ព័ត៌មានអន្ដរជាតិ
រដ្ឋាភិបាលឥណ្ឌូណេស៊ី ចំណាយថវិកាជាង ៣០ ប៊ីលាន លើវិស័យអប់រំនៅឆ្នាំនេះ
អនុរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុឥណ្ឌូណេស៊ី លោក Suahasil Nazara បានឱ្យដឹងថា រដ្ឋាភិបាលឥណ្ឌូណេស៊ីបានចំណាយថវិកាប្រហែល ៥០៤ ទ្រីលានរូពៀ (ប្រហែល ៣១,៤ ប៊ីលានដុល្លារអាមេរិក) លើវិស័យអប់រំ នៅឆ្នាំនេះគិតត្រឹមចុងខែវិច្ឆិកា។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Antara។

ថវិកាមួយចំនួន ត្រូវបានទៅផ្តល់ជាជំនួយហិរញ្ញវត្ថុសម្រាប់ការអប់រំរបស់សិស្សចំនួន ២១,១ លាននាក់ ដែលមកពីគ្រួសារមានប្រាក់ចំណូលទាប ខណៈមួយចំនួនត្រូវបានដាក់បញ្ជូលទៅក្នុងកម្មវិធីជួយនិស្សិតសាកលវិទ្យាល័យ និងជាប្រាក់ឧបត្ថម្ភសម្រាប់គ្រូ និងសាស្ត្រាចារ្យសាកលវិទ្យាល័យ ដែលមិនមែនជាមន្ត្រីរាជការ។
លោក Suahasil បាននិយាយកាលពីចុងសប្ដាហ៍ថា៖ «ការប្រើប្រាស់ថវិការដ្ឋមួយចំំណែកសម្រាប់ការអប់រំ គឺជាផ្នែកមួយនៃការវិនិយោគសាធារណៈ ពីព្រោះវាគាំទ្រដល់ការប្រកួតប្រជែង [របស់ឥណ្ឌូណេស៊ី]»។

ក្រៅតែពីការជួយសិស្សក្រីក្រ និស្សិត ក៏ដូចជាគ្រូសាស្រ្តាចារ្យ ថវិការបស់រដ្ឋាភិបាលក៏ត្រូវបានប្រើប្រាស់ដើម្បីរៀបចំ ឬកែលម្អសាលារៀន ក៏ដូចជាបរិក្ខារពាក់ព័ន្ធផ្សេងៗផងដែរ។
កន្លងមក ប្រធានាធិបតីឥណ្ឌូណេស៊ី លោក ប្រាបូវូ ស៊ូប៊ីយ៉ានតូ បាននិយាយផងដែរថា វិស័យអប់រំនឹងនៅតែជាអាទិភាពក្នុងការចំណាយថវិការបស់រដ្ឋាភិបាលសម្រាប់ឆ្នាំ ២០២៥។ លោកបានបន្ថែមថា៖ «សុខាភិបាល និងការអប់រំ គឺជាផ្លូវចេញពីភាពក្រីក្ររបស់យើង»។

-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២០ ម៉ោង ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?