Connect with us

សេដ្ឋកិច្ច

តាមការប៉ាន់ស្មាន ត្រឹមឆ្នាំ២០៣០ ខេត្តព្រះសីហនុ នឹងទទួលបានភ្ញៀវទេសចរ ៥.៤ លាននាក់ ក្នុងមួយឆ្នាំ

បានផុស

នៅ

យោង​តាម​របាយ​ការណ៍​ដែល​រៀប​ចំ​ឡើង​ដោយ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​រដ្ឋបាល​ខេត្ត​ព្រះសីហនុ ស្តី​ពី​«​វេទិកា​វិនិយោគ​ក្នុង​ខេត្ត​ព្រះសីហនុ» បាន​គូស​បញ្ជាក់​ឱ្យ​ដឹង​ថា តាម​ការ​ប៉ាន់​ស្មាន​របស់​អ្នក​ជំនាញ​ជា​មធ្យម​នៅ​ត្រឹម​ឆ្នាំ​២០៣០ ខេត្ត​ព្រះសីហនុ នឹង​ទទួល​បាន​ភ្ញៀវ​ទេសចរ​ប្រមាណ ៥.៤ លាន​នាក់​ក្នុង​មួយ​ឆ្នាំ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ខេត្ត​ព្រះសីហនុ គឺ​ជា​ខេត្ត​មួយ​ដែល​មាន​សក្ដានុពល​សេដ្ឋកិច្ច​ខ្ពស់ ដោយ​អំណោយផល​ទៅ​លើ​ការ​វិនិយោគ​ជា​យុទ្ធសាស្ត្រ​លើ​ហេដ្ឋារចនាសម្ព័ន្ធ ពាណិជ្ជកម្ម ទេសចរណ៍ តំបន់​សេដ្ឋកិច្ច​ពិសេស និង​ឧស្សាហូបនីយកម្ម។ ខេត្ត​នេះ​ក៏​ត្រូវ​បាន​ចាត់​ទុក​ជា​ទី​ក្រុង​កំពង់​ផែ​ធំ​ជាង​គេ ដែល​មាន​ការ​តភ្ជាប់​តាម​ផ្លូវ​អាកាស​ទាំង​កម្រិត​អន្តរជាតិ និង​តំបន់ ការ​ដឹក​ជញ្ជូន​ដោយ​កប៉ាល់ និង​ផ្លូវ​គោក​ផង​ដែរ។​

ទន្ទឹម​នឹង​ការ​ចាប់​យក​ឱកាស​នៃ​លំហូរ​ឆ្លង​កាត់​ព្រំដែន ការ​ផ្ទេរ​ឧស្សាហកម្ម និង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ថ្មី ដើម្បី​គាំទ្រ​កំណើន​សេដ្ឋកិច្ច​ក្នុង​ស្រុក ខេត្ត​ព្រះសីហនុ ត្រៀម​ក្លាយ​ជា​បង្គោល​អភិវឌ្ឍន៍​ឧស្សាហកម្ម និង​ជា​មជ្ឈមណ្ឌល​ជាតិ​សម្រាប់​នវានុវត្តន៍​បច្ចេកវិទ្យា។ មិន​តែ​ប៉ុណ្ណោះ ខេត្ត​មួយ​នេះ គឺ​កំពុង​វិវត្ត​ទៅ​ជា​ទីក្រុង​អាស៊ាន ជា​មួយ​នឹង​រូបភាព​ និង​គំរូ​ថ្មី​នៃ​ទី​ក្រុង​បៃតង និង​និរន្តរភាព​ទី​ក្រុង មិត្តភាព​នៃ​វប្បធម៌​ចម្រុះ និង​ជា​ទីក្រុង​ឆ្លាត​វៃ។

ស្រប​ការ​កំណើន​សេដ្ឋកិច្ច​ដែល​តែង​តែ​រីកចម្រើន​ជា​បន្តបន្ទាប់ តាម​ការ​ប៉ាន់​ស្មាន របស់​ក្រសួង​សេដ្ឋកិច្ច និង​រដ្ឋបាល​ខេត្ត​ ជា​មធ្យម​នៅ​ត្រឹម​ឆ្នាំ​២០៣០ ខេត្ត​ព្រះសីហនុ នឹង​មាន​ប្រជាជន​ស្មើ​នឹង ៥% នៃ​ប្រជាជន​សរុប ឬ ជិត ១​ លាន​នាក់។

ក្នុង​នោះ ខេត្ត​ព្រះសីហនុ ក៏​នឹង​ទទួល​បាន​ភ្ញៀវ​ទេសចរ​ប្រមាណ ៥.៤ លាន​នាក់ ក្នុង​មួយ​ឆ្នាំ និង​មាន​ផលិតផល​ក្នុង​ស្រុក​ប្រមាណ ១០% ​ នៃ​ប្រទេស​ទាំង​មូល។ នៅ​ក្នុង​សេណារីយ៉ូ​មូលដ្ឋាន​នៃ​ផែនការ ខេត្ត​ព្រះសីហនុ នឹង​ក្លាយ​ជា​ខេត្ត​ដែល​មាន​ចំណូល​ខ្ពស់​ក្នុង​រយៈ​ពេល ១២​ ឆ្នាំ​ មុន​ខេត្ត​ផ្សេង​ៗ​ទៀត​ទូទាំង​ប្រទេស។

គួរ​ជម្រាប​ថា ខេត្ត​ព្រះសីហនុ ​មានកោះតូច-ធំចំនួន ៣២ ថ្មដុះ​ចំនួន ១ និង​ថ្មប៉ប្រះទឹកចំនួន ៥ ឆ្នេរសមុទ្រ​ប្រវែង ១៧៥,៨១ គីទ្បូម៉ែត្រ ទឹកសមុទ្រខៀវស្រងាត់ ឧទ្យានជាតិសមុទ្ររាម ឧទ្យានសមុទ្រកោះរ៉ុង កោះរ៉ុង សន្លឹម ស្មៅសមុទ្រ ផ្កាថ្ម ព្រែក ព្រៃកោងកាង វាលទំនាប ខ្ពង់រាប ជម្រាលភ្នំ ទឹកជ្រោះ គម្របព្រៃឈើធម្មជាតិ និងជីវៈ​ចម្រុះគ្រប់ប្រភេទ ដែល​អាច​ទាក់ទាញ​ភ្ញៀវទេសចរ​មក​លេង​កម្សាន្ត​ជា​ហូរហែ។

ក្រៅ​ពី​នេះ ខេត្ត​ក៏​នៅ​មាន​អាកាសយានដ្ឋានអន្តរជាតិ ផ្លូវជាតិ ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ផ្លូវដែក កំពង់ផែសមុទ្រទឹកជ្រៅ ដែល​រាជរដ្ឋាភិបាលបាន និងកំពុងសាងសង់ចំណតផែកុងតឺន័រទឹកជ្រៅថ្មី ជំហានទី១ និង​គ្រោងសាង​សង់​ចំណតផែកុងតឺន័រទឹកជ្រៅជំហានទី២ និងជំហានទី៣ បន្ថែមទៀត ដែលអនុញ្ញាត​ឱ្យកំពង់ផែរបស់កម្ពុជា​មានសមត្ថភាពទទួលការចូលចតរបស់នាវាដឹកទំនិញលើពិភពលោកស្ទើរតែ១០០% អាចចូលចតបាន៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១ ម៉ោង មុន

ស្ត្រីម្នាក់ ជួយលក់ឡេ ​បន្លំលួចលុយម្ដងបន្តិចៗ រហូត​បាន​ជាង១ម៉ឺនដុល្លារ ​ត្រូវ​ម្ចាស់​លុយ​ប្ដឹង​ឱ្យ​សមត្ថកិច្ច​ឃាត់ខ្លួន​

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រោយ​​បោះឆ្នោត​ជ្រើសរើស​ប្រធាន​សមាគម ខ្មែរ-ចិន អាណត្តិទី៨ ពេញ១ថ្ងៃ​ ទីបំផុត ប្រធានសមាគមត្រូវបានជ្រើស

ព័ត៌មានជាតិ៣ ម៉ោង មុន

សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន៖ សម្ដេចតេជោ ថាមេដឹកនាំនានាគួរលើកចិត្តឱ្យភាគីទាំងពីរចូលតុចរចា ជាជាងរារាំង និងរុញឱ្យប្រយុទ្ធគ្នាគ្មានទីបញ្ចប់

នយោបាយ៦ ម៉ោង មុន

អ្នក​នយោបាយ​កម្ពុជា ៖ ទណ្ឌិត សម រង្ស៊ី និង​ក្រុមប្រឆាំង​ជ្រុលនិយមថៃ ទាញ​យក​ចំណេញ​រៀងៗខ្លួន​ពី​ឃាតកម្មលើលោក លិម គឹមយ៉ា

កីឡា៦ ម៉ោង មុន

ក្រុមភ្ញៀវទាំង៣រកបានជ័យជម្នះក្នុងការប្រកួតជើងទី១ វគ្គ​១៦​ក្រុម ពានសម្តេច​តេជោ​

ជីវិតកម្សាន្ដ៩ ម៉ោង មុន

រកឃើញសពតារាស្រីម្នាក់ ឆេះស្លាប់ម្នាក់ឯង នៅក្នុងហេតុការណ៍ភ្លើងឆេះទីក្រុង LA

សន្តិសុខសង្គម១៤ ម៉ោង មុន

អាជ្ញាធរខណ្ឌដង្កោ និងខណ្ឌមានជ័យ និមន្តព្រះសង្ឃ១៤អង្គ ប្រោសព្រំរំដោះគ្រោះលើមហាវិថី ៦០ម៉ែត្រ

ព័ត៌មានជាតិ៧ ម៉ោង មុន

រដ្ឋាភិបាលទម្លាក់ថវិកា៣០លានដុល្លារ ដើម្បីអន្តរាគមន៍ទិញស្រូវពីកសិករដែលកំពុងធ្លាក់ថ្លៃ

ជីវិតកម្សាន្ដ១៤ ម៉ោង មុន

ស្នេហា១២ឆ្នាំត្រូវប្រេះឆា តារាកំប្លែងថៃ Kohtee ដូរឈ្មោះក្នុងបញ្ចីកំណើត ដើម្បីសាងជីវិតថ្មី

ព័ត៌មានជាតិ១២ ម៉ោង មុន

អ្នកនាំពាក្យ ថា កម្ពុជាកំពុងរៀបចំនីតិវិធីជាមួយរុស្ស៊ី ដើម្បីបញ្ជូនខ្លួនលោក ហេង សិទ្ធី មកកម្ពុជា

Sokha Hotels

ព័ត៌មានពេញនិយម