ព័ត៌មានជាតិ
រដ្ឋសហការជាមួយអង្គការសហប្រជាជាតិUNOPS លើគម្រោងទឹកស្អាត និងការបង្កើនភាពធន់នឹងអាកាសធាតុ
ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ (MISTI) និងការិយាល័យអង្គការសហប្រជាជាតិសម្រាប់សេវាកម្មគម្រោង (UNOPS) បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់ សំដៅលើកកម្ពស់សេវាទឹកស្អាតប្រកបដោយនិរន្តរភាព និងហេដ្ឋារចនាសម្ព័ន្ធដែលធន់នឹងអាកាសធាតុក្នុងការចូលរួមចំណែកដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច និងនិរន្តរភាពបរិស្ថាននៅកម្ពុជា។

ការចុះហត្ថលេខាត្រូវបានធ្វើឡើងកាលពីថ្ងៃទី១៧ ខែធ្នូ រវាងលោក ហែម វណ្ណឌី រដ្ឋមន្រ្តី MISTI និងលោកស្រី Eda Kraja នាយកប្រចាំប្រទេសកម្ពុជារបស់អង្គការ UNOPSនៅទីស្តីការក្រសួង។
អនុស្សរណៈយោគយល់នេះនឹងក្លាយជាមូលដ្ឋាននៃកិច្ចខិតខំប្រឹងប្រែងផ្លូវការរួមរវាងភាគីទាំងពីរ ក្នុងការរៀបចំផែនការ ការរចនា និងអនុវត្តគម្រោងនានា ដែលលើកកម្ពស់ប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាត ដែលធានានិរន្តរភាព និងបរិយាប័ន្ន។
លោកស្រី Eda Kraja បានថ្លែងថា កិច្ចសហការនេះគាំទ្រដល់ការសម្រេចគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពទី៦ ស្តីពីទឹកស្អាត និងអនាម័យ។ ភាពជាដៃគូនេះនឹងផ្តោតលើការបង្កើតដំណោះស្រាយនវានុវត្តន៍ដែលអាចពង្រីកទៅតំបន់ផ្សេងៗ ដើម្បីលើកកម្ពស់សេវាទឹកស្អាត និងពង្រឹងហេដ្ឋារចនាសម្ព័ន្ធដែលធន់នឹងផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ។

លោក ហែម វណ្ណឌី បានលើកឡើងថាការទទួលបានសេវាទឹកស្អាតមិនត្រឹមតែជាសិទ្ធិមនុស្សជាមូលដ្ឋានប៉ុណ្ណោះទេ តែវាមានសារៈសំខាន់ចំពោះសុខភាពសាធារណៈ ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច និងនិរន្តរភាពបរិស្ថាន។
លោកថា៖« កិច្ចសហការនេះគឺជាគំរូមួយ ដែលបង្ហាញថា ការវិនិយោគចំគោលដៅអាចជំរុញការផ្លាស់ប្តូរជាដុំកំភួន ពិសេសសម្រាប់សហគមន៍ដែលងាយរងគ្រោះ»៕

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ