Connect with us

សេដ្ឋកិច្ច

ទេសចរណ៍ជាង ៤០ ម៉ឺននាក់ ដើរលេងបុណ្យសមុទ្ររយៈពេល ៣ ថ្ងៃ

បានផុស

នៅ

ទេសចរជាតិ និងអន្តរជាតិប្រមាណជាង ៤០ ម៉ឺននាក់ បានចូលរួមដើរកម្សាន្តបុណ្យ​សមុទ្ររយៈ​ពេល ៣ ថ្ងៃ ចាប់ពីថ្ងៃទី ១៣-១៥ ខែធ្នូ ឆ្នាំ ២០២៤។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងទេសចរណ៍នៅថ្ងៃទី ១៨ ខែធ្នូ ឆ្នាំ ២០២៤។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រភពដដែលបានបង្ហាញថា ទេសចរជាតិ មកលេងកម្សាន្តសរុបចំនួន ៣៨៥,​៥៥៣​​នាក់ កើន​ឡើង​៤៤,៧% ទេសចរបរទេសចំនួន ៣,៦១៥នាក់ កើនឡើង ១០៧,៤%​ ធៀប​នឹង​ពិធី​បុណ្យ​សមុទ្រ​ឆ្នាំ២០២៣។

ចំពោះការតាំងពិព័រណ៍សមិទ្ធផល, មហោស្រពម្ហូបអាហារនិងភេសជ្ជៈ, ការតាំងពិព័រណ៍​ពាណិ​ជ្ជ​​កម្ម​​ផលិតផល ក្នុងស្រុកនិងក្រៅស្រុក និងគម្រោងអភិវឌ្ឍន៍តំបន់ឆ្នេរ ព្រមទាំងការ​សម្តែង​ទស្សនីយភាពសិល្បៈ, ការប្រគុំតន្ត្រី, តន្ត្រីមហាជន, ព្រឹត្តិការណ៍​កម្សាន្តសប្បាយ​ជា​ច្រើន​​​ទៀត ក៏​ទទួលបានការចូលទស្សនាជាច្រើនម៉ឺននាក់កម មានការគាំទ្រយ៉ាងច្រើន​ផុសផុល ពី​​ភ្ញៀវជាតិ និងអន្តរជាតិ និងកម្មវិធីជំនួបផ្លាស់ប្តូរពាណិជ្ជកម្មទេសចរណ៍អន្តរជាតិឆ្នាំ២០២៤ ជាព្រឹត្តិ​ការ​ណ៍​​អម លើកទី១ បានប្រព្រឹត្តទៅដោយជោគជ័យ។

យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងទេសចរណ៍ ការរៀបចំពិធីបុណ្យសមុទ្រឆ្នាំ២០២៤នេះ គឺ​មាន​ការចូល រួមកាន់តែផុលផុសពីគ្រប់ភាគី​ពាក់ព័ន្ធទាំង​ផ្នែក​​រដ្ឋ និងឯកជន និងទទួលបានការ​ចាប់​​អារម្មណ៍​កាន់តែខ្លាំងពីបងប្អូនប្រជាពលរដ្ឋ ទេសចរ​ជាតិ​ និងអន្តរជាតិ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម