សេដ្ឋកិច្ច
ផលិតកម្មសត្វនៅកម្ពុជា មានលទ្ធភាពផ្គត់ផ្គង់តម្រូវការក្នុងស្រុក និងនាំចេញ
លោក អុឹម សុីថុល រដ្ឋលេខាធិការប្រចាំការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអះអាងថា ការងារផលិតកម្មសត្វ មានការរីកចម្រើនគួរឱ្យកត់សម្គាល់ ដែលអាចផ្គត់ផ្គង់តម្រូវការក្នុងស្រុក និងការនាំចេញ តែអនុវិស័យនេះក៏មានបញ្ហាប្រឈមមួយចំនួនដែលបង្កឡើងដោយការប្រែប្រួលអាកាសធាតុ គ្រោះធម្មជាតិ និងការផ្ទុះឡើងនូវជំងឺសត្វផ្សេងៗ។

លោក អុឹម សុីថុល បានលើកឡើងនៅក្នុងពិធីបេីកកិច្ចប្រជុំបូកសរុបការងារសុខភាពសត្វ និងផលិតកម្មសត្វប្រចាំឆ្នាំ២០២៤ និងទិសដៅអនុវត្តឆ្នាំ២០២៥ នៅថ្ងៃទី ១៧ ខែធ្នូ ឆ្នាំ ២០២៤ ដែលមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្រ្តីក្រោមឱវាទចំនួន ១០០នាក់ នៅអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ។
លោករដ្ឋលេខាធិការ បានកោតសរសើរ និងវាយតម្លៃខ្ពស់ដល់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការគ្រប់លំដាប់ថ្នាក់នៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ដែលបានខិតខំបំពេញតួនាទីភារកិច្ចរបស់ខ្លួនប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ និងសម្រេចបានលទ្ធផលការងារជាច្រើនគួរជាទីមោទនៈក្នុងឆ្នាំ២០២៤។

លោករដ្ឋលេខាធិការ បានលើកឡើងថាការងារសុខភាពសត្វ និងផលិតកម្មសត្វ ជាអនុវិស័យមួយក្នុងចំណោមអនុវិស័យទាំង៤ នៃវិស័យកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលដើរតួនាទីយ៉ាងសំខាន់ក្នុងការធានាសន្តិសុខស្បៀងកម្ពុជា ផ្ដល់ចំណូលដល់សេដ្ឋកិច្ចជាតិ លើកកម្ពស់សេដ្ឋកិច្ចគ្រួសារ និងចូលរួមចំណែកក្នុងការបង្កើតការងារជូនប្រជាពលរដ្ឋតាមជនបទ ទាំងការចិញ្ចឹមលក្ខណៈគ្រួសារ និងលក្ខណៈពាណិជ្ជកម្ម។
លោក អុឹម សុីថុលថ្លែងថា៖ «ការងារផលិតកម្មសត្វ មានការរីកចម្រើនគួរឱ្យកត់សម្គាល់ ដែលអាចផ្គត់ផ្គង់តម្រូវការក្នុងស្រុក និងការនាំចេញ តែអនុវិស័យនេះក៏មានបញ្ហាប្រឈមមួយចំនួនដែលបង្កឡើងដោយការប្រែប្រួលអាកាសធាតុ គ្រោះធម្មជាតិ និងការផ្ទុះឡើងនូវជំងឺសត្វផ្សេងៗ ដែលអង្គប្រជុំត្រូវបន្តយកចិត្តទុកដាក់ដល់សុខភាពសាធារណៈ និងការរក្សាបាននូវស្ថិរភាពថ្លៃដែលអាចទទួលយកបានទាំងអ្នកផលិត អាជីវករ និងអ្នកបរិភោគ»៕
អត្ថបទ៖ ឡេង ដេត

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
Trump ដាក់លក្ខខណ្ឌបើ Zelensky ចង់មកចរចាម្តងទៀត