

ក្រុម​អ្នក​នាំ​ចេញ​និយាយ​ថា ចេក​វៀតណាម​មាន​គុណភាព និង​បរិមាណ​ល្អ និងមាន​​តម្លៃ​ប្រកួត​ប្រជែង ខណៈភូមិសាស្រ្ត​ដែល​វៀតណាម​នៅ​ជាប់​ចិន បាន​​ជួយ​កាត់​បន្ថយ​ថ្លៃ​ដឹកជញ្ជូន។ នាពេលកន្លង​មក​ ក្រុមហ៊ុនវៀតណាមបាន​ព្យាយាមបំពេញតាមស្តង់ដារ​តឹងរឹងរបស់ប្រទេសចិន ដែលបណ្តាលឱ្យមានការនាំចេញកើនឡើង។

យ៉ាង​ណា​មិញ​ ក៏​មាន​បញ្ញា​មួយ​ចំនួន​ផងដែរ​ ​ដោយ​អ្នក​នាំចេញ​បាន​លើក​ឡើង​ តម្លៃចេកនៅចិន​ជួនកាលប្រែប្រួលយ៉ាងខ្លាំង ដោយផលិតផលក្នុងស្រុកបានជន់លិចទីផ្សារក្នុងរដូវប្រមូលផល និងធ្វើឱ្យតម្លៃធ្លាក់ចុះ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៣ នាទីutes មុន

ឈ្នះ​មេដាយ​មាស​ពាន RTNK កញ្ញា លឿង ម៉ាលីនិច ចង់​ឃើញ​ក្រុម​ហ៊ុនឯកជន​ចូល​រួម​ឧបត្ថម្ភ​កីឡា​វាយសី​កាន់​តែ​ច្រើន

ជីវិតកម្សាន្ដ៣ នាទីutes មុន

ការប្រគំតន្ត្រីរបស់ G-Dragon ក្លាយទៅជាគំនរសំរាមដ៏អាក្រក់មិនធ្លាប់មាន

ព័ត៌មានជាតិ៩ នាទីutes មុន

សួនញញឹមអង្គរ តុបតែងលម្អយ៉ាងស្រស់ស្អាត ត្រៀមទទួលភ្ញៀវទេសចរ ក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្តខាងមុខ

ព័ត៌មានជាតិ១២ នាទីutes មុន

ប្រធានរដ្ឋសភាអំពាវនាវឱ្យពង្រឹងការត្រួតពិនិត្យសុវត្ថិភាពចំណីអាហារដល់ប្រជាពលរដ្ឋ

សន្តិសុខសង្គម១៨ នាទីutes មុន

Breaking News៖ អគ្គិភ័យកំពុងឆេះរោងចក្រនៅស្រុកអង្គស្នួល ខេត្តកណ្ដាល(មានវីដេអូ)

Sokha Hotels

ព័ត៌មានពេញនិយម