Connect with us

ព័ត៌មានអន្ដរជាតិ

ក្រុមហ៊ុនផលិតឡាន Honda និង Nissan ប្រកាសជាផ្លូវការ​ នូវការ​ចរចាច្របាច់បញ្ជូលគ្នា​

បានផុស

នៅ

ក្រុមហ៊ុនផលិតរថយន្ត​ជប៉ុន Honda និង​ Nissan បាន​ប្រកាស​ជា​ផ្លូវ​ការ​នា​ថ្ងៃចន្ទ​នេះ​ អំពី​កិច្ចពិភាក្សា​ស្ដីពី​ការ​ច្របាច់​បញ្ជូល​គ្នា​ ដែល​អាច​ឱ្យ​ពួកគេ​ក្លាយ​ជា​ក្រុមហ៊ុន​ផលិតរថយន្ត​ធំបំផុតទី៣​លើ​ពិភពលោក​ ចំពេល​មាន​ការ​ប្រកួត​ប្រជែង​ដណ្ដើម​ចំណែក​ទីផ្សារ​កាន់តែខ្លាំង​។ នេះបើតាម​ការ​ចុះ​ផ្សាយ​របស់​ទីភ្នាក់ងារសារព័ត៌មាន​រ៉យទ័រ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ក្រុមហ៊ុន​ទាំង​២​ បាននិយាយ​ក្នុងសេចក្តីថ្លែងការណ៍រួម​ថា ក្រោម​លទ្ធភាព​នៃ​ការ​រួម​បញ្ចូល​គ្នា​ ក្រុមហ៊ុនទាំង​ ២ ចង់ឱ្យ​ការ​លក់​រួមគ្នាឈាន​ដល់​ ៣០ ទ្រីលាន​យ៉េន​ (១៩១ ប៊ីលាន​ដុល្លារ​) និង​​ប្រាក់ចំណេញប្រតិបត្តិការលើសពី ៣ ទ្រីលាន​យ៉េន​។ ​

ក្រុមហ៊ុន​​គ្រោង​បញ្ចប់ការពិភាក្សាជុំវិញខែមិថុនា ឆ្នាំ ២០២៥​ ហើយបន្ទាប់មកបង្កើតក្រុមហ៊ុនមេ​នៅខែសីហា ឆ្នាំ ២០២៦ ដែលនៅពេលនោះ ភាគហ៊ុនរបស់ក្រុមហ៊ុនទាំង២នឹងត្រូវបានលុបចេញ​បញ្ជី​ផ្សារ​ភាគហ៊ុន​។

ការ​ច្របាច់​បញ្ជូល​​គ្នា​នេះ​ នឹងបង្កើតក្រុមរថយន្តមួយ​ដែល​មាន​ការ​លក់​រថយន្ត​ធំជាងគេ​បំផុត​ទី​៣​របស់ពិភពលោក​បន្ទាប់ពីក្រុមហ៊ុន​ជប៉ុន​ Toyota និងក្រុមហ៊ុនអាល្លឺម៉ង់ Volkswagen ខណៈ​ក្រុមហ៊ុនផលិតរថយន្តចាស់ៗជុំវិញ​សកល​លោក​ ប្រឈមមុខនឹងការប្រកួតប្រជែងកាន់តែខ្លាំងឡើងពីក្រុមហ៊ុនផលិតរថយន្តអគ្គិសនី​អាមេរិក​ Tesla និងក្រុមហ៊ុន​គូប្រជែង​មក​​ពី​ប្រទេស​ចិន​ផ្សេង​ៗ​ទៀត​។

គួរ​គូស​បញ្ជាក់ថា​ Honda ​គឺ​ជា​ក្រុមហ៊ុនផលិតរថយន្តធំទី២​របស់​ជប៉ុនបន្ទាប់ពី​ Toyota និង​មានដើមទុនទីផ្សារជាង ៤០ ប៊ីលានដុល្លារ ខណៈ​ Nissan ជាប់ចំណាត់ថ្នាក់លេខ ៣ ជាមួយ​នឹង​តម្លៃ​មូលធន​ទីផ្សារ​ប្រមាណ​ ១០ ប៊ីលាន​ដុល្លារ​​។ ក្រុមហ៊ុនទាំង​២​ កន្លង​មក​បាន​ប្រកាស​ផង​ដែរ​ពី​ការ​សហការ​គ្នា ជាពិសេស​លើ​វិស័យរថយន្តអគ្គិសនី៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៩ នាទីutes មុន

លោក យក់ ប៊ុនណា ថា សាលារៀនជាទីតាំងនៃវិជ្ជា រីឯ មន្ទីរពេទ្យ ជាទីតាំងសង្ឃឹមនៃជីវិត

ព័ត៌មានអន្ដរជាតិ១០ នាទីutes មុន

ស្លាប់​កង​កម្លាំង​អាកាស​ហ្វីលីពីន​២​នាក់ ក្រោយ​ធ្លាក់​យន្តហោះអំឡុង​ពេលធ្វើ​បេសកកម្ម

ព័ត៌មានជាតិ១០ នាទីutes មុន

ស្នងការរាជធានីភ្នំពេញ ៖ ក្មេងទំនើងដែលកើតចេញពីសិស្សានុសិស្ស បានថមថយស្ទើរតែ ១០០ ភាគរយហើយ នៅឡើយក្មេងទំនើងចេញមកពីតាមភូមិ

ស្នងការរាជធានី
សន្តិសុខសង្គម១២ នាទីutes មុន

ស្នងការរាជធានី បង្ហើបពីយុទ្ធសាស្ត្របង្ក្រាបឧក្រិដ្ឋជនកែច្នៃ និងចែកចាយគ្រឿងញៀនបានជោគជ័យ

ព័ត៌មានអន្ដរជាតិ១៨ នាទីutes មុន

រុស្ស៊ី​ធានាខ្លួន​ផ្សះផ្សា​​​​ទំនាក់​ទំនង​​រវាង​អាមេរិកនិង​អ៊ីរ៉ង់​

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ឈ្លោះគ្នាពេញ​សភា​ស៊ែប៊ី មានទាំង​​គប់​គ្រាប់បែកផ្សែង ធ្វើ​ឲ្យ​សមាជិក​សភា​ម្នាក់​ដាច់​សរសៃ​ឈាមខួរក្បាល

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

​​សភាអ៊ុយក្រែន​ចេញ​មុខ​ស្នើ​សុំ ​ដូណាល់ ត្រាំបន្តជួយ និង​«​ចង់​នៅឯករាជ្យ»​

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

ប្រទេសមួយទៀតចេញមុខ គាំទ្រអង់គ្លេស ហើយចង់បញ្ជូនទ័ពទៅអ៊ុយក្រែន ធ្វើជាកងរក្សាសន្តិភាពដែរ

សន្តិសុខសង្គម៤ ម៉ោង មុន

ប៉ះសម្ដីគ្នា លោកតាធាក់ស៊ីក្លូវ័យ ៧០ ឆ្នាំ ម្នាក់ ត្រូវបុរសម្នាក់ វាយត្រូវក្បាល ២ ដៃ

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

សមាជិកសភា​​​ត្រូវ​បណ្តេញចេញ​ពីសាល​​​​​ប្រជុំ​​​​ ​ព្រោះ​ស្រែកតវ៉ា​ការថ្លែង​របស់​​ លោក ត្រាំ​

Sokha Hotels

ព័ត៌មានពេញនិយម