Connect with us

ព័ត៌មានជាតិ

កម្ពុជារំពឹងថានឹងទទួលបានលំហូរវិនិយោបន្ថែមជាមួយការកាត់បន្ថយអត្រាការប្រាក់របស់អាមេរិក

បានផុស

នៅ

ស្រ​បពេលដែលធនាគារកណ្តាលសហរដ្ឋអាមេរិក(Fed)បានសម្រេចការកាត់បន្ថយអត្រាការប្រាក់គោលរបស់ខ្លួន អ្នកជំនាញអះអាងថា បណ្តាប្រទេសនានានៅក្នុងតំបន់​រួមទាំងកម្ពុជាអាចនឹងទទួលបាននូវលំហូរវិនិយោគថ្មីបន្ថែមទៀតនានាពេលខាង ប៉ុន្តែ​វា​ទាមទារ​ឱ្យ​ធនាគារកណ្តាលនៃប្រទេសទាំងនោះត្រូវដាក់ចេញនូវគោលន​យោបាយ​បត់បែនដើម្បីទាញយកប្រយោជន៍  បញ្ជៀសនូវការកើនឡើងនៃអតិផរណា និងការប្រែប្រួលអត្រាប្តូរបាក់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ធនាគារ​កណ្ដាលសហព័ន្ធ​​សហរដ្ឋអាមេរិក​ កាល​ពី​ថ្ងៃ​ពុធ​ (១៨ ធ្នូ) បាន​​​កាត់​បន្ថយ​អត្រាការ​ប្រាក់​ជាថ្មី​ប្រមាណ​ ២៥ ពិន្ទុ ឬ ០,២៥ ភាគរយ​ ដែល​ធ្វើ​ឱ្យ​អត្រាគោល​ធ្លាក់មក​ត្រឹម​ចន្លោះ​ ៤,២៥-៤,៥០ ភាគរយ​។ នេះ​បើតាម​ការ​ចុះ​ផ្សា​យរបស់ទូរទស្សន៍​ CNBC។

ការ​កាត់​បន្ថយ​ជាថ្មី​នេះ​​មាន​ន័យ​ថា​ ធនាគារ​កណ្ដាល​អាមេរិកបន្ត​​​បន្ធូរបន្ថយគោលនយោបាយរូបិយវត្ថុតឹង​រឹង​របស់​ខ្លួន​ ដោយ​កាត់​បន្ថយ​អត្រា​ខ្ចី​ប្រាក់​ ដើម្បី​ជំរុញសេដ្ឋកិច្ច ចំ​ពេល​ដែល​អតិផរណា​ថយ​ចុះ​​​ឈានជិត​​ដល់ចំណុច​​គោលដៅ ហើយវិស័យ​ការងារ​បង្ហាញ​ពី​សញ្ញា​នៃ​កម្សោយ​។ ​

នេះ​គឺ​លើក​ទី​៣​ហើយ​ក្នុង​ឆ្នាំ​ ២០២៤​ ដែល​ធនាគារកណ្តាលបាន​​កាត់បន្ថយអត្រាការ ​ហើយ​​សរុប​រួម​គឺ​ ១ ភាគរយ។​ ក្នុងនោះ​រួម​មាន​​ទាំង​ការ​កាត់បន្ថយអត្រាការ​ប្រាក់​​ ០,៥ ភាគរយ​ នៅខែកញ្ញា​ និង​ ០,២៥ ភាគរយ​ នៅខែ​វិច្ឆិកា​។ ​​

លោក តូច ចៅចេក ប្រធាននាយកប្រតិបត្តិធនាគារ ប្រៃសណីយ៍កម្ពុជាបានថ្លែងប្រាប់កម្ពុជាថ្មីនៅថ្ងៃទី២១ថា សម្រាប់ការកាត់បន្ថយឬតម្លើងអត្រាការប្រាក់ធនាគារកណ្តាលរបស់សហរដ្ឋ​អាមេរិកគឺជារឿងតែងតែងកើតឡើងជារឿយៗនៅពេលដែលពួកគាត់ចង់កាត់បន្ថយអត្រាអតិផរណាក្នុងប្រទេសខ្លួន។

លោកបានពន្យល់ថា៖«កាលពីដើមឡើយសហរដ្ឋអាមេរិកទទួលរងនូវការកើនឡើងនៃអត្រាអតិផរណាខ្ពស់ ដូច្នេះសម្រាប់ការតម្លើងអត្រាការប្រាក់នេះគឺប្រាកដណាស់វានឹងប៉ះពាល់ដល់ប្រទេសយើងច្រើន។ ដូច្នេះអ្នកវិនិយោគមួយចំនួនដែលដាក់ប្រាក់បញ្ញើរប្រហាក់ប្រហែលឬកទាបជាង ដូច្នេះពួកគាត់នឹងដកលុយនេះទៅវិនិយោគនៅក្រៅប្រទេសវិញ»

«ប៉ុន្តែនៅពេលដែលពួកគាត់បញ្ចុះអត្រាការប្រាក់មកវិញគឺវាផ្តល់ផលល្អច្រើនជាងផលអាក្រក់ ធ្វើឱ្យសេដ្ឋកិច្ចជាទូទៅមានលំហូរសាច់ប្រាក់ក្នុងសេដ្ឋកិច្ចកាន់តែច្រើនឡើងវិញ។ ​ដូច្នេះសម្រាប់កម្ពុជាយើងគឺកាន់តែល្អ ដោយសារតែនៅពេលអត្រាការប្រាក់គោលរបស់ធនាគារកណ្តាលអាមេរិកកាន់តែទាប ដូច្នេះសម្រាប់វិស័យមីក្រូហិរញ្ញវត្ថុអាចមានលទ្ធភាពខ្ចីលុយពីក្រៅប្រទេសកាន់តែថោក ដូច្នេះគាត់អាចផ្តល់កម្ចីដល់អតិថិជនក្នុងអត្រាកាន់តែទាបបានផងដែរ»។​ នេះបើយោងតាមលោក តូច ចៅចេក។

​លោក Matteo Lanzafame អ្នកវិភាគសេដ្ឋកិច្ចរបស់  ADB ​បានលើកឡើងនៅក្នុងបណ្តាញសង្គមរបស់ខ្លួនកាលពីថ្ងៃទី៨ ខែវិច្ឆិកានេះថាការកាត់បន្ថយអត្រាការប្រាក់​របស់​Fed អាចនឹងធ្វើឱ្យ បណ្តាធនាគារកណ្តាលនៅក្នុងតំបន់នេះ ប្រឈមមុខភាពស្មុគស្មាញ នៅពេលដែលពួកគេឆ្លើយតបនឹងការផ្លាស់ប្តូរគោលនយោបាយនេះ។

លោកថា៖«ការកាត់បន្ថយអត្រាការប្រាក់នេះ មានការអនុញ្ញាតឱ្យ​ធនាគារកណ្តាលអាចបន្ធូរបន្ថយគោលនយោបាយសេដ្ឋកិច្ច ដើម្បីលើកកម្ពស់តម្រូវការក្នុងស្រុកនិងការកើនឡើងតាមរយៈការ ​មិនធ្វើឱ្យមានការបង្ហូរទុននិងការធ្វើឱ្យធ្លាក់ចុះអត្រាប្តូរប្រាក់»។

លោកថា អ្នកធ្វើគោលនយោបាយត្រូវតែប្រើប្រាស់នូវវិធីសាស្រ្តនានាដើម្បីរក្សាបាននូវតុល្យភាពនិងស៊ីសង្វាគ្នា​ដើម្បីអនុវត្តន៍នៅក្នុង​ប្រទេស ដើម្បីរៀបចំយុទ្ធសាស្រ្តទប់ទាល់នៃការដែលអាចកើនឡើងអត្រាអតិផរណា​​ ការប្រែប្រួលនៃអត្រាប្តូរប្រាក់​ និងលំហូរវិនិយោគ។

លោកបានគូសបញ្ជាក់ថា​ អត្រាការប្រាក់ទាបនៅសហរដ្ឋអាមេរិក អាចជំរុញឱ្យលំហូរទុនទៅកាន់តំបន់អាស៊ីនិងប៉ាស៊ីហ្វិក ជំរុញកំណើនទីផ្សារមូលបត្រនិងតំលៃភាគហ៊ុនក្នុងតំបន់នេះ។ ការណ៍នេះអាចផ្ដល់ចន្លោះដកដង្ហើមសម្រាប់ប្រទេសដែលមានសេដ្ឋកិច្ចទន់ខ្សោយ។​ ​ ប៉ុន្តែសម្រាប់ការរផ្លាស់ប្តូរគោលដៅដ៏ធំ ក្នុងការវិនិយោគរយៈពេលខ្លី អាចបង្កើនភាពអស្ថិរភាពនៃទីផ្សារហិរញ្ញវត្ថុ។

លោកបានថ្លែងបន្តទៀតថា៖«ជារួម ការកាត់បន្ថយអត្រាការប្រាក់នាពេលថ្មីៗនេះដោយធនាគារកណ្តាលសហរដ្ឋអាមេរិកបង្ហាញពីឱកាស និង បញ្ហាប្រឈមសម្រាប់ធនាគារកណ្តាលនៅអាស៊ី និងប៉ាស៊ីហ្វិក។ អ្នកបង្កើតគោលនយោបាយត្រូវតែប្រកាន់យកនូវវិធីសាស្រ្តប្រកបដោយតុល្យភាពនិងជាក់លាក់សម្រាប់ប្រទេស ដើម្បីដោះស្រាយសម្ពាធអតិផរណា ការប្រែប្រួលអត្រាប្តូរប្រាក់ និងលំហូរចូលមូលធន ដែលអាចកើតមាន»៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ នាទីutes មុន

សម្ដេចធិបតី ប្រាប់រដ្ឋមន្ត្រីពាណិជ្ជកម្មប៉ាគីស្ថាន ពីការគាំទ្ររបស់រដ្ឋចំពោះវិស័យឯកជននៅកម្ពុជា

ព័ត៌មានជាតិ១៣ នាទីutes មុន

សមាជិក ប.ស.ស ធ្លាក់ខ្លួនឈឺ ឬ ជួបគ្រោះថ្នាក់ផ្សេងៗ សម្រាកព្យាបាល ៨ ថ្ងៃ ឡើងទៅ នឹងទទួលបានប្រាក់បំណាច់ប្រចាំថ្ងៃ ៧០%

ព័ត៌មានអន្ដរជាតិ២០ នាទីutes មុន

ហេតុអ្វី Trump ជាប្រធានាធិបតីអាមេរិកទី៤៧ ប៉ុន្តែ JD Vance ជាអនុប្រធានាធិបតីទី៥០ ទៅវិញ?

បច្ចេកវិទ្យា២២ នាទីutes មុន

ក្រសួងអប់រំ ត្រៀមរៀបចំសន្និសីទ និងពិព័រណ៍បច្ចេកវិទ្យាអប់រំលើកទី១ និងធំបំផុតនៅកម្ពុជានាខែក្រោយ

ព័ត៌មានជាតិ២៩ នាទីutes មុន

អភិបាលខេត្តកំពង់ចាម មានគម្រោងសាងសង់សារមន្ទីរវប្បធម៌ ដើម្បីរក្សាទុកវត្ថុបុរាណ្យ

Sokha Hotels

ព័ត៌មានពេញនិយម