Connect with us

សេដ្ឋកិច្ច

គម្រោងអភិវឌ្ឍន៍ទីក្រុងទំនើបមេគង្គឃី នៅក្រុងអរិយក្សត្រ សាងសង់លើផ្ទៃដី ២១០ ហិកតា

បានផុស

នៅ

គម្រោងអភិវឌ្ឍន៍ទីក្រុងទំនើបមេគង្គឃីថ្មីសន្លាងដែលជាការអភិវឌ្ឍរួមគ្នារវាងក្រុមហ៊ុន TP Moral Group (TPMG) និងក្រុមហ៊ុន Khun Sea Group ស្ថិតនៅក្នុងក្រុងអរិយក្សត្រ ជាប់​ដងទន្លេ​មេគង្គ​ត្រើយ​ខាងកើតបានបើកការដ្ឋាន​សាង​សង់នៅថ្ងៃទី ១៧ ខែធ្នូ ឆ្នាំ ២០២៤ ក្រោម​អធិបតី​ភាព​​សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅលើផ្ទៃដី ២១០ ហិក​តា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក គួច ចំរើន អភិបាលខេត្តកណ្ដាល មានប្រសាសន៍ថា ការបើកការដ្ឋាននៅថ្ងៃនេះ គឺជាការ​ចាប់​ផ្ដើមអភិវឌ្ឍដែនដីអរិយក្សត្រ បន្ទាប់ពីរាជធានីភ្នំពេញ ជ្រោយចង្វា ច្បារអំពៅ ដែលបាន​អភិវឌ្ឍជុំវិញទន្លេចតុមុខ។

លោក គួច ចំរើនថ្លែងថា គម្រោងតភ្ជាប់ទីក្រុងភ្នំពេញ មកកាន់ក្រុងអរិយក្សត្រ ជាកត្តាជំរុញ​នៃមូលដ្ឋាននេះ កាន់តែមានភាពអំណោយផល ក្នុងការអភិវឌ្ឍជាតំបន់លំនៅឋានថ្មី សម្រាប់​ការ​ស្នាក់នៅ ឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋ ឈរលើលក្ខណៈអំណោយផល នៃភូមិ​សាស្ត្រ​​ក្រុងអរិយក្សត្រនេះ ការរៀបចំបង្កើតទីក្រុងរបណថ្មី នៅក្នុងក្រុងអរិយក្សត្រ ខេត្តកណ្ដាល ជាប់នឹងរាជធានីភ្នំពេញ គឺពិតជាផ្ដល់ផលប្រយោជន៍យ៉ាងច្រើន ព្រមទាំងអាចឆ្លើយ​តបទៅ​នឹង​តម្រូវ​ការកើនឡើងនៃនគររូបនីយកម្ម សុខមាលភាពទីក្រុង កំណើនប្រជាជន កំណើនតម្រូវ​ការ​លំ​នៅឋាន នៅទីប្រជុំជន ជាពិសេសប្រជាពលរដ្ឋដែល​ប្រកបរបរអាជីវកម្ម និងបំពេញការងារ​ប្រចាំថ្ងៃនៅរាជធានីភ្នំពេញ អាចជ្រើសរើសនូវទីតាំងលំនៅឋាននៅក្រុងអរិយក្សត្រ សម្រាប់ការ​ស្នាក់​​នៅ។

បើតាមលោក គួច ចំរើន ក្រុងរណបថ្មី និងទំនើបនេះ នឹងរួមចំណែកយ៉ាងសំខាន់​ឱ្យក្រុងអរិយក្ស​ត្រខេត្ត​កណ្ដាល ក្លាយជាទីក្រុងឆ្លាតវៃ នាពេលបច្ចុប្បន្ន និងអនាគត និងជាបណ្ដុំ​សកម្មភាព​សេដ្ឋកិច្ច​ ពាណិជ្ជកម្ម និងការស្នាក់នៅយ៉ាងសម្បូរបែប។

លោក ឃុន សេងផេង នាយកប្រតិបត្តិក្រុមហ៊ុន ធីភី ម៉ូរ៉ាល់ គ្រុប មានប្រសាសន៍ថា ទីក្រុងមេគង្គឃីមានទីតាំងផ្តល់នូវអំណោយផលល្អសម្រាប់ការអភិវឌ្ឍជាទីក្រុងនាពេលអនាគត។

សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា មានប្រសាសន៍ថា ការវិនិយោគសាងសង់គម្រោងទីក្រុងដ៍ធំនេះគឺជាការវិនិយោគដ៏ត្រឹមត្រូវ ដែលបានបង្ហាញយ៉ាងច្បាស់ថា​ វិស័យអចលនទ្រព្យនៅកម្ពុជា កំពុងងើបឡើងវិញ។

សម្ដេចជឿជាក់ថា គម្រោងទីក្រុងមេគង្គឃី នឹងរួមចំណែកបំពេញ ក្ដីប្រាថ្នារបស់ប្រជាជនផង និងជំរុញកំណើនសេដ្ឋកិច្ចជាតិ តាមរយៈការជួយបង្កើនសម្មភាពនៃវិស័យអចលនទ្រព្យ វិនិយោគ ពាណិជ្ជកម្ម និងបដិសណ្ឋារកិច្ច ក៏ដូចជាការជួយ​វប្បធម៌ ទេសចរណ៍នៅកម្ពុជា។

គម្រោងសាងសង់ទីក្រុងមេគង្គឃី របស់ក្រុមហ៊ុន ធីភី ម៉ូរ៉ាល់ គ្រុប និងក្រុមហ៊ុន Khun Sea Group នៅលើផ្ទៃដីទំហំ ២១០ ហិកតា ដែលមានទីតាំងស្ថិតនៅតាមដងទន្លេមេគង្គ ទល់មុខទន្លេចតុមុខ។

ក្នុងនោះផ្ទៃដី ១៤០ ហិកតា ក្រុមហ៊ុនគ្រោងអភិវឌ្ឍ ដោយបែកចែកជា ៦វិស័យសំខាន់ៗ៖
១. វិស័យពាណិជ្ជកម្ម រួមមានបណ្តុំអគារការិយាល័យ ផ្សារទំនើបតាមដងទន្លេ ដែលជាការអភិវឌ្ឍយ៉ាងសំខាន់ ក្នុងគោលដៅជំរុញសេដ្ឋកិច្ច ប្រកបដោយភាពទាក់ទាញបំផុតសម្រាប់បម្រើតម្រូវការជាច្រើនដល់អ្នកវិនិយោគទាំងក្នុង និងក្រៅប្រទេស។

២. វិស័យលំនៅដ្ឋាន មានបុរី ខុនដូ វិឡាឯកជន ដែលមានរចនាបែបសម័យ គុណភាព និងទស្សនីយភាពប្លែកដែលគិតគូរដល់បរិស្ថាន។

៣. វិស័យបដិសណ្ឋារកិច្ច មានដូចជាសណ្ឋារគារលំដាប់អន្តរជាតិ រីសត ភោជនីយដ្ឋាន និងមជ្ឈមណ្ឌលសន្និបាត។

៤. វិស័យអប់រំ រួមមានបង្កើតសាលារៀន បណ្ណាល័យ មជ្ឈមណ្ឌលបណ្តុះបណ្តាលបច្ចេកវិទ្យា និងជំនាញ ទាំងនេះមានសារៈសំខាន់ ការអភិវឌ្ឍចំណេះដឹង ជំនាញ ការផ្តល់ឱកាសដល់អ្នកជំនាន់ក្រោយនិងសហគមន៍។
៥. វិស័យសុខាភិបាល ក្រុមហ៊ុនមានបំណងចូលរួមជាមួយរាជរដ្ឋាភិបាល ដើម្បីពង្រឹងប្រព័ន្ធសុខាភិបាល តាមរយៈការបង្កើតមន្ទីរពេទ្យ គ្លីនិក មជ្ឈមណ្ឌលសុខភាព ដែលនឹងបំពាក់គ្រឿងបរិក្ខាទំនើបៗ។

ទី. ៦ គឺ វិស័យទេសចរណ៍ និងវប្បធម៌ ដែលផ្នែកនេះនឹងត្រូវបង្កើតឡើងដើម្បីជួយជំរុញ ការផ្សព្វផ្សាយវប្បធម៌ និងជាមជ្ឈមណ្ឌលទាក់ទាញ ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលទីតាំងនេះ នឹងរួមបញ្ចូលរោងមហោស្រព ដែលនឹងបង្ហាញសិប្បកម្មក្នុងស្រុក ការសម្តែង ប្រពៃណី និងប្រវត្តិសាស្រ្តខ្មែរ និងរួមបញ្ចូលបច្ចេកវិទ្យា បញ្ញាសិប្បនិម្មិត។

ដោយឡែកសម្រាប់ផ្ទៃដី ៧០ ហិកតា ក្រុមហ៊ុននឹងរៀបចំជាហេដ្ឋារចនាសម្ព័ន្ធ ក្នុងនោះរួមមានរៀបចំបណ្ដាញផ្លូវសា​ធារណៈ ដូចជា សាងសង់ច្រាំងទន្លេ ផ្លូវបើកបរយានជំនិះ ផ្លូវថ្មើរជើង សួនច្បារសាធារណៈ កន្លែងហាត់ប្រាណ និងរៀបចំតំបន់សួនច្បារបៃតង​តាមដងទន្លេដ៏ធំទូលាយ ដែល​មានទទឹងរហូតដល់ទៅ ៥០ម៉ែត្រ និងប្រវែង ៦គីឡូម៉ែត្រក្នុងគោលដៅលើកស្ទួយគុណភាពនៃការរស់នៅរបស់ប្រជាពលរដ្ឋ និងបម្រើជាផលប្រយោជន៍សាធារណៈ៕

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១ នាទីute មុន

លោក Assad ប្រាប់​ថា លោក​ចង់​បន្ត​ប្រយុទ្ធ​ ណាស់តែ​រុស្ស៊ី​ជម្លៀស​ខ្លួន​រូប​លោកចេញ​ទេ

សេដ្ឋកិច្ច៣ នាទីutes មុន

សម្ដេចធិបតី ហ៊ុន ម៉ាណែត អះអាង ក្រុងអរិយក្សត្រ នឹងអភិវឌ្ឍដូចរាជធានីភ្នំពេញ

ព័ត៌មានជាតិ២១ នាទីutes មុន

តំបន់​សេដ្ឋកិច្ច​ពិសេស​ទាំង ៥ កន្លែង​នៅ​ខេត្ត​ព្រះសីហនុ មានទុន​វិនិយោគ​ជាង ២ ៦០០ លាន​ដុល្លារ​អាមេរិក

ព័ត៌មានអន្ដរជាតិ២៩ នាទីutes មុន

TikTok ប្ដឹង​ទៅតុលាការកំពូលអាមេរិក​ ឱ្យ​រារាំងការហាមប្រាមវេទិការបស់​ខ្លួន​នៅ​អាមេរិក

ព័ត៌មានជាតិ៤០ នាទីutes មុន

ឯកឧត្ដម ហ៊ុន ម៉ានី ប្រាប់ក្រុមការងារចុះជួយមូលដ្ឋានខេត្តកំពង់ស្ពឺ ឱ្យទាក់ទងឯកឧត្តមផ្ទាល់ករណីមានការងារបន្ទាន់

Sokha Hotels

ព័ត៌មានពេញនិយម