សេដ្ឋកិច្ច
នាយករដ្ឋមន្ត្រីឱ្យសិក្សាសាងសង់ផ្លូវក្រោមទឹកតភ្ជាប់ពីកោះនរាទៅអរិយក្សត្រ
សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានឱ្យវិស័យឯកជនសិក្សា សាងសង់ស្ពាន និងផ្លូវក្រោមទឹកតភ្ជាប់ពីកោះនរា ទៅអរិយក្សត្រ បន្ថែមទៀត ដើម្បីបើកច្រកសម្រាប់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ។
សម្ដេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍នៅក្នុងពិធីបើកការដ្ឋានសាងសង់គម្រោងទីក្រុងមេគង្គឃី ក្នុងភូមិសាស្ត្រ ក្រុងអរិយក្សត្រ ខេត្តកណ្តាល នៅព្រឹកថ្ងៃទី ១៧ ខែធ្នូ ឆ្នាំ ២០២៤។
សម្ដេចធិបតី ហ៊ុន ម៉ាណែតមានប្រសាសន៍ថា៖ «ខ្ញុំបានឱ្យវិស័យឯកជនសិក្សាមើល តភ្ជាប់តំបន់អភិវឌ្ឍអរិយក្សត្ររវាងកោះនរា សិក្សា ២ ជម្រើស ទាំងផ្លូវខាងលើ និងក្រោមទឹក ដើម្បីធ្វើយ៉ាងណាតភ្ជាប់ ព្រោះដើម្បីភ្ជាប់បើកច្រកប្រជាពលរដ្ឋ ដែលរស់នៅទីនេះ ថ្ងៃក្រោយ គឺថា អាចឆ្លងទៅផ្លូវជាតិលេខ ១ ដោយមិនចាំបាច់ទៅណាឆ្ងាយ ឬមួយក៏ឡើងទៅដល់កោះនរា មានស្ពានទៅកោះពេជ្រ ឡើងទៅដល់នោះស្រាប់ អញ្ចឹងការតភ្ជាប់នេះ គឺជាការល្អ ហើយបើបានអាក្រោមទឹក កាន់តែល្អតែម្ដង ហើយសង្ឃឹមថា យើងមាននៅខាងក្រោមទឹក»។
សម្ដេចធិបតីបន្ថែមថា សោភ័ណភាពទន្លេចតុមុខ គឺនៅខាងក្រោម ប៉ុន្តែត្រូវគិតអំពីចរាចរណ៍ ខណៈនឹងមានផ្លូវបន្ថែមទៀតនៅពេលខាងមុខ ហើយសម្ដេចសង្ឃឹមថា សក្ដានុពលនៃការតភ្ជាប់នេះ នឹងនាំការរីកចម្រើននៅខាងកើតទន្លេ មិនមែនតែនៅក្រុងអរិយក្សត្រ គឺតំបន់ខាងកើតតែម្ដង ដែលអាចហៅបានថាទីក្រុងខាងកើតទន្លេ៕
អត្ថបទ៖ ឡេង ដេត
-
ចរាចរណ៍៣ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៧ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ចរាចរណ៍៤ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ