សេដ្ឋកិច្ច
តម្លៃទីផ្សារដំឡូងមីបន្តធ្លាក់ចុះ ដោយសារតម្រូវការទាប
បច្ចុប្បន្នតម្លៃ និងទិន្នផលដំឡូងមីបានបន្តធ្លាក់ចុះបន្តិចបើធៀបនឹងឆ្នាំ ២០២៣ ដោយសារតម្រូវការនាំចេញទាប ខណៈស្ដុកចាស់នៅសល់កាលពីឆ្នាំមុននៅតាមបណ្ដាប្រទេសដែលនាំចូលពីកម្ពុជា។

លោក អិល ឈិញ ប្រធានសមាគមកសិករដំឡូងមីខ្មែរ ប្រាប់កម្ពុជាថ្មី នៅថ្ងៃទី ២៤ ខែធ្នូ ឆ្នាំ ២០២៤ ថា តម្លៃដំឡូងមីបានធ្លាក់ចុះ ដោយសាររោងចក្រមួយចំនួនមិនមានតម្រូវការដំឡូងមី ខណៈស្ដុកចាស់នៅតាមបណ្ដាប្រទេសមួយចំនួនដូចជាចិននៅសល់ច្រើន រួមផ្សំនឹងការរកឃើញសម្ភារមួយចំនួនដែលផលិតជំនួសដំឡូងមីបានដែលធ្វើឱ្យតម្រូវការដំឡូងមីធ្លាក់ចុះទាប។
លោក អិល ឈិញថ្លែងថា៖«វាអត់មានតម្រូវការ តម្រូវការទាបជាងមុន អត់មានការបញ្ជាទិញពីចិន និងប្រទេសផ្សេងៗទៀត គេទិញតាមដំណើរតាមរោងចក្រផលិតម្សៅក្នុងទំហំតិច រោងចក្រធ្លាប់កិន ១០០០ តោន ក្នុងមួយថ្ងៃ ទម្លាក់មកនៅត្រឹម ៧០០ តោនក្នុងមួយថ្ងៃ»។
លោក អិល ឈិញ បញ្ជាក់ថា៖ «តម្លៃដំឡូងមីធ្លាក់ចុះ តំបន់ខ្លះដំឡូងមីលក់បានតែ ១៨០ រៀល ទៅ ២០០ រៀល ក្នុងមួយគីឡូក្រាម តំបន់ខ្លះបាន ២០០ រៀល ទៅ ៣០០ តម្លៃដែលក្រោម ២០០ គឺកសិករខាតតែម្ដង»។

លោកបណ្ឌិត គី សេរីវឌ្ឍ អ្នកវិភាគសេដ្ឋកិច្ច នៅរាជបណ្ឌិតសភាកម្ពុជា យល់ឃើញថា តម្លៃដំឡូងមីកើនឡើង ឬធ្លាក់ចុះ ទៅតាមតម្រូវការនៃការផ្គត់ផ្គង់ ដោយសារតែការផ្គត់ផ្គង់លើស ហើយតម្រូវការបានធ្លាក់ចុះ ហើយការធ្លាក់ចុះនេះ កើតចេញពីគឺទី ១ តម្រូវការសម្រាប់ម្ហូបអាហារ ម្សៅមី ដោយសារតែការធ្លាក់ចុះសេដ្ឋកិច្ចសកលមកដល់បច្ចុប្បន្ន ស្ដុកសម្រាប់ម្សៅមីចាប់ផ្ដើមកើនឡើងច្រើនឡើងៗ ខណៈការបន្ថយទៅលើតម្រូវការម្សៅមីចាប់ផ្ដើមថយចុះ ដែលវាជាកត្តាមួយធ្វើឱ្យចាល់នូវបរិមាណស្ដុក យើងហៅថាការផ្គត់ផ្គង់លើស។
លោកបណ្ឌិត គី សេរីវឌ្ឍ បានបន្ថែមថា៖ «កសិករមិនបាដឹងអំពីទំហំនៃការផ្គត់ផ្គង់លើទីផ្សារពិភពលោកទេ អញ្ចឹងគាត់ចេះតែដាំតាមបែបប្រពៃណី លក់ទៅ មានអ្នកមកប្រមូលទិញជាដើម អញ្ចឹងវាធ្វើឱ្យការប្រែប្រួលមានឥទ្ធិពលពីអំណាចនៃការប្រកួតប្រជែងរបស់ប្រទេសជិតខាង ទីផ្សារដំឡូងមីធំជាងគេគឺប្រទេសថៃ និងវៀតណាម ដែលទិញយកទៅកែច្នៃសម្រាប់នាំចេញ ទោះបីចិនអនុញ្ញាតឱ្យកម្ពុជានាំចូលដំឡូងមីក៏ដោយ ប៉ុន្តែទំហំនាំចេញដំឡូងមីមានតិច ដំឡូងមីដែលយើងដាំប៉ែកខាងលិចលក់ទៅថៃ ចំណែកប៉ែកខាងកើតលក់ទៅវៀតណាម»។

យោងតាមក្រសួងពាណិជ្ជកម្ម នៅក្នុងរយៈពេល ១១ ខែ ឆ្នាំ ២០២៤ កម្ពុជាសម្រេចបានទឹកប្រាក់ជាង ៦២២ លានដុល្លារ ពីការនាំចេញដំឡូងមី កើនពី ៥៤៨ លានដុល្លារ គិតត្រឹមរយៈពេលដូចគ្នានៅឆ្នាំ ២០២៣ ស្មើនឹង ១៣.៤២%។
ឆ្នាំ២០២៣ កម្ពុជានាំចេញដំឡូងមីស្រស់ ដំឡូមីក្រៀម និងម្សៅដំឡូងមី សរុបជាង៣លានតោនរួមមាន ដំឡូងមីស្រស់ចំនួន ១,៩៦ លានតោន កើនឡើង ២៦.៥១%, ចំណិតដំឡូងមីក្រៀមមានចំនួន ១,២៩ លានតោន ធ្លាក់ចុះ ៣៧.៦៤%, ម្សៅដំឡូងមីមានចំនួនជាង ៣ សែន ៦ ម៉ឺនតោន ធ្លាក់ចុះ៤៥.៣៩%៕
អត្ថបទ៖ ឡេង ដេត

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ