ព័ត៌មានជាតិ
កម្ពុជាច្រានចោលនូវព័ត៌មានដែលថា រដ្ឋាភិបាលចិនឈប់ផ្តល់កម្ចីដល់ខ្លួន
លោក មាស សុខសេនសាន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានបដិសេដចំពោះព័ត៌មានដែលត្រូវបានសាធារណជនចែកចាយលើបណ្តាញសង្គមថា រដ្ឋាភិបាលចិនឈប់ផ្តល់កម្ចីដល់កម្ពុជាជាព័ត៌មានមិនពិត ខណៈរដ្ឋាភិបាលនៃប្រទេសទាំងពីរគ្រោងនឹងធ្វើការចុះហត្ថលេខាលើគម្រោងអភិវឌ្ឍន៍ជាច្រើននាពេលខាងមុខ និង ពុំមានគម្រោងណាមួយត្រូវបានលុបចោលនោះទេ។

ការបដិសេដរបស់មន្រ្តីជាន់ខ្ពស់ខាងលើ ធ្វើឡើងកាលពីថ្ងៃទី១៥ខែធ្នូនៅលើបណ្តាសង្គមផ្លូវការរបស់ខ្លួន ដោយលោកបានគូសបញ្ជាក់ថា ប៉ុន្មានថ្ងៃនេះ លោកបានឃើញបងប្អូនចែកចាយអំពីទំនាក់ទំនងរវាងកម្ពុជានិងចិន ខណៈទំនាក់ទំនងរវាងប្រទេសទាំងពីរគឺជាទំនាក់ទំនងដែលបន្តមានការស្អិតរមូត មានការពង្រឹងតាមរយៈការវិនិយោគ និងកិច្ចសហប្រតិបត្តិការនានាដែលមានជាធរមាន។
លោកបានសង្កត់ធ្ងន់ថា៖«ខ្ញុំចង់បញ្ជាក់ជូនថា យើងមានគម្រោងជាច្រើនរវាងប្រទេសទាំងពីរដែលបន្តពិនិត្យ និងចុះកិច្ចព្រមព្រៀង នៅក្នុងក្របខណ្ឌកិច្ចសហប្រតិបត្តិការ និងក្របខណ្ឌនៃកិច្ចចុះព្រមព្រៀងហិរញ្ញប្បទានឥតសំណង រាប់ទាំងហិរញ្ញប្បទានសម្បទានជាច្រើនទៀតដែលយើងគ្រោងនឹងមានជាមួយគ្នា»។

លោក មាស សុខសេនសានបានថ្លែងបន្តទៀតថា ពាក់ព័ន្ធជាមួយនឹងព័ត៌មានដែលបានចែកចាយថាចិនឈប់ផ្តល់កម្ចីឬក៏យ៉ាងណានោះ គឺពុំមាននោះឡើយ ដោយសារតែគម្រោងទាំងនេះក្នុងដែលភាគីទាំងពីរកំពុងតែសិក្សាពីសមិទ្ធិលទ្ធភាព និងសិក្សាពីផលប៉ះពាល់ទាំងសេដ្ឋកិច្ចនិងសង្គមដើម្បីឈានទៅចុះកិច្ចព្រមព្រៀងជាក់លាក់នៅពេលឆាប់ខាងមុខនេះ ។
លោកថា៖«ខ្ញុំគិតថានេះគឺជាព័ត៌មានដែលបំភ័ណ្ឌសាធារណមតិជាច្រើនដែលបងប្អូនប្រជាពលរដ្ឋអាចមានការច្រឡំ ដែលខ្ញុំយកឱកាសនេះដើម្បីចង់បញ្ជាក់ជូនថាយើងមានទំនាក់ទំនងជាពិសេសនៅក្នុងទស្សនកិច្ចរបស់រថ្នាក់ដឹកនាំកំពូលរបស់យើងដែលទើបត្រឡប់មកពីទស្សនកិច្ចនៅសាធារណរដ្ឋប្រជាមានិតចិន សម្តេចតេជោ ដែលលោកគឺជាប្រធានព្រឺទ្ធសភា លោកបានទើបតែចប់ទស្សនកិច្ចថ្មីៗនេះ រដ្ឋមន្រ្តីការបរទេស និងរាប់ទាំងទស្សនកិច្ចផ្សេងៗទៀតដែលរាប់ទាំងទសន្សកិច្ចរបស់រដ្ឋមន្រ្តីការបរទេសចិនដែលបានទស្សនកិច្ចនៅកម្ពុជា និងអ្នកវិនិយោគជាច្រើនដែលបានមកសិក្សាអំពីលទ្ធភាពនៃការវិនិយោគនៅកម្ពុជា និងបានចូលជួបសម្តែងការគួរសមជាមួយសម្តេចធិបតី កាលពីប៉ុន្មានខែកន្លងទៅនេះ។ ដូច្នេះខ្ញុំគ្រាន់តែចង់សូមឱ្យបងប្អូនប្រជាពលរដ្ឋតាមដាននៅក្នុងកិច្ចការនេះ ហើយវិនិច្ឆ័យដោយខ្លួនឯង»។

កាលពីដើមខែធ្នូនេះ សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញទៅបំពេញទស្សនកិច្ចនៅប្រទេសចិនដោយសម្តេចតេជោបានជួបពិភាក្សាការងារជាមួយប្រធានាធិបតីចិន លោក ស៊ី ជីនពីង និងបានថ្លែងអំណរគុណចំពោះប្រធានាធិបតីលើការផ្តល់ហិរញ្ញវត្ថុនៃការសាងសង់ពហុកីឡដ្ឋានជាតិមរតកតេជោ ដែលបានជួយឱ្យកម្ពុជាធ្វើជាម្ចាស់ផ្ទះកីឡាស៊ីហ្គេមដោយជោគជ័យ។
កម្ពុជាមានបំណុលសាធារណៈសរុបចំនួន ១១,៧៨ ប៊ីលានដុល្លារ គិតត្រឹមត្រីមាសទី៣ ឆ្នាំ ២០២៤ ដោយគិតទាំងបំណុលមរតក និងបានទូទាត់សងបំណុលជាង ៤៥៦ លានដុល្លារ។ ក្នុងនោះប្រទេសចិនគឺជាប្រទេសដែលបានផ្តល់កម្ចីច្រើនជាងគេមានចំនួនជាង៤ពាន់លានដុល្លារ។ សម្រាប់កម្ចីទាំងនេះត្រូវបានរដ្ឋាភិបាលយកមកវិនយោគលើការសាងសង់ហេដ្ឋារចនា សម្ព័ន្ធនានាដើម្បីជំរុញកំណើនសេដ្ឋកិច្ច និងកាត់បន្ថយភាពក្រីក្រ៕

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១១ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ