សេដ្ឋកិច្ច
ក្រុមហ៊ុនកូរ៉េ ចុះសិក្សាបង្កើតរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទី នៅខេត្តកំពង់ធំ
ក្រុមហ៊ុនកូរ៉េនៅថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២៤ នេះ បានចុះសិក្សាទីតាំង បង្កើតរោងចក្រ ស្វាយចន្ទីនៅក្នុងខេត្តកំពង់ធំ ដើម្បីកែច្នៃនាំចេញ ស្របពេលដែលរាជរដ្ឋាភិបាលកម្ពុជាបានកំណត់នូវចក្ខុវិស័យក្នុងការប្រែក្លាយកម្ពុជាជាអធិរាជស្វាយចន្ទីនៅលើទីផ្សារពិភពលោកក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខនេះ។
គណៈប្រតិភូកូរ៉េបានចុះទៅខេត្តកំពង់ធំនៅថ្ងៃទី ១៩ ខែធ្នូនេះ ដើម្បីសិក្សាស្វែងយល់អំពីខ្សែច្រវាក់ផលិតកម្ម គ្រាប់ស្វាយចន្ទី និងពិនិត្យរោងចក្រ Mirath Agri Tech ព្រមទាំងពិនិត្យទីតាំងសាងសង់រោងចក្រនៅតំបន់សេដ្ឋកិច្ចពិសេសរបស់រដ្ឋ និងសហគមន៍ស្វាយចន្ទី។

លោក អួន ស៊ី ឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជា បានឱ្យដឹងថា ក្រុមហ៊ុនកូរ៉េចំនួន ៤ ក្នុងនោះមាន ២ ក្រុមហ៊ុន ចុះសិក្សាលទ្ធភាពបង្កើតរោងចក្រ និង២ ទៀតជាក្រុមហ៊ុនទិញគ្រាប់ឆៅ។ ក្រុមហ៊ុនទិញមិនទាន់បានព្រមព្រៀងគ្នាទេ ដោយសារបញ្ហាទូទាត់តាម Letter of Credit។ ចំណែកឯកក្រុមហ៊ុន ២ ទៀត នឹងចុះសិក្សានៅថ្ងៃទី ២៧ ខែ ធ្នូនេះ។
រាជរដ្ឋាភិបាលកំពុងផ្ដោតលើការ លើកកម្ពស់ឧស្សាហកម្មកែច្នៃ តាមរយៈការជំរុញឱ្យមានការវិនិយោគលើកសិផលដែលមានសក្ដានុពល ក្នុងនោះដំណាំស្វាយចន្ទីក៏ជាដំណាំអាទិភាព។
លោក តូច ប៊ុនហ៊ួ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទមានប្រសាសន៍ថា បច្ចុប្បន្នផលិតកម្មកែច្នៃគ្រាប់ស្វាយចន្ទីនៅក្នុងស្រុកសម្រេចបាន ១២ ភាគរយ ដែលជាចំនួនតិចតូចនៅឡើយ ក្រៅពីនេះ គឺកម្ពុជានាំគ្រាប់ស្វាយចន្ទីឆៅចេញទៅក្រៅប្រទេស ដែលធ្វើឱ្យយើងបាត់បង់តម្លៃបន្ថែម និងកម្លាំងពលកម្មក្នុងស្រុកយ៉ាងច្រើន។

រាជរដ្ឋាភិបាលកំពុងជំរុញឱ្យស្ថាប័នពាក់ព័ន្ធ និងដៃគូអភិវឌ្ឍស្វែងរកដៃគូវិនិយោគទាំងក្នុង និងក្រៅស្រុកបន្ថែមទៀត ដើម្បីកែច្នែគ្រាប់ស្វាយចន្ទីឱ្យសម្រេចបានលើសគោលដៅ ២៥% ស្របតាមកម្មវីធី «គោលនយោបាយជាតិស្តីពីស្វាយចន្ទី ឆ្នាំ២០២២-២០២៧» ដើម្បីក្លាយទៅជាអធិរាជស្វាយចន្ទី។
យោងតាមសមាគមស្វាយចន្ទីកម្ពុជា នៅក្នុងរយៈពេល ១១ខែ ឆ្នាំ ២០២៤ កម្ពុជាផលិតគ្រាប់ស្វាយចន្ទីបានចំនួន ៨៥ ម៉ឺនតោន (៨៥០ ០០០) កើនឡើង២៦.៨% ក្នុងនោះនាំចេញទៅក្រៅប្រទេសចំនួនជាង ៨១ ម៉ឺនតោន (៨១៥ ០០០) គិតជាទឹកប្រាក់ ១,១៥០ ពាន់លានដុល្លារ កើនឡើង៣១%។
កម្ពុជាមានផ្ទៃដីប្រមូលផលស្វាយចន្ទីសរុបចំនួនជាង ៥៨ ម៉ឺនហិកតា ក្នុងនោះខេត្តចំនួន ៣ របស់កម្ពុជា មានផ្ទៃដីដាំដុះស្វាយចន្ទីច្រើនជាងគេរួមាន ខេត្តកំពង់ធំជិត ១៥ ម៉ឺនហិកតា (១៤៧ ៧០៣) ខេត្តក្រចេះ ជាង ១០ ម៉ឺនហិកតា (១០២ ៥២០) រតនគិរី ៩៧ ២៥៨ ហិកតា។ នេះបើតាមក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ៕


អត្ថបទ៖ ឡេង ដេត

-
សន្តិសុខសង្គម៦ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
សន្តិសុខសង្គម៤ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានជាតិ១ ថ្ងៃ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល