ព័ត៌មានអន្ដរជាតិ
ការស្ទង់មតិ៖ ៤៥ ភាគរយ នៃអ្នកធ្វើការនៅសិង្ហបុរី មិនហ៊ាននិយាយថាខ្លួនប្រើ AI ជាជំនួយ
ការស្ទង់មតិថ្មីមួយបានរកឃើញថា ៤៥ ភាគរយ នៃអ្នកធ្វើការនៅប្រទេសសិង្ហបុរី មិនហ៊ានសារភាពថាខ្លួនប្រើបញ្ញាសិប្បនិម្មិត (AI) ដើម្បីជាជំនួយក្នុងការងាររបស់ពួកគេទេ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន The Independent Singapore។

ការស្ទង់មតិស្ដីពីសន្ទស្សន៍កម្លាំងពលកម្មរបស់ក្រុមហ៊ុនបច្ចេកវិទ្យា Slack បានរកឃើញថា មូលហេតុដែលធ្វើឱ្យពួកគេមិនហ៊ាននិយាយបែបនេះ គឺដោយសារតែខ្លាចគេយល់ថា ខ្លួនអសមត្ថភាព ខ្ជិល ឬបន្លំការងារជាដើម។
របាយការណ៍ស្ទង់មតិបានកត់សម្គាល់ផងដែរថា កម្មករដែលខ្វះការណែនាំច្បាស់លាស់ មិនដឹងថាតើពេលណាត្រូវប្រើ AI ឱ្យសមស្រប នៅកន្លែងការងារនោះទេ ដែលនេះហើយជាហេតុធ្វើឱ្យពួកគេត្រូវលាក់បាំងវា។
ដោយបញ្ហានេះហើយ អ្នកស្រី Christina Janzer អនុប្រធានជាន់ខ្ពស់ផ្នែកស្រាវជ្រាវ និងវិភាគរបស់ក្រុមហ៊ុន Slack បានលើកឡើងថា និយោជកគួរតែបង្កើតគោលការណ៍ណែនាំច្បាស់លាស់ អំពីឧបករណ៍ AI ដែលត្រូវប្រើ និងគួរឱ្យទុកចិត្ត សម្រាប់កន្លែងការងាររបស់ពួកគេ។

អ្នកស្រីបន្តថា៖ «បន្ទុកច្រើនពេកនាពេលបច្ចុប្បន្ននេះ ធ្វើឱ្យកម្មករងាកទៅរក AI ។ វាជារឿងសំខាន់ដែលអ្នកដឹកនាំមិនត្រឹមតែបណ្តុះបណ្តាលកម្មករឱ្យប្រើ AI ប៉ុណ្ណោះទេ ប៉ុន្តែលើកទឹកចិត្តបុគ្គលិកឱ្យនិយាយអំពីវា និងពិសោធន៍ជាមួយ AI ដោយបើកចំហ»។
ទោះបីជាមានការព្រួយបារម្ភក៏ដោយ អ្នកធ្វើការ ៨៨ ភាគរយ នៅក្នុងប្រទេសសិង្ហបុរីចង់អភិវឌ្ឍជំនាញ AI របស់ពួកគេ ហើយយល់ឃើញថា មានតម្រូវការចាំបាច់ដើម្បីក្លាយជាអ្នកជំនាញក្នុងវិស័យនេះ។ ប៉ុន្តែ ៦៣ ភាគរយ ប៉ុណ្ណោះ នៃពួកគេ បានចំណាយពេលតិចជាង ៥ ម៉ោង ដើម្បីរៀនពីរបៀបប្រើប្រាស់ AI៕

-
សន្តិសុខសង្គម២០ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២០ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច