Connect with us

ព័ត៌មានអន្ដរជាតិ

ហ្វីលីពីន ​ចរចាជាមួយឥណ្ឌា និងប៉ាគីស្ថាន លើ​ការ​នាំចូលអង្ករ​​ ២ លាន​តោន/ឆ្នាំ

បានផុស

នៅ

​ក្រសួងកសិកម្មហ្វីលីពីន ​កំពុង​ចរចារជាមួយ​​ប៉ាគីស្ថាន និងឥណ្ឌា ដើម្បីឱ្យ​ប្រទេស​ទាំង​២​ផ្គត់ផ្គង់​អង្ករ​ ២ លាន​តោន​ក្នុង​មួយ​ឆ្នាំ​ឱ្យ​បាន​ជាប់​លាប់។ នេះបើតាម​ការ​ចុះ​ផ្សា​យរបស់កាសែត​​ Philippine Daily Inquirer។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​រដ្ឋមន្ត្រីក្រសួងកសិកម្ម លោក​ Francisco Tiu Laurel Jr. បាន​ឱ្យដឹង​ថា លោកបានជួបជាមួយឯកអគ្គរដ្ឋទូតប៉ាគីស្ថានប្រចាំ​ហ្វីលីពីន លោក Imtiaz Kazi ដើម្បីបញ្ចប់អនុស្សរណៈនៃការយោគយល់គ្នាមួយ។ ក្រោម​សំណើ​ ប៉ាគីស្ថាននឹង​ផ្គត់ផ្គង់​អង្ករទៅហ្វីលីពីនរហូតដល់១លានតោន/ឆ្នាំ ដែលស្មើនឹងប្រហែល ២៥ ភាគរយនៃតម្រូវការនាំចូលអង្ករ​របស់​ប្រទេស​នេះ​។

ក្រសួង​កសិកម្ម​ក៏​កំពុង​ធ្វើការ​លើ​កិច្ចព្រមព្រៀង​ស្រដៀងគ្នា ជាមួយ​ឥណ្ឌា​ផងដែរ។ នាពេល​បច្ចុប្បន្ន​​ វៀតណាមនាំមុខគេ លើ​ការ​ផ្គត់​ផ្គង់អង្ករ​សម្រាប់​ហ្វីលីពីន ហើយ​បន្ទាប់​មក​គឺថៃ​ និងប៉ាគីស្ថាន។ ​

កាល​ពី​ខែ​មុន ឯកអគ្គរដ្ឋទូតប៉ាគីស្ថាន លោក Kazi បាន​បង្ហាញ​ចំណាប់​អារម្មណ៍​របស់​​ប៉ាគីស្ថាន​​ក្នុង​ការ​បង្កើត​ភាព​ជា​ដៃគូ​ជាមួយ​ហ្វីលីពីន​លើ​ការ​នាំ​ចូល​អង្ករ ខណៈ​ពាណិជ្ជករប៉ាគីស្ថានស្វែងរក «ស្ថិរភាព និងភាពប្រាកដប្រជា» លើបរិមាណអង្ករ ដែល​ត្រូវ​នាំចូល​ហ្វីលីពីន​ ដោយលើកឡើងពីការប្រែប្រួលតម្លៃពន្ធដែលកំណត់ដោយរដ្ឋាភិបាល និងតម្លៃ​ប្រកួតប្រជែងសកល​។

គួរ​គូស​បញ្ជាក់ថា​ ហ្វីលីពីន​គឺ​ជា​ប្រទេស​នាំចូល​អង្ករ​ដ៏​ធំ​បំផុត​មួយ​របស់​ពិភព​លោកប្រមាណ​ ៣,៨ លាន​តោន​នៅឆ្នាំ ២០២៣ ដោយសារ​តែផលិតកម្ម​ស្រូវ​របស់​​ប្រទេស​កោះ​សម្បូរ​គ្រោះធម្មជាតិ​មួយ​នេះ​ មាន​ចំនួន​តិច​ជាង​តម្រូវការ​។ ការណ៍​នេះ​ ធ្វើ​ឱ្យ​ហ្វីលីពីន​ងាយ​រង​គ្រោះ​នៃ​ការ​ប្រែប្រួល​នៃ​តម្លៃអង្ករ​របស់​សកល​ ជា​ពិសេស​ចំពេល​ដែល​ការ​ផ្គត់​ផ្គង់​រងការ​រំខាន៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ៧ នាទីutes មុន

​អាស៊ាន រួមទាំងកម្ពុជា វៀតណាម រងការដំឡើងពន្ធថ្មីរបស់ត្រាំ ក្នុងអត្រាធ្ងន់

ខ្យល់កន្ត្រាក់
ព័ត៌មានជាតិ៤៩ នាទីutes មុន

កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា

ព័ត៌មានអន្ដរជាតិ៤៩ នាទីutes មុន

ត្រាំ ប្រកាសដំឡើងពន្ធទ្រង់ទ្រាយធំជាសកល ក្នុងនោះកម្ពុជា រងគ្រោះខ្លាំង

ព័ត៌មានជាតិ៩ ម៉ោង មុន

ក្រសួងព័ត៌មាន​ បង្ហាញ​វិធីសាស្ត្រ​៦​ចំណុច​ ដើម្បី​កំណត់​បាន​ព័ត៌មានក្លែងក្លាយ ព័ត៌មានមិនពិត និងព័ត៌មាន​ប្រឌិត​

ព័ត៌មានជាតិ១០ ម៉ោង មុន

ក្រសួងការងារ បើកវគ្គបណ្តុះបណ្តាលស្តីពីការ “បង្ការនិងទប់ស្កាត់ការប្រើប្រាស់ពលកម្មកុមារ នៅតាមសហគ្រាស គ្រឹះស្ថានផលិតឥដ្ឋ ក្បឿង”

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

មីយ៉ាន់ម៉ា៖ ​ក្រុមសង្គ្រោះ​តួកគី ជួយ​ជីវិត​បុរសម្នាក់ ក្រោយ​ជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

ត្រឹមមួយថ្ងៃដើមខែមេសា ប្រទេសអាស៊ីអាគ្នេយ៍ចំនួន៣ កើតគ្រោះអគ្គិភ័យរន្ធត់ដំណាលគ្នា

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

ស្ត្រី​វ័យ៦៣​ឆ្នាំ​ម្នាក់នៅមានជីវិត ក្រោយជាប់ក្រោមគំនរបាក់បែក៩១ម៉ោង

វប្បធម៌ ជំនឿ១៨ ម៉ោង មុន

ទំនាយឆ្នាំ២០២៥របស់លោកយាយ Baba Vanga ក្លាយជាការពិតមួយហើយ

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

ទោះកំពុងកាន់ទុក្ខអ្នកស្លាប់ដោយរញ្ជួយដី តែ មីយ៉ាន់ម៉ា បន្តការវាយប្រហារអាកាស ស្លាប់​ជនស៊ីវិលជាង៤០នាក់ទៀត 

Sokha Hotels

ព័ត៌មានពេញនិយម