Connect with us

ព័ត៌មានអន្ដរជាតិ

ឥណ្ឌូណេស៊ី​គ្រោង​សាងសង់រោងចក្រថាមពល​នុយក្លេអ៊ែរ ដំបូង​បំផុតរបស់​ប្រទេស​

បានផុស

នៅ

​​ឥណ្ឌូណេស៊ី​មាន​គម្រោង​សាងសង់​រោងចក្រថាមពលនុយក្លេអ៊ែរ​ជា​លើកដំបូង​របស់​ប្រទេស​ នៅ​លើ​កោះ​ Kelasa នៃ​ខេត្ត ​​Bangka Belitung ​ដើម្បី​ជា​ផ្នែក​មួយ​នៃ​ការ​ពង្រឹង​សន្ដិសុខ​ថាមពល​របស់​ខ្លួន​។ នេះបើ​តាម​ការ​ចុះផ្សាយ​របស់​សារព័ត៌មាន​ក្នុងស្រុក​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Bob S. Effendi ប្រធានផ្នែកប្រតិបត្តិការនៃក្រុមហ៊ុន PT ThorCon Power Indonesia ដែលជា​ក្រុមហ៊ុន​វិនិយោគ​នៃ​គម្រោងនេះ បាននិយាយថា បទប្បញ្ញត្តិក្នុងតំបន់ស្តីពីការធ្វើផែនការ​ កំពុងរង់ចាំការអនុម័ត ខណៈ​​រ៉េអាក់ទ័រគំរូ​គ្រោង​នឹង​បញ្ជូនតាមសមុទ្រពីកូរ៉េខាងត្បូង​នៅ​ឆ្នាំ ២០២៨ ខាងមុខ​។​ ​ការវិនិយោគសរុបសម្រាប់​គម្រោង​ដដែល​ ត្រូវ​បាន​ប៉ាន់ប្រមាណថា​មាន​ទំហំ​ ១,០៦ ប៊ីលាន​ដុល្លារ​ ដោយ​រួម​ទាំង​ការស្ទង់មតិ ការស្រាវជ្រាវ ការ​ផ្លាស់ប្ដូរ​បច្ចេកវិទ្យា និងហេដ្ឋារចនាសម្ព័ន្ធ ​ក៏ដូច​ជា​តម្រូវការ​សំខាន់​​ផ្សេង​ៗ​ទៀត​។

អ្នកនាំពាក្យអភិបាលខេត្ត​ Bangka Belitung លោក Eko Kurniawan បាន​ឱ្យដឹង​ថា អាជ្ញាធរក្នុងតំបន់កំពុងបង្កើតផែនការអភិវឌ្ឍន៍រយៈពេលមធ្យម ស្របតាមគោលដៅរបស់ប្រទេស។ ពួកគេបានកំណត់គោលដៅបន្ថែមអគ្គិសនី ១០០ ​ជីហ្គាវ៉ាត់ (GW) សម្រាប់​ការ​ផ្គត់​ផ្គង់​ ក្នុងរយៈពេល ១៥ ឆ្នាំខាងមុខ ដែលក្នុងនោះ ថាមពលកកើតឡើងវិញនឹងចូលរួមចំណែក ៧៥ ភាគរយ​ ហើយថាមពលនុយក្លេអ៊ែរនឹងរួមចំណែក ៥ ភាគរយ​ នៃគោលដៅសរុប។

កន្លង​មក​ រដ្ឋាភិបាលឥណ្ឌូណេស៊ីបានប្រកាសផែនការសាងសង់រោងចក្រថាមពលនុយក្លេអ៊ែរ​ឱ្យ​បាន​ ២០ នៅ​ត្រឹម​ឆ្នាំ​ ២០៥០។ ​រដ្ឋមន្ត្រីសម្របសម្រួលកិច្ចការសេដ្ឋកិច្ច លោក​ Airlangga Hartarto បាននិយាយថា ក្រុមហ៊ុនអគ្គិសនីរបស់រដ្ឋ (PLN) កំពុងសហការជាមួយក្រុមហ៊ុនមកពីប្រទេសជប៉ុន និងសហរដ្ឋអាមេរិក ដើម្បីសាងសង់រោងចក្រ​ប្រភេទ​នេះ​នៅ​ក្នុងប្រទេស។

កូរ៉េខាងត្បូង រុស្ស៊ី បារាំង និងចិន ក៏បានបង្ហាញចំណាប់អារម្មណ៍ក្នុងការគាំទ្រការអភិវឌ្ឍន៍ថាមពលនុយក្លេអ៊ែរនៅ​ឥណ្ឌូណេស៊ីផងដែរ ខណៈ​ថាមពលប្រភេទ​នេះ​ត្រូវ​បាន​គេ​លើក​ឡើង​ថា​ បញ្ចេញ​កាបូន​តិច​ខ្លាំង​ ធៀប​នឹង​ប្រភព​ថាមពលពី​ឥន្ធនៈហ្វូស៊ីល។ ឥណ្ឌូណេស៊ី មានទីតាំងសក្តានុពល២​សម្រាប់រោងចក្រថាមពលនុយក្លេអ៊ែរ មួយ​នៅ​ខេត្ត​កាលីម៉ាន់តាន់ខាងលិច និងមួយ​នៅ​ខេត្ត​ Bangka Belitung៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ៣ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ៣ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម៣ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម៧ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

សន្តិសុខសង្គម៧ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ១៣ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

Sokha Hotels

ព័ត៌មានពេញនិយម