ព័ត៌មានជាតិ
IndiGo របស់ឥណ្ឌានឹងចាប់ផ្តើមជើងហោះហើរមកកាន់ខេត្តសៀមរាបនៅខែកម្ភៈឆ្នាំ២០២៥
ក្រុមហ៊ុនអាកាសចរណ៍ IndiGo របស់ឥណ្ឌានឹងចាប់ផ្តើមជើងហោះហើរត្រង់ រវាងទីក្រុង កុលកាតា-សៀមរាប-កុលកាតា (Kolkata – Siem Reap- Kolkata) ក្នុងខែកុម្ភៈ ឆ្នាំ២០២៥ ខាងមុខនេះ ដើម្បីឆ្លើយតបទៅនឹងកំណើននៃអ្នកដំណើររវាងប្រទេសទាំងពីរជាពិសេសគឺការជំរុញទេសចរណ៍វប្បធម៌។

លោក ស៊ីន ចាន់សិរីវុត្ថា រដ្ឋលេខាធិការ និងអ្នកនាំពាក្យអាកាសចរណ៍ស៊ីវិលបានថ្លែងប្រាប់កម្ពុជាថ្មីនៅថ្ងៃទី១៩ ខែធ្នូថា ក្រុមហ៊ុនអាកាសចរណ៍ IndiGo របស់ឥណ្ឌានឹងចាប់ផ្តើមជើងហោះហើរត្រង់ រវាងទីក្រុង កុលកាតា-សៀមរាប-កុលកាតា (Kolkata – Siem Reap- Kolkata) ក្នុងខែកុម្ភៈ ឆ្នាំ២០២៥ ខាងមុខនេះ ដោយប្រើយន្តហោះប្រភេទ A320 ៣ជើង/សប្តាហ៍ (ចន្ទ-ពុធ-សុក្រ)។ កន្លងមករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានផ្តល់ការអនុញ្ញាតលើផ្នែកពាក់ព័ន្ធនានា ដល់ក្រុមហ៊ុនអាកាសចរណ៍ IndiGo រួចស្រេចហើយ រង់ចាំតែការហោះហើរជាក់ស្តែងរបស់ក្រុមហ៊ុនប៉ុណ្ណោះ។
លោកបានថ្លែងបញ្ជាក់ថា៖«ដំបូងឡើយក្រុមហ៊ុន IndiGo គ្រោងភ្ជាប់ជើងហោះហើរមកកម្ពុជា នៅចុងឆ្នាំ២០២៤ នេះ ប៉ុន្តែដោយសារមានការប្រែប្រួល ការភ្ជាប់ជើងហោះហើរត្រូវបានពន្យារពេលរហូតដល់ដើមឆ្នាំ២០២៥វិញ»។
«ការបើកតភ្ជាប់ផ្លូវថ្មីនេះ នឹងផ្ដល់ផលចំណេញដល់ប្រទេសទាំងពីរ ពាក់ព័ន្ធនឹងការធ្វើដំណើររយៈពេលខ្លី ហើយការចំណាយតិចជាងមុន ជាពិសេសភាគីទាំងពីរចង់ផ្សព្វផ្សាយពីផ្នែកទេសចរណ៍ វប្បធម៌ សាសនា និងសុខភាព ខណៈកម្ពុជាប្រើប្រាស់សេវាសុខាភិបាលនៅឥណ្ឌាច្រើន ខណៈឥណ្ឌាក៏ចង់មកស្រុកខ្មែរ តាមរយៈទេសចរណ៍ វប្បធម៌ និងសាសនា»។ នេះបើយោងតាម លោក ស៊ីន ចាន់សិរីវុត្ថា។

កាលពីខែមិថុនា ២០២៤ ក្រុមហ៊ុនអាកាសចរណ៍កម្ពុជា Cambodia Angkor Air (K6) បានចាប់ផ្តើម បើកការហោះហើរត្រង់ទៅប្រទេសឥណ្ឌា ដោយធ្វើឡើង ៤ជើងក្នុងមួយសប្តាហ៍។
លោក ស សារិន អនុប្រធានសមាគមភ្នាក់ងារទេសចរណ៍កម្ពុជា (CATA) បានឱ្យដឹងថា បន្ទាប់ពីបើកដំណើរការជើងហោះហើរត្រង់កម្ពុជា-ឥណ្ឌា កាលពីថ្ងៃទី ១៦ ខែមិថុនា ឆ្នាំ ២០២៤ និងឃើញពីសក្ដានុពលទេសចរឥណ្ឌាប្រតិបត្តិករទេសចរណ៍ បានចាប់ផ្ដើមពង្រឹងសមត្ថភាពក្នុងការទទួលភ្ញៀវទេសចរឥណ្ឌា ខណៈទេសចរពីឥណ្ឌា មានការពិបាកក្នុងការតម្រូវបន្តិច ពិសេសគឺមុខម្ហូប ហើយកម្ពុជានៅខ្វះមុខម្ហូបឥណ្ឌា ដែលមិនអាចទទួលភ្ញៀវទេសចរឥណ្ឌាក្នុងទំហំធំនៅឡើយ។
លោក ខៀវ ធី ប្រធានសមាគមមគ្គុទេសក៏ទេសចរណ៍អង្គរ បានលើកឡើងថា ជនជាតិឥណ្ឌាជាច្រើនចង់ ទស្សនាប្រាសាទអង្គរវត្ត កន្លងមិនមិនមានជើងហោះហើរត្រង់ ទើបមិនសូវមានភ្ញៀវឥណ្ឌាមកច្រើន។
លោកបញ្ជាក់ថា៖« ឥណ្ឌាចង់មកមើលប្រាសាទអង្គរវត្ត ដោយសារខ្មែរយើង ទទួលឥទ្ធិពលពីឥណ្ឌា ដែលឥណ្ឌាមានមោទនភាពឃើញសាសានាហិណ្ឌូនៅស្រុកយើង»។

នៅក្នុងរយៈពេល ១១ ខែ ឆ្នាំ ២០២៤ កម្ពុជាទទួលបានភ្ញៀវទេសចរណ៍អន្តរជាតិចំនួនប្រមាណ ៦ លានានក់ កើនឡើង ២២ ភាគរយ ធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២៣ ខណៈទេសចរជាតិបានធ្វើដំណើរកម្សាន្តនៅទូទាំងប្រទេសប្រមាណ ២០ លាននាក់ កើនឡើង ១៩,៧% ក្នុងនោះតំបន់ឆ្នេរសមុទ្រមានទេសចរជាតិប្រមាណ ៨ លាននាក់ កើន ១២,៥% និងទេសចរបរទេសប្រមាណ ៤២ ម៉ឺននាក់ កើន ១០,៦% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០២៣។ នេះបើយោងតាមរបាយការណ៍របស់ក្រសួងទេសចរណ៍។
នៅដំណាច់ឆ្នាំ ២០២៤កម្ពុជារំពឹងទទួលបានភ្ញៀវទេសចរណ៍អន្តរជាតិប្រមាណ ៦,៧ លាននាក់ ពោលគឺលើសមុនពេលជំងឺកូវីដ១៩ និងទេសចរជាតិប្រមាណ ២២ លាននាក់៕

-
សន្តិសុខសង្គម៣ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
ផ្ទុះការចាប់អារម្មណ៍នឹងយុវតីម្នាក់ សំឡេងពីរោះ ច្រៀងស្រដៀងនឹងរាជិនីសំឡេងសារិកាមាស ប៉ែន រ៉ន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ករណីលូ១តម្លៃ៤០ដុល្លា៖ អាជ្ញាធរ ថាមិនបានយកលុយពីពលរដ្ឋឡើយ គឺពលរដ្ឋជួលភាគីឯកជនឱ្យដាក់ខ្លួនឯង
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ចរាចរណ៍៣ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត