Connect with us

សេដ្ឋកិច្ច

ការបញ្ជាទិញសម្លៀកបំពាក់ ស្បែកជើង និងផលិត​ផលធ្វើដំណើរ ​មាននិន្នាការ​កើនឡើង​នៅឆ្នាំ ២០២៥

បានផុស

នៅ

លោក ហ្វា សាលី ប្រធានសម្ព័ន្ធសហជីពជាតិ ប្រាប់កម្ពុជាថ្មីនៅថ្ងៃទី ២៣ ខែធ្នូ ឆ្នាំ ២០២៤ នេះ​ថា ការបញ្ជាទិញសម្លៀកបំពាក់ពីកម្ពុជានៅក្នុងឆ្នាំ ២០២៤ មានកំណើន ដោយសារតែប្រទេស​ជិតខាង​នៅ​ក្នុង​​តំបន់អាស៊ាន កំពុងប្រឈមបញ្ហាអសន្តិសុខ ដូចជាមីយ៉ាន់ម៉ា ស្រីលង្កា បង់ក្លា​ដេស ដែល​កំពុង​តែប្រឈម ក្នុងវិបត្តិសេដ្ឋកិច្ច។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ហ្វា សាលី អះអាងថា​ វិស័យកាត់ដេរ វាយនភណ្ឌនៅកម្ពុជា កាន់តែល្អប្រសើរដោយ​សារ​តែ​​មានការបញ្ជាទិញកាន់តែច្រើន នៅក្នុងឆ្នាំ ២០២៥ ខណៈស្ថានភាពការងារក្នុងវិស័យនេះ​​​កាន់​តែ​មាន​ភាពល្អប្រសើរនៅកម្ពុជា។

លោក ហ្វា សាលីយល់ឃើញថា៖ «មិនថាឆ្នាំនេះ ឬឆ្នាំខាងមុខ គឺយើងមានភាពល្អប្រសើរ មកដល់ពេលនេះ គឺមានការបញ្ជាទិញកាន់តែច្រើនពីក្រៅប្រទេស ហើយការបញ្ជាទិញនេះ គឺគោលដៅក្នុងឆ្នាំ ២០២៥ តែម្ដង ហើយបងប្អូនកម្មករមានការងារធ្វើច្រើន ទាំងរោងចក្រសិប្បកម្ម ឬរោងចក្រខ្នាតធំ មានការជ្រើសរើសកម្មកម្មចូលបម្រើការងារច្រើន»។

លោកបណ្ឌិត ហុង វណ្ណៈ អ្នកជំនាញ​សេដ្ឋកិច្ច​នៃ​រាជបណ្ឌិត្យសភាកម្ពុជាប្រាប់កម្ពុជាថ្មីថា ទំនាក់ទំនងល្អរវាងកម្ពុជា និងអន្តរជាតិ, ទំនាក់ទំនងល្អរវាងនិយោជក និងអ្នកទទួលទិញ នៅអន្តរជាតិ និងគុណភាពទំនិញរបស់កម្ពុជា ធ្វើឱ្យការនាំចេញមានកំណើន។

លោកបន្តថា រដ្ឋាភិបាលកម្ពុជា អាចបំពេញតាមលក្ខខណ្ឌរបស់រដ្ឋាភិបាលដែលមានតម្រូវការ ហើយការបញ្ជាទិញពីកម្ពុជា ផ្ដោតលើទំនិញកាត់ដេរ សម្លៀកបំពាក់ និងសម្ភារធ្វើដំណើរ ដែលមានស្បែកជើងជាដើម សុទ្ធតែជាទំនិញអាទិភាព ដែលជាឆ្អឹងខ្នងសេដ្ឋកិច្ចកម្ពុជា ដែលនាំទៅសហភាពអឺរ៉ុប និងសហរដ្ឋអាមេរិក។

លោកបណ្ឌិត ហុង វណ្ណៈ យល់ឃើញថា៖ «ការទទួលទិញទំនិញវាយនភណ្ឌ សម្លៀក​បំពាក់ដ៏ច្រើន គឺដោយសារ រដ្ឋាភិបាលកម្ពុជាបានសហការជិតស្និទ្ធ​ជាមួយសហគ្រាស​ផលិតដែលបានអនុវត្តទៅតាមគោលការណ៍របស់អ្នកបញ្ជា​ទិញដែរ ដូចជាលក្ខខណ្ឌសុខ​មាលភាព ប្រាក់ខែគោលជាដើម ដែលធ្វើឱ្យការបញ្ជាទិញកើនដែរ»។

យោងតាមក្រសួងពាណិជ្ជកម្ម ការនាំចេញសម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើ​ដំណើរ​របស់កម្ពុជាទៅទីផ្សារអន្តរជាតិ​ដែលភាគច្រើនទៅទីផ្សារអឺរ៉ុប និងសហរដ្ឋអាមេរិក សម្រេច​បាននូវ​ទំហំទឹក​ប្រាក់ជាង ១២ ពាន់លាន​ដុល្លារ​ នៅក្នុងរយៈពេល ១១ ខែ ឆ្នាំ ២០២៤ បានកើនឡើងពី ២១-២៥ ភាគរយ ធៀប​នឹងរយៈពេលដូចគ្នានៅឆ្នាំ ២០២៣។

ក្នុងនោះការនាំចេញសម្លៀកបំពាក់សម្រេចបានទឹកប្រាក់ចំនួន ៨,៩៤ ពាន់លានដុល្លារ កើនឡើង ២៥,៨៤ ភាគរយ, សម្ភារៈធ្វើដំណើរបាន ១,៧៨ ពាន់លានដុល្លារ កើន ២១,៥ ភាគរយ និងស្បែកជើង ១,៥០ ពាន់លាន​ដុល្លារ កើន ២៤,៣០​ ភាគរយ។

កម្ពុជានាំចេញមុខទំនិញសំខាន់ៗរួមមាន សម្លៀកបំពាក់ សម្ភារៈធ្វើដំណើរ ស្បែកជើង គ្រឿង​អេឡិក​ត្រូនិក បន្ទះសូឡា សំបកកង់រថយន្ត និងផលិតផលកសិកម្មមួយចំនួនទៀត។

នៅក្នុងរយៈពេល ១១ ខែ ឆ្នាំ ២០២៤ ការដោះដូរទំនិញអន្តរជាតិរបស់កម្ពុជា សម្រេចបាន​នូវទំ​ហំ​ទឹកប្រាក់ចំនួន ៥០,៤៥ ពាន់លានដុល្លារ កើនឡើង ១៥,៩៥ ភាគរយ ក្នុងនោះការ​នាំចេញ​សម្រេចបានទឹកប្រាក់ចំនួន ២៤,៣៤ ពាន់លានដុល្លារ កើន ១៤,៣៦ ភាគរយ និងការ​នាំចូល​មានទំហំទឹកប្រាក់ ២៦,១០ ពាន់លានដុល្លារ កើន ១៧,៤៨ ភាគរយ៕

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា១៤ វិនាទី មុន

ពេជ្រ អាទិទេព មាន​កេរ្តិ៍ឈ្មោះ​មក​ដល់​ពេល​នេះ​មិន​ភ្លេច​ឡើយ​សង្វៀន​​បាយ័ន​ជា​កន្លែង​ផ្ដល់​ឱកាស​

សេដ្ឋកិច្ច៧ នាទីutes មុន

បណ្ឌិត ម៉ី កល្យាណ៖ ប្រព័ន្ធកសិកម្មកម្ពុជាកំពុងផ្លាស់ប្តូរ ឆ្ពោះទៅរកការផលិតចំណីអាហារមានស្តង់ដារខ្ពស់

ជីវិតកម្សាន្ដ១៧ នាទីutes មុន

តារាកូរ៉េព្រួតគ្នាបរិច្ចាគ​ប្រាក់រាប់លានដុល្លារ ជួយដល់​ជនរងគ្រោះ​ដោយសារ​ភ្លើង​ឆេះ​ព្រៃ

ព័ត៌មានអន្ដរជាតិ២៦ នាទីutes មុន

​​ស្លាប់៤​ និង​របួស​២ ក្នុង​អំពើ​បាញ់ប្រហារក្នុងរដ្ឋ Florida ​សហរដ្ឋអាមេរិក​

ព័ត៌មានជាតិ៣៤ នាទីutes មុន

ស្ថាប័ន​ធនាគារ​បង្ហាញ​នីតិវិធី ​ជួយ​​ស្តារ​ឥណទាន​អតិថិជន ក្នុង​ស្ថានភាព​មាន​សម្ពាធ​សេដ្ឋកិច្ច

Sokha Hotels

ព័ត៌មានពេញនិយម