ព័ត៌មានជាតិ
ឃ្លាំងស្តុកអីវ៉ាន់ស្តង់ដាជប៉ុន មានវត្តមានក្នុងខេត្តព្រះសីហនុ បោះទុនវិនិយោគជាង ១០ លានដុល្លារ
លោក ពុំ វ៉ាអូន ជំនួយការផ្នែកលក់នៃក្រុមហ៊ុន AEON MALL LOGI PLUS បានគូសបញ្ជាក់ឱ្យដឹងថា ក្រុមហ៊ុន AEON MALL LOGI PLUS បានបោះទុនវិនិយោគបង្កើតឃ្លាំងស្តុកអីវ៉ាន់មួយនៅក្នុងខេត្តព្រះសីហនុ ដោយចាយទឹកប្រាក់អស់ប្រមាណ ១០ លានដុល្លារសម្រាប់ដំណើរការនៃគម្រោងនេះ។


គម្រោងសាងសង់ឃ្លាំងស្តុកអីវ៉ាន់នៅក្នុងខេត្តព្រះសីហនុ បានចាប់ផ្តើមនៅឆ្នាំ ២០២២ ក្នុងទុនវិនិយោគជាង ១០ លានដុល្លារ ហើយឆ្នាំ ២០២៣ ទើបរួចរាល់ដាក់ឲ្យដំណើរការ។ ជាក់ស្តែង គម្រោងនេះដំណើរការគិតមកដល់ពេលបច្ចុប្បន្នមានរយៈពេលប្រមាណជាង ១ ឆ្នាំហើយ។
លោក ពុំ វ៉ាអូន បានបន្តថា សេវាកម្មឃ្លាំងស្តុកឥ៉វ៉ាន់របស់ក្រុមហ៊ុន សម្រួលបានយ៉ាងពេញលេញជាមួយដៃគូ ឬម្ចាស់អាជីវកម្មនាំទំនិញចេញចូលទៅក្រៅប្រទេស ជាពិសេសកាត់បន្ថយពេលវេលា ការដឹកជញ្ជូនចុះឡើង រក្សាតម្លៃប្រកួតប្រជែង។
ប្រៀបធៀបទៅពីមុនដែលមិនទាន់មានឃ្លាំងស្តុកនៅក្នុងស្រុក និងបច្ចុប្បន្ន លោក វ៉ាអូន បានពន្យល់ថា ប្រសិនបើអតិថិជន ឬម្ចាស់អាជីវកម្ម មានគម្រោងពង្រីកនូវទីផ្សារ ត្រូវតែទាមទារឱ្យមានការិយាល័យមួយច្បាស់លាស់នៅក្នុងប្រទេសកម្ពុជាដើម្បីលក់ផលិតផល និងពង្រីកទីផ្សាររបស់ពួកគេ។ ប៉ុន្តែក្រោយពេលមានសេវាកម្មពីខាងក្រុមហ៊ុន ម្ចាស់អាជីវកម្មមិនចំបាច់មានការិយាល័យ ឬជួលបុគ្គលិកនៅស្រុកខ្មែរ ឬត្រូវការបើកក្រុមហ៊ុនដែលត្រូវការចំណាយធំនោះទេ គឺគ្រាន់តែដាក់ឯកសារនានាទាក់ទងទៅហ្នឹងអីវ៉ាន់ នោះខាងក្រុមហ៊ុននឹងធ្វើការជំនួសអ្នកផ្គត់ផ្គង់នៅក្រៅប្រទេស ដូច្នេះពួកគេអាចចំណេញច្រើន ល្អជាងការបើកការិយាល័យដោយខ្លួនឯងនៅស្រុកខ្មែរ។
បន្ថែមពីនេះ ការរៀបចំប្រព័ន្ធឃ្លាំងស្តុកអីវ៉ាន់នៅក្នុងស្រុកសម្រួលដល់ការដឹកជញ្ជូន មិនបាច់ចំណាយពេលដឹកជញ្ជូនចុះឡើងដែលពីមុន ត្រូវដឹកបន្តពីប្រទេសជិតខាងហើយដែលត្រូវចំណាយពេលយូរ រួមទាំងថ្លៃដឹកជញ្ជូនខ្ពស់។
ដោយក្រុមហ៊ុនអនុលោមទៅតាមច្បាប់ លោក វ៉ាអូន ក៏បានបន្ថែមដែរថា សម្រាប់ម្ចាស់អាជីវកម្មដែលចង់សហការជាមួយក្រុមហ៊ុន AEON MALL LOGI PLUS ក្នុងការស្តុកអីវ៉ាន់នេះ គឺត្រូវតែទៅចុះឈ្មោះ និងមានការបញ្ជាក់ពីក្រសួងពាណិជ្ជកម្មឱ្យបានត្រឹមត្រូវ ដែលសមស្របនិងគោរពទៅតាមច្បាប់ដែលមានចែងក្នុងប្រទេសកម្ពុជា៕


-
សន្តិសុខសង្គម២ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម១ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា