ព័ត៌មានអន្ដរជាតិ
អតិផរណាស្នូលសិង្ហបុរី កើនឡើងទាបបំផុតក្នុងរយៈពេល ៣ ឆ្នាំ
អតិផរណាស្នូលរបស់ប្រទេសសិង្ហបុរី បានកើនឡើងប្រមាណ ១,៩ ភាគរយ នៅខែវិច្ឆិកា ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដែលវាជាអត្រាកំណើនទាបបំផុតរាប់តាំងពីខែវិច្ឆិកា ឆ្នាំ ២០២១។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។

អតិផរណាស្នូល ដែលមិនរាប់បញ្ជូលនូវការស្នាក់នៅ និងការដឹកជញ្ជូនឯកជន បានកើនឡើងទាបជាងការព្យាករ ២,១ ភាគរយ របស់សេដ្ឋវិទូ និងទាបជាងអត្រាកំណើន ២,១ ភាគ កាលពីខែតុលា។
ចំណែកឯអតិផរណាទូទៅវិញ បានកើនឡើង ១,៦ ភាគរយ នៅខែវិច្ឆិកា ក្នុងអត្រាប្រចាំឆ្នាំដូចគ្នា ពី ១,៤ ភាគរយ នៅខែតុលា ដោយសារតែ។ អាជ្ញាធររូបិយវត្ថុសិង្ហបុរី បានព្យាករថា អតិផរណាស្នូលនឹងកើនឡើងប្រហែល ២ ភាគរយ ក្នុងត្រីមាសទី ៤ ឆ្នាំនេះ ខណៈថា អតិផរណាទាប បានរួមចំណែកផងដែរដោយសារនិន្នាការធ្លាក់ចុះនៃអតិផរណាសកល។

ការថយចុះអតិផរណា អាចនឹងផ្ដល់ឱកាសឱ្យអាជ្ញាធររូបិយវត្ថុ ដែលជាធនាគារកណ្តាលសិង្ហបុរី កាត់បន្ថយអត្រាការប្រាក់នៅខែមករាខាងមុខ ប៉ុន្តែអ្នកវិភាគលើកឡើងថា ធនាគារអាចនឹងរង់ចាំរហូតដល់ឆ្នាំ ២០២៥ ដោយរងចាំមើលការអនុវត្តគោលនយោបាយរបស់ប្រធានាធិបតីជាប់ឆ្នោតអាមេរិក លោក ដូណាល់ ត្រាំ។
អាជ្ញាធររូបិយវត្ថុ បានប្រកាសមិនផ្លាស់ប្ដូរអត្រាការប្រាក់កាលពីខែតុលា ទោះបីជាសេដ្ឋកិច្ចកើនឡើង ហើយអតិផរណាបានធ្លាក់ចុះក៏ដោយ។ កាលពីខែមុន ក្រសួងពាណិជ្ជកម្មសិង្ហបុរី បានបង្កើនការព្យាករកំណើនសេដ្ឋកិច្ចដល់ ៣,៥ ភាគរយ សម្រាប់ឆ្នាំ ២០២៤ ពីចន្លោះ ២-៣ ភាគរយ ក្នុងការព្យាករកាលពីលើកមុន៕

-
KPT+៤ ថ្ងៃ ago
តំបន់កោះដ៏ពេញនិយមសម្រាប់សកម្មភាពកម្សាន្ត របស់ខេត្តកោះកុង
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អាមេរិកគ្រោងដាក់កម្ពុជាក្នុងបញ្ជីលឿង៖សម្ដេចតេជោ ថាជាសិទ្ធិរបស់គេ គ្មានអ្វីត្រូវខ្វល់ តែត្រូវកសាងប្រទេសឱ្យខ្លាំង
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ពីឆ្នាំ២០០៩ ដល់បច្ចុប្បន្ន ឥស្សរជនជាន់ខ្ពស់៥រូប ត្រូវបានតម្លើងឋានន្តរសក្ដិ ថ្នាក់នាយឧត្តមសេនីយ៍ផុតលេខ ផ្កាយមាស៥
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ម្ចាស់ប្រេនសម្រស់ធារ៉ា ត្រូវសមត្ថកិច្ចឃុំខ្លួន ពាក់ព័ន្ធការកែច្នៃគ្រឿងសំអាងគ្មានច្បាប់អនុញ្ញាត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
មេដឹកនាំអាស៊ី ៤រូប ដែល ICC ចេញដីកាចាប់ខ្លួន ជុំវិញបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្តេចធិបតី៖ ឧកញ៉ា ១៤០រូប ត្រូវបានលុបឈ្មោះចេញ ក្នុងនោះមានឧកញ៉ាខ្លះប្រព្រឹត្តបទល្មើស
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង ago
និយាយជាមួយពូទីនចប់ភ្លាម ត្រាំ ថា បើផ្ទុះសង្គ្រាមលោកលើកទី៣ ទ័ពអាមេរិក ក៏អាចចូលប្រយុទ្ធដែរ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះនៅផ្លូវសឡា សង្កាត់ស្ទឹងមានជ័យទី១