Connect with us

ព័ត៌មានអន្ដរជាតិ

ថៃបន្ត​កំណត់តម្លៃហ្គាសចម្អិនម្ហូប ដើម្បី​ជួយ​ប្រជាជន​កាត់បន្ថយការចំណាយ

បានផុស

នៅ

គណៈកម្មាធិការគ្រប់គ្រងគោលនយោបាយថាមពលថៃ បានសម្រេចចិត្តបន្ត​កំណត់តម្លៃ​ឧស្ម័នឥន្ធនៈរាវ (ហ្គាស LPG) សម្រាប់ចម្អិនអាហារ ក្នុងតម្លៃ ៤២៣ ​បាត ( ១២,៣ ដុល្លារ​) ក្នុងមួយ​ធុង​ ១៥​ គីឡូក្រាម។ នេះបើតាម​ការ​ចុះ​ផ្សាយ​របស់​កាសែត​បាងកកប៉ុស្តិ៍។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​បន្ត​កំណត់​តម្លៃ​ហ្គាស​នឹង​ នឹង​មាន​សុពលភាព​រហូតដល់​ចុង​ខែ​មីនា​ ឆ្នាំក្រោយ​។

​រដ្ឋមន្ត្រីថាមពលថៃ​ លោក Pirapan Salirathavibhaga បាន​ឱ្យដឹង​កាលពីថ្ងៃអង្គារថា ការ​បន្ត​កំណត់​តម្លៃលក់រាយ ​​ត្រូវបាន​​ផ្អែកលើតម្លៃ LPG លក់ដុំចេញ​ពី​រោងចក្រចម្រាញ់ ២០,៩ បាត/គីឡូក្រាម​។ ​

គួរ​គូស​បញ្ជាក់ថា​ ការ​កំណត់​តម្លៃ​ថាមពល​របស់​ថៃ​ ធ្វើ​ឡើង​ទាំង​សម្រាប់​ប្រេង​សាំង ​ហ្គាស និង​អគ្គិសនី​ ​ក្រោម​​មូលនិធិប្រេងឥន្ធនៈ។ ​បើ​តាម​លោក​ ​Pirapan រដ្ឋាភិបាលថៃ​​បាន​កំណត់​តម្លៃ​ឧស្ម័ន LPG ​១​ឆ្នាំ​កន្លង​ទៅ ​ដើម្បី​ជួយ​ប្រជាជន​ក្នុង​ការ​គ្រប់​គ្រង​ការ​ចំណាយ​​ការ​ចំណាយ​ប្រចាំ​ថ្ងៃ​របស់​ពួកគេ ចំពេល​ដែល​សេដ្ឋកិច្ចប្រទេស​ដើរ​អូស​ជើង​៕ ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៥ នាទីutes មុន

ឈ្នះ​មេដាយ​មាស​ពាន RTNK កញ្ញា លឿង ម៉ាលីនិច ចង់​ឃើញ​ក្រុម​ហ៊ុនឯកជន​ចូល​រួម​ឧបត្ថម្ភ​កីឡា​វាយសី​កាន់​តែ​ច្រើន

ជីវិតកម្សាន្ដ៥ នាទីutes មុន

ការប្រគំតន្ត្រីរបស់ G-Dragon ក្លាយទៅជាគំនរសំរាមដ៏អាក្រក់មិនធ្លាប់មាន

ព័ត៌មានជាតិ១១ នាទីutes មុន

សួនញញឹមអង្គរ តុបតែងលម្អយ៉ាងស្រស់ស្អាត ត្រៀមទទួលភ្ញៀវទេសចរ ក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្តខាងមុខ

ព័ត៌មានជាតិ១៤ នាទីutes មុន

ប្រធានរដ្ឋសភាអំពាវនាវឱ្យពង្រឹងការត្រួតពិនិត្យសុវត្ថិភាពចំណីអាហារដល់ប្រជាពលរដ្ឋ

សន្តិសុខសង្គម២០ នាទីutes មុន

Breaking News៖ អគ្គិភ័យកំពុងឆេះរោងចក្រនៅស្រុកអង្គស្នួល ខេត្តកណ្ដាល(មានវីដេអូ)

Sokha Hotels

ព័ត៌មានពេញនិយម