ព័ត៌មានអន្ដរជាតិ
Toyota គ្រោងបង្កើតរោងចក្រផលិតរថយន្តអគ្គិសនីនៅចិន ខណៈការប្រកួតប្រជែងកាន់តែខ្លាំង
ក្រុមហ៊ុនផលិតរថយន្តជប៉ុន Toyota Motor បានសម្រេចចិត្តគ្រោងនឹងសាងសង់រោងចក្រផលិតរថយន្តអគ្គិសនីថ្មីមួយនៅក្នុងប្រទេសចិន ខណៈការប្រកួតប្រជែងលើវិស័យរថយន្តអគ្គិសនីកាន់តែខ្លាំងឡើងៗ។ នេះបើតាមការរាយការណ៍របស់កាសែត Nikkei កាលពីថ្ងៃចន្ទ។

Nikkei បានស្រង់សម្ដីប្រភពជាច្រើនរូប ដែលអះអាងថា រោងចក្រថ្មីរបស់ Toyota មានទីតាំងនៅទីក្រុងសៀងហៃ ហើយគ្រោងនឹងផលិតរថយន្តម៉ាក Lexus អគ្គិសនីនៅទីនោះ។
ការរាយការណ៍ដដែលបានបន្តថា កន្លងមក ក្រុមហ៊ុន Toyota បានប្រតិបត្តិការក្នុងប្រទេសចិនតាមរយៈការបណ្តាក់ទុនរួមគ្នាជាមួយក្រុមហ៊ុនផលិតរថយន្តក្នុងស្រុក ប៉ុន្តែសម្រាប់រោងចក្រថ្មី ក្រុមហ៊ុននឹងដំណើរការវាដោយខ្លួនឯង ហើយគ្រោងនឹងចាប់ផ្ដើមប្រតិបត្តិការនៅឆ្នាំ ២០២៧។

យ៉ាងណាមិញ ក្រុមហ៊ុន Toyota មិនទាន់ចេញប្រតិកម្មអ្វីនៅឡើយទេ ចំពោះការរាយការណ៍របស់កាសែត Nikkei។ គេកត់សម្គាល់ឃើញថា បច្ចុប្បន្នការប្រកួតប្រជែងលើវិស័យរថយន្តកំពុងតែកាន់តែខ្លាំងឡើងៗ ចំពេលដែលតម្រូវការរថយន្តអគ្គិសនីក៏ស្ទុះឡើងក្នុងបរិបទនៃការផ្លាស់ប្ដូរបៃតង។
ចិនគឺជាទីផ្សាររថយន្តដ៏ធំបំផុតមួយរបស់ពិភពលោក ហើយប្រទេសនេះនាំមុខគេលើការលក់រថយន្តអគ្គិសនីទូទាំងសកល ដោយមានក្រុមហ៊ុន BYD ក្នុងស្រុក ជាអ្នកកាន់កាប់ចំណែកទីផ្សារច្រើនជាងគេ។ ការវាតទីលើចំណែកទីផ្សាររបស់ក្រុមហ៊ុនចិនទាំងក្នុង និងក្រៅស្រុក ក៏ធ្វើឱ្យបណ្ដាក្រុមហ៊ុនផលិតរថយន្តអន្តរជាតិផ្សេងៗទៀត ងាកមកផ្ដោតលើការប្រកួតប្រជែងលើវិស័យរថយន្តអគ្គិសនីផងដែរ៕

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ