Connect with us

ព័ត៌មានអន្ដរជាតិ

តម្លៃប្រេង​កើនឡើងពេលបើក​ការជួញដូរ​ ដោយ​សុទិដ្ឋិនិយម​លើ​គោលនយោបាយជំរុញកំណើនសេដ្ឋកិច្ចអាមេរិក​

បានផុស

នៅ

តម្លៃប្រេងបានកើនឡើង​តិចតួច​សម្រាប់​ការ​ជួញដូរ​នៅថ្ងៃ​ចន្ទនេះ​ ​ជុំវិញ​សុទិដ្ឋិនិយម​ស្ដីពី​គោលនយោបាយ​ជំរុញ​កំណើន​សេដ្ឋកិច្ច​របស់​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​។ នេះបើតាម​ការ​ចុះ​ផ្សាយ​របស់​ទីភ្នាក់ងារសារព័ត៌មាន​រ៉យទ័រ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តម្លៃប្រេងឆៅនាពេលអនាគ​ត ម៉ាក​ Brent បានកើនឡើង ២៦ សេន ឬ ០,៤ ភាគរយ​ ដល់​ ៧៣,២០ ដុល្លារ​/បារ៉ែល​ ខណៈ​ប្រេង​​ឆៅ​អាមេរិក ម៉ាក​ West Texas Intermediate (WTI) បានកើនឡើង ៣១ សេន ឬ ០,៥ ភាគរយ ដោយ​ជួញដូរ​នៅតម្លៃ​ ៦៩,៧៧ ដុល្លារ​/បារ៉ែល​។ ​

​តម្លៃប្រេងទាំង២​បានធ្លាក់ចុះជាង ២ ភាគរយ​ ក្នុងអត្រា​ប្រចាំសប្ដាហ៍​ ពេល​បញ្ចប់​ការ​ជួញដូរ​នៅថ្ងៃ​សុក្រ​​សប្តាហ៍មុន ដោយសារក្តីបារម្ភអំពីកំណើនសេដ្ឋកិច្ចពិភពលោក និងតម្រូវការប្រេង បន្ទាប់ពីធនាគារកណ្តាលអាមេរិក បានបង្ហាញពីការប្រុងប្រយ័ត្នចំពោះការបន្ធូរបន្ថយគោលនយោបាយរូបិយវត្ថុ​នៅឆ្នាំ​ក្រោយ​។ ​

យ៉ាង​ណា​មិញ​ សុទិដ្ឋិយមដែល​ជំរុញ​តម្លៃប្រេង​ បាន​​កើតឡើង​ជុំវិញ​ទិន្នន័យ​របស់​រដ្ឋាភិបាល​អាមេរិក​​ដែល​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​សុក្រ ស្ដី​ពី​​សន្ទស្សន៍មួយ​នៃ​អតិផរណា​។ នៅក្នុងខែវិច្ឆិកា សន្ទស្សន៍ការចំណាយលើការប្រើប្រាស់ផ្ទាល់ខ្លួន (PCE) ដែលដកចេញនូវថ្លៃម្ហូបអាហារ និងថាមពល ​ហើយ​រង​ការ​តាម​ដាន​យ៉ាងជិតស្និទ្ធដោយធនាគារ​កណ្ដាល​អាមេរិក​ បានកើនឡើងត្រឹម​ ០,១ ភាគរយ​ ប៉ុណ្ណោះ​ ខណៈ​វា​កើន​ប្រមាណ ០,៣ ភាគរយ​ នៅខែ​តុលា​។ ប្រសិន​បើ​អតិផរណាថយចុះ​ នោះ​នឹង​បើក​ផ្លូវ​ឱ្យ​ធនាគារ​កណ្ដាល​កាត់​បន្ថយ​អត្រាការប្រាក់បន្ថែមទៀត​ ដែល​នេះ​ជា​ធម្មតា​តែង​ជំរុញ​សកម្មភាព​សេដ្ឋកិច្ច​ និង​តម្រូវការ​ប្រេង​។

​លើស​ពី​នេះ​ ប្រធានាធិបតី​ជាប់ឆ្នោត​សហរដ្ឋអាមេរិក​ លោក ដូណាល់ ត្រាំ​ កាល​ពី​ថ្ងៃ​សុក្រ បាន​ជំរុញ​ឱ្យ​សហភាព​អឺរ៉ុប​បង្កើន​ការ​នាំចូល​ប្រេង​ពី​អាមេរិក​ បើ​មិន​ដូច្នោះ​ទេ​ នឹង​រង​នូវ​ពន្ធ​នាំចូល​អាមេរិក​។ គណៈកម្មការអឺរ៉ុបបាននិយាយថា ខ្លួនបានត្រៀមខ្លួនរួចជាស្រេចដើម្បីពិភាក្សាជាមួយលោក ត្រាំ ពីរបៀបពង្រឹងទំនាក់ទំនង​ ទាំង​ក្នុងវិស័យ​ថាមពល​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤២ នាទីutes មុន

គណៈរដ្ឋមន្ត្រីថៃអនុម័ត​ បុណ្យបណ្តែត​​កន្ទោង​​ ក្នុងបញ្ជីភណ្ឌវប្បធម៌អរូបីរបស់យូណេស្កូ

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

មីយ៉ាន់ម៉ា​​សុខចិត្ត​ដោះលែង​អ្នក​ទោស​នេសាទ​ថៃ​៤នាក់​ ក្រោយសម្របសម្រួល​ជិតកន្លះឆ្នាំ​​

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ១១ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៥ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

អាស៊ីអាគ្នេយ៍ច្រើនប្រទេសជួបរញ្ជួយដី ប៉ុន្តែ ថៃនិងមីយ៉ាន់ម៉ា ធ្ងន់ជាងគេ 

Sokha Hotels

ព័ត៌មានពេញនិយម