សេដ្ឋកិច្ច
ចំណូលពលរដ្ឋម្នាក់ៗ នៅខេត្តព្រះសីហនុ ជាមធ្យមជាង ៤,៦០០ ដុល្លារ
លោក ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានគូសបញ្ជាក់ឱ្យដឹងនៅថ្ងៃទី១៧ ខែធ្នូ ២០២៤ នេះថា នៅក្នុងឆ្នាំ២០២៣ ចំណូលសម្រាប់មនុស្សម្នាក់ៗ (GDP) នៅក្នុងខេត្តព្រះសីហនុជាមធ្យម ៤.៦០២ ដុល្លារអាមេរិក ដែលបានធ្វើឱ្យអត្រាភាពក្រីក្រធ្លាក់ចុះមកនៅត្រឹម ១,២២%។

នៅក្នុង «វេទិកាវិនិយោគក្នុងខេត្តព្រះសីហនុ» លោក ម៉ាង ស៊ីណេត បានមានប្រសាសន៍ថា ខេត្តព្រះសីហនុ គឺជាខេត្តមួយដែលមានសក្តានុពលខ្ពស់របស់ប្រទេសកម្ពុជាស្ថិតនៅផ្នែកនិរតីនៃប្រទេស មានផ្ទៃដីសរុប ២.៦៥៨,៩០ គីទ្បូម៉ែត្រក្រទ្បា ចែកចេញជា ២ ក្រុង ៣ ស្រុក ស្មើនឹង ២៣ ឃុំ-៦ សង្កាត់ មាន ១១១ ភូមិ (ក្រុងថ្មីទើបបង្កើតឈ្មោះក្រុងកំពង់សោម) ដែលមានប្រជាជនរស់នៅសរុបប្រមាណ ៣១ ម៉ឺននាក់ (៣១០.០០០នាក់)។
ក្នុងនោះ ខេត្តក៏មានកោះតូច-ធំ ថ្មដុះ និងថ្មប៉ប្រះទឹក ឆ្នេរសមុទ្រ ទឹកសមុទ្រខៀវស្រងាត់ ឧទ្យានជាតិសមុទ្ររាម ឧទ្យានសមុទ្រកោះរ៉ុង កោះរ៉ុង សន្លឹម ស្មៅសមុទ្រ ផ្កាថ្ម ព្រែក ព្រៃកោងកាង វាលទំនាប ខ្ពង់រាប ជម្រាលភ្នំ ទឹកជ្រោះ គម្របព្រៃឈើធម្មជាតិ និងជីវៈចម្រុះគ្រប់ប្រភេទ ដែលអាចទាក់ទាញភ្ញៀវទេសចរមកលេងកម្សាន្តជាហូរហែ។
តាមរយៈសមទ្ធផលដែលអំណោយផលក្នុងខេត្ត លោក ម៉ាង ស៊ីណេត បានអះអាងថា «ក្នុងឆ្នាំ២០២៣ ខេត្តព្រះសីហនុទទួលបាន ផលិតផលសរុបចំនួន ១.៦១៦,៧ លានដុល្លារអាមេរិក ចំណូលជាមធ្យមសម្រាប់មនុស្សម្នាក់ (GDP) ចំនួន ៤.៦០២ ដុល្លារអាមេរិក មានអត្រាកំណើនសេដ្ឋកិច្ច ៦% ដោយបានកាត់បន្ថយអត្រាភាពក្រីក្រធ្លាក់ចុះមកនៅត្រឹម ១,២២% នៅឆ្នាំ២០២៣»។

ជាមួយគ្នានេះ លោកអភិបាលខេត្ត បានឱ្យដឹងបន្ថែមថា ក្រៅពីឱកាសវិនិយោគខេត្តមានអាកាសយានដ្ឋានអន្តរជាតិ ផ្លូវជាតិ ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ផ្លូវដែក កំពង់ផែសមុទ្រទឹកជ្រៅ ដែលរាជរដ្ឋាភិបាលបាន និងកំពុងសាងសង់ចំណតផែកុងតឺន័រទឹកជ្រៅថ្មី ជំហានទី១ និងគ្រោងសាងសង់ចំណតផែកុងតឺន័រទឹកជ្រៅជំហានទី២ និងជំហានទី៣ បន្ថែមទៀត ដែលអនុញ្ញាតឱ្យកំពង់ផែរបស់កម្ពុជាមានសមត្ថភាពទទួលការចូលចតរបស់នាវាដឹកទំនិញលើពិភពលោកស្ទើរតែ១០០% អាចចូលចតបាន។
ជាពិសេស តំបន់សេដ្ឋកិច្ចពិសេសចំនួន ១៦ ទីតាំង ដំណើរការ ៥ទីតាំង មានរោងចក្រសហគ្រាសដែលកំពុងដំណើរការ និងមានកិច្ចសន្យាជួល (គម្រោងវិនិយោគ) សរុបចំនួន ២៨៤ មានទុនវិនិយោគសរុប ២.៦៥៨.៣៨៤.៦៧៦ដុល្លារ កម្លាំងពលកម្មសរុប ៤៦.០១៨នាក់ ព្រមទាំងមានសហគ្រាសធុនតូច មធ្យម និងសិប្បកម្ម ចំនួន ១.២៣២មូលដ្ឋាន មានទុនវិនិយោគសរុបចំនួន ៣០.៣៤០.២៥៧ដុល្លារ កម្លាំងពលកម្មសរុបចំនួន ៦.១៧២នាក់៕

-
សន្តិសុខសង្គម២៣ ម៉ោង ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
ចរាចរណ៍៦ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល