សេដ្ឋកិច្ច
ជើងហោះហើរនៅព្រលានយន្តហោះភ្នំពេញ ត្រៀមផ្ទេរទៅអាកាសយានដ្ឋានថ្មីនៅខែកក្កដា ឆ្នាំ ២០២៥
រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានកំណត់ពេលវេលាបើកដំណើរការអាកាសយានដ្ឋានអន្តរជាតិតេជោ (TIA) នៅក្នុងខែកក្កដា ឆ្នាំ ២០២៥ ដែលជាការបើកដំណើការដំណាក់កាលទី១ ក្នុងការបើកផ្លូវស្វាគមន៍ភ្ញៀវទេចរអន្តរជាតិមកពីគ្រប់ទិសទីទាំងក្នុងតំបន់ និងសកលលោក។
លោក ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រី ទទួលបន្ទុក រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល នៅព្រឹកថ្ងៃទី ១៨ ខែធ្នូ ឆ្នាំ ២០២៤ បានចុះពិនិត្យការដ្ឋានសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោ ព្រមទាំងបើកកិច្ចប្រជុំអំពីវឌ្ឍនភាព និងការបញ្ចប់គម្រោងផ្សេងៗ នៅក្នុងអាកាសយានដ្ឋានអន្តរជាតិតេជោ។

លោកឧកញ៉ា ឆារស៍ វ៉ាន់ អភិបាលក្រុមហ៊ុន CAIC បានថ្លែងឱ្យដឹងថា ដំណើរការសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោ សម្រេចតាមផែនការ ខណៈលោករដ្ឋមន្ត្រីទទួលបន្ទុក រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានកំណត់ពេលវេលាបើកដំណើរការព្រលានយន្តហោះថ្មីនេះ នៅក្នុងខែកក្កដា ឆ្នាំ ២០២៥។
លោកឧកញ៉ា ឆារស៍ វ៉ាន់ បានថ្លែងឱ្យដឹងថា នៅពេលដែលអាកាសយានដ្ឋានអន្តរជាតិតេជោ បើកដំណើរការនៅឆ្នាំ ២០២៥ ក្រុមហ៊ុនអាកាសចរណ៍នៅអាកាសអន្តរជាតិភ្នំពេញ (ពោធិ៍ចិតុង) នឹងត្រូវផ្ទេរទៅព្រលានថ្មីទាំងអស់ដែលមានប្រមាណជាង ៣០ ក្រុមហ៊ុន ហើយអាកាសចរណ៍ស៊ីវិល និងព្រលានយន្តហោះអន្តរជាតិតេជោ ក៏កំពុងសហការទាក់ទាញបង្កើនជើងហោះហើរបន្ថែមទៀត។

គិតត្រឹមថ្ងៃទី ខែធ្នូ ឆ្នាំ ២០២៤ គម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោ (TIA) សម្រេចបានការងារសាងសង់ជាង ៩២% និងចំណាយថវិកាអស់ជាង ១ ៣៣៦លានដុល្លារអាមេរិក ដែលនឹងសម្រេចទៅតាមផែនការនៃការដាក់ឱ្យដំណើរការហោះហើរនៅក្នុងខែកក្កដា ឆ្នាំ ២០២៥។
អាកាសយានដ្ឋានអន្តរជាតិតេជោ បានចាប់ផ្តើមដំណើរការសាងសង់នៅឆ្នាំ២០១៩ នៅលើទំហំដី ២ ៦០០ហិកតា ដោយប្រើទឹកប្រាក់វិនិយោគចំនួន ១ ៥០០ លានដុល្លារ សាងសង់ដោយក្រុមហ៊ុន OCIC ដែលមានភូមិសាស្ត្រនៅក្នុងខេត្តកណ្តាលជាប់ខេត្តតាកែវ និងមានចម្ងាយប្រមាណ ២០ គីឡូពីរាជធានីភ្នំពេញ។
គម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោមាន៣ដំណាក់កាល គឺដំណាក់កាលទី១ សាងសង់រួចរាល់នៅឆ្នាំ ២០២៥ អាចទទួលអ្នកដំណើរ ១៣ លាននាក់ក្នុងមួយឆ្នាំ ដំណាក់កាលទី២ នឹងបញ្ចប់នៅឆ្នាំ ២០៣០ អាចទទួលបានអ្នកដំណើរ ៣០ លាននាក់ក្នុងមួយឆ្នាំ និងដំណាក់កាលចុងក្រោយ នឹងបញ្ចប់នៅឆ្នាំ ២០៥០ អាចនឹងទទួលបានអ្នកដំណើររហូតដល់ ៥០ លាននាក់ក្នុងមួយឆ្នាំ៕


អត្ថបទ៖ ឡេង ដេត

-
សន្តិសុខសង្គម៣ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់
-
ចរាចរណ៍៣ ថ្ងៃ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង