ព័ត៌មានអន្ដរជាតិ
Toyota គ្រោងបន្ថែមការចំណាយ ១,៥ ប៊ីលានដុល្លារ ដើម្បីជំរុញផលិតកម្មរថយន្តកូនកាត់នៅថៃ
រដ្ឋាភិបាលថៃបានអះអាងថា ក្រុមហ៊ុនផលិតរថយន្តជប៉ុន Toyota Motor Corp លោក អាគីយ៉ូ តូយ៉ូដា (Akio Toyoda) បានសន្យាថានឹងបន្ថែមការវិនិយោគប្រាក់ ៥៥ ប៊ីលានបាត (១,៥៩ ប៊ីលានដុល្លារអាមេរិក) ដើម្បីពង្រីកផលិតកម្មរថយន្តកូនកាត់ (ស៊ីសាំង និងភ្លើង) នៅក្នុងប្រទេសថៃ។ នេះបើតាមការចុះផ្សាយរបស់កាសែតបាងកកប៉ុស្តិ៍។

រដ្ឋមន្ត្រីក្រសួងឧស្សាហកម្មថៃ លោក Akanat Promphan បាននិយាយថា ការវិនិយោគនេះនឹងផ្តោតលើការធ្វើបច្ចុប្បន្នភាពនូវខ្សែសង្វាក់ផលិតកម្ម ដើម្បីផលិតម៉ាស៊ីនចំហេះខាងក្នុង និងម៉ូទ័រអេឡិចត្រិកសម្រាប់រថយន្តកូនកាត់។
លោករដ្ឋមន្រ្តីបានឱ្យដឹងពីព័ត៌មាននេះ ក្រោយជំនួបរវាងលោក តូយ៉ូដា និងនាយករដ្ឋមន្រ្តីថៃ អ្នកស្រី ផែតងតាន ស៊ីណាវ៉ាត្រា កាលពីថ្ងៃពុធ ដោយគូសបញ្ជាក់ថា ការវិនិយោគដដែលនឹងនាំទៅរកបង្កើតការងារ ការផ្លាស់ប្ដូរបច្ចេកវិទ្យា និងការអភិវឌ្ឍន៍ធនធានមនុស្ស។
មកទល់ពេលនេះ ក្រុមហ៊ុន Toyota ឬរដ្ឋាភិបាលថៃ មិនទាន់បញ្ចេញផែនការវិនិយោគថ្មីជាលម្អិតនោះទេ។ យោងតាមអ្នកនាំពាក្យរដ្ឋាភិបាល អ្នកស្រី ផែតងតាន បានបញ្ជាក់ជាថ្មីពីការត្រៀមខ្លួនរបស់រដ្ឋាភិបាលក្នុងការតម្រង់គោលនយោបាយរបស់ខ្លួន ទៅស្របនឹងតម្រូវការនៃឧស្សាហកម្មរថយន្ត ធ្វើឱ្យមានតុល្យភាពផលប្រយោជន៍ទាំងក្រុមហ៊ុនផលិត និងអ្នកប្រើប្រាស់ ដើម្បីសម្រេចបានផលប្រយោជន៍សេដ្ឋកិច្ចទៅវិញទៅមក។

គួរគូសបញ្ជាក់ថា ក្រុមហ៊ុន Toyota បានប្រតិបត្តិការរោងចក្ររបស់ខ្លួននៅថៃអស់រយៈពេលជាង ៦០ ឆ្នាំមកហើយ ដោយបម្រើជាមជ្ឈមណ្ឌលផលិតកម្មដ៏សំខាន់ប្រចាំតំបន់។ នាពេលកន្លងមក ក្រុមហ៊ុនផលិតរថយន្តដ៏ធំបំផុតរបស់ពិភពលោកមួយនេះ បានរិះគន់ចំពោះកម្សោយផ្នែកផលិតកម្មរថយន្តអគ្គិសនី ប៉ុន្តែការសម្រេចចិត្តរបស់ក្រុមហ៊ុនក្នុងការផ្តោតលើរថយន្តកូនកាត់ បាននឹងកំពុងផ្តល់ផលចំណេញផ្នែកហិរញ្ញវត្ថុ។
ថ្មីៗនេះ ក្រុមហ៊ុន Toyota បានកាត់បន្ថយគោលដៅផលិតរថយន្តអគ្គិសនីរបស់ខ្លួនសម្រាប់ឆ្នាំ ២០២៦ រហូតដល់ ១/៣។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ ដែលថា ដំបូងឡើយ ក្រោមហ៊ុនកំណត់គោលដៅផលិតរថយន្តអគ្គិសនី ១,៥ លានគ្រឿង ក្នុងឆ្នាំ ២០២៦ ប៉ុន្តែឥឡូវបានបន្ថយត្រឹម ១ លានគ្រឿង៕

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី