Connect with us

សេដ្ឋកិច្ច

កម្ពុជារកចំណូលបានជាង $៦៤០ លាន ពីការនាំចេញកៅស៊ូក្នុងឆ្នាំនេះ

បានផុស

នៅ

ការនាំចេញកៅស៊ូរបស់កម្ពុជាសម្រេចបានចំនួន ៣៩០ ០០០តោន ស្មើនឹងទឹកប្រាក់ចំនួនជាង ៦៤០លានដុល្លារសហរដ្ឋអាមេរិក ខណៈផលិតផលកៅស៊ូសរុបក្នុងឆ្នាំ២០២៤សម្រេចបានចំនួនជាង ៤០ ម៉ឺនតោន (៤០៧ ២០៩) កើនឡើងចំនួន ១៥ ៤០៩ តោន ស្មើនឹង ៣,៩៣% ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៣។ នេះបើយោងតាមក្រសួង កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានប្រាប់ឱ្យដឹងនៅថ្ងៃទី ១៦ ខែធ្នូ ឆ្នាំ ២០២៤ នេះថា តម្រូវការកៅស៊ូនៅកម្ពុជាកំពុងតែកើនឡើងខ្ពស់ សម្រាប់ផ្គត់ផ្គង់ដល់រោងចក្រផលិត និងកែច្នៃកង់ឡាននៅកម្ពុជា ដែលសព្វថ្ងៃមានចំនួន៣ និងកើនឡើងបន្ថែមទៀត។

ការណ៍នេះ ទាមទារឲ្យកម្ពុជារៀបចំខ្លួនឲ្យបានរួចរាល់ ជាពិសេសស ត្រូវមានកម្លាំងពលកម្មដែលមានជំនាញចៀរជ័រកៅស៊ូច្បាស់លាស់ ទើបអាចឈានទៅអភិវឌ្ឍវិស័យកៅស៊ូនៅកម្ពុជាបានជោគជ័យ។

លោក ឃុន កក្កដា អគ្គនាយករង នៃអគ្គនាយកដ្ឋានកៅស៊ូ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទបានឱ្យដឹងថា តម្លៃជ័រកៅស៊ូនៅឆ្នាំ ២០២៤ ​ជា​មធ្យម​ ១ ៦៦២ ដុល្លារ ក្នុងមួយតោន ឡើងថ្លៃ ៣១៩ ដុល្លារ​ក្នុងមួយតោន។

លោក ​ម៉ែន ​សុភក្តិ ​ប្រធាន​សមាគម​អភិវឌ្ឍន៍​កៅស៊ូ​កម្ពុជាប្រាប់កម្ពុជាថ្មី កាលពីពេលថ្មីៗ​នេះថា ស្ថានភាពនៃការនាំចេញជ័រកៅស៊ូ និងតម្លៃកៅស៊ូល្អប្រសើរនៅក្នុងឆ្នាំ ២០២៤ ដោយសារ​តែស្ថានភាពអាកាសធាតុ។

លោក ​ម៉ែន ​សុភក្តិលើកឡើងថា៖ «កាលពីខែវស្សា អាកាសធាតុមានការប្រែប្រួលខ្លាំង ដោយ​មាន​ការធ្លាក់​ភ្លៀងរំខានទៅ​លើចម្ការ ទៅដល់ការចៀរជ័រ ដែលធ្វើឱ្យយកជ័រមិនបានពីចម្ការមក អញ្ចឹងហើយ ការផលិត និងការផ្គត់ផ្គង់ទៅលើទីផ្សារហាក់ដូចជាមានការថយចុះ ដែលជាកត្តា​មួយ​​ជំរុញឱ្យតម្រូវការកើនឡើង ដែលធ្វើឱ្យតម្លៃកើនឡើងផងដែរ»។

លោក ​ម៉ែន ​សុភក្តិ បន្ថែមថា ស្ថានភាពសេដ្ឋកិច្ចពិភពលោក ក៏ជាចលករជំរុញ​តម្លៃកៅស៊ូកើន​ឡើង​ផង​ដែរ៕

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២៧ នាទីutes មុន

បុរសធ្លាប់ជាប់ពន្ធនាគារព្រោះកូនឆ្កែ បានក្លាយជាម្ចាស់ហាងនំប៉័ង ព្រោះទឹកចិត្តសណ្ដោសរបស់សម្ដេចតេជោ

ព័ត៌មានជាតិ៣៦ នាទីutes មុន

ពលរដ្ឋកម្ពុជា​ថ្កោលទោស ស៊ន តារា ដែល​កំពុង​វង្វេង​ប្រវត្តិសាស្រ្ត​ដោយលើកឡើងថា “អាមេរិក​មិន​ដែល​ទម្លាក់​គ្រាប់​បែក​សម្លាប់​ខ្មែរ”

ព័ត៌មានជាតិ៣ ម៉ោង មុន

អ្នកនាំពាក្យ ថា មានអ្នកជាប់កាតព្វកិច្ច៧រូបមិនទាន់មកប្រកាសទ្រព្យសម្បត្តិ និងបំណុល

ព័ត៌មានជាតិ៣ ម៉ោង មុន

កម្ពុជា បន្តបណ្ដេញជនជាតិវៀតណាម២៤នាក់ទៀត ចេញពីប្រទេស

ព័ត៌មានជាតិ៣ ម៉ោង មុន

សហគ្រាសចំនួន ៨ កំពុងប្រើប្រាស់ប្រព័ន្ធ CamTrace ជម្រុញការនាំចេញផលិតផលជលផលទៅទីផ្សារអន្តរជាតិ

Sokha Hotels

ព័ត៌មានពេញនិយម