Connect with us

ព័ត៌មានអន្ដរជាតិ

ចិន​គ្រោងអនុវត្តផែនការ «សកម្ម​ភាព៣ឆ្នាំ» ដើម្បី​​ជំរុញ​ការ​ប្រើ​ប្រាស់​ក្នុង​ស្រុក

បានផុស

នៅ

រដ្ឋបាលរដ្ឋសម្រាប់បទប្បញ្ញត្តិទីផ្សារចិន​ ​បានប្រកាសកាល​ពីថ្ងៃចន្ទ​ថា ខ្លួននឹងអនុវត្តផែនការសកម្មភាពរយៈពេល ៣ ឆ្នាំដើម្បី «បង្កើនប្រសិទ្ធភាពបរិយាកាសអ្នកប្រើប្រាស់» ​ដោយចាប់ផ្ដើម​វា​នៅឆ្នាំក្រោយ ដែលជាផ្នែកមួយ​នៃកិច្ចខិតខំប្រឹងប្រែង​ក្នុងការជំរុញការប្រើប្រាស់ក្នុងស្រុក។ នេះបើតាម​ការ​ចុះ​ផ្សាយ​របស់​ភ្នាក់ងារ​ព័ត៌មានរដ្ឋ​​ Xinhua។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

និយតករទីផ្សារកំពូល​ប្រចាំប្រទេសដដែល​ ក៏​បាន​ឱ្យដឹង​ផងដែរថា​ ​ខ្លួន​នឹង​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​ប្រព័ន្ធ​ដំណើរការរបាយការណ៍ និងដោះស្រាយ​បញ្ហា​ ក្នុង​វិស័យអ្នកប្រើប្រាស់ប្រកបដោយប្រសិទ្ធភាព​។ និយតករ​មានបំណងលើកកម្ពស់​ហាងលក់ទំនិញទូទៅ​ ​ទីផ្សារ ហាងទំនិញ​អនឡាញ ភោជនីយដ្ឋាន និងកន្លែងទេសចរណ៍ផ្សេងៗ​ នៅឆ្នាំក្រោយ។

Xinhua មិន​បាន​ផ្សាយ​លម្អិត​ពីផែនការសកម្ម ៣ ឆ្នាំ​នោះ​ទេ​។ ទិន្នន័យពីការិយាល័យស្ថិតិជាតិ បង្ហាញ​ថា​ ក្នុងរយៈពេល ១១ ខែដំបូងនៃឆ្នាំ ២០២៤ ការលក់រាយទំនិញប្រើប្រាស់របស់ប្រទេស មាន​ចំនួន ៤៤,៣ ទ្រីលាន​យន់ (​ប្រហែល ៦,១៦ ទ្រីលានដុល្លារ​) កើន​ឡើង​ ៣,៥ ភាគរយ​ ក្នុងអត្រាប្រចាំឆ្នាំ​ ខណៈ​ការលក់រាយតាមអ៊ិនធឺណិតនៃទំនិញប្រើប្រាស់សរុបមាន ចំនួនប្រមាណ ​១៤ ទ្រីលានយន់ កើនឡើង ៧,៤ ភាគរយ​។ ​

​ទោះ​ជា​យ៉ាង​ណា​ក៏ដោយ​ ​ការ​ប្រកាស​​របស់​និយតករ​ចិន​ ធ្វើ​ឡើង​ចំពេល​ដែល​សេដ្ឋកិច្ច​របស់​ប្រទេស​កំពុង​បន្ត​ស្ថិត​នៅ​ក្នុងស្ថានភាព​ស្រពិច​ស្រពិល ដោយសារ​តែ​ការ​ជាប់គាំង​នៃ​វិបត្តិ​អចលនទ្រព្យ​ និង​កម្សោយ​នៃ​តម្រូវការ​ប្រើ​ប្រាស់​ក្នុងស្រុក​ ដែល​បន្ត​អូស​បន្លាយ ហើយ​ធ្វើ​ឱ្យ​ការ​រឹតត្បឹត​​ប្រាក់របស់​ពលរដ្ឋ​កើនឡើង​ ខណៈ​ការ​វិនិយោគធ្លាក់ចុះ​​។

គេ​មើលឃើញ​ថា ដោយសារ​តែ​​បញ្ហា​នេះ​ រដ្ឋាភិបាល​ចិន​បាន​ដាក់ចេញ​នូវ​គោលនយោបាយ​ជំរុញ​សេដ្ឋកិច្ច​ផ្សេង​ៗ​ ក្នុង​នោះ​រួម​មាន​ទាំង​យុទ្ធសាស្រ្ត​ជំរុញ​ការ​ប្រើ​ប្រាស់​ក្នុង​ស្រុក​ ដែល​គេ​ចាត់​ទុក​ថា​ជា​ កត្តានាំមុខ​ក្នុង​កំណើន​សេដ្ឋកិច្ចរបស់​ប្រទេស​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៨ នាទីutes មុន

UPDATE ៖ មុន​ប្លុង​សាកសព​ស្ត្រីវ័យជាង៣០ឆ្នាំ​ ជនសង្ស័យ​អាច​វាយ​ក្បាល​ ហើយ​ខ្ទប់​ដង្ហើម

សន្តិសុខសង្គម១ ម៉ោង មុន

ឆ្លង​ចរន្តអគ្គិភ័យ​ឆាបឆេះ​ផ្ទះ​ប្រជាពលរដ្ឋ​អស់​៣ខ្នង ​នៅខណ្ឌ​ដង្កោ​

ព័ត៌មានជាតិ២ ម៉ោង មុន

សង្កាត់អូរឬស្សីទី២ រៀបចំវេទិកាសាធារណៈ ដើម្បីផ្សព្វផ្សាយដល់ពលរដ្ឋ និងទទួលយកសំណូមពរ

ព័ត៌មានជាតិ៣ ម៉ោង មុន

រដ្ឋបាល​រាជធានី ប្រកាស​ជ្រើស​រើស​ប្រធាន​ការិយាល័យ​មួយ​រូប ដើម្បីសម្រុះសម្រួល​បណ្ដឹងក្រៅប្រព័ន្ធតុលាការ

ព័ត៌មានជាតិ៤ ម៉ោង មុន

ការផ្សាយថាយុវតីម្នាក់ស្លាប់ព្រោះពត់ធ្មេញ៖ គណៈទន្តពេទ្យកម្ពុជា ចេញមកបញ្ជាក់ថាអ្នកជំងឺស្លាប់ព្រោះជំងឺពីកំណើត

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

ត្រាំ៖ ហ្សេលេនស្គី យកលុយពីបៃដិន ស្រួលដូចយកស្ករគ្រាប់ពីកូនក្មេង​

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

លោក ត្រាំ ប្រកាស​ថា អាមេរិក​ជិត​បើក​ការ​ផ្ដល់​ព័ត៌មាន​ចារកម្ម​ឲ្យ​អ៊ុយក្រែន​វិញ​ហើយ

សន្តិសុខសង្គម១ ម៉ោង មុន

ឆ្លង​ចរន្តអគ្គិភ័យ​ឆាបឆេះ​ផ្ទះ​ប្រជាពលរដ្ឋ​អស់​៣ខ្នង ​នៅខណ្ឌ​ដង្កោ​

គ្រឿងញៀន
សន្តិសុខសង្គម១៦ ម៉ោង មុន

មន្ទីរគ្រឿងញៀន បំភ្លឺការផ្សព្វផ្សាយលើបណ្ដាញសង្គមពាក់ព័ន្ធការចាប់មនុស្សញាត់ចូលឡាន

ព័ត៌មានជាតិ៤ ម៉ោង មុន

ការផ្សាយថាយុវតីម្នាក់ស្លាប់ព្រោះពត់ធ្មេញ៖ គណៈទន្តពេទ្យកម្ពុជា ចេញមកបញ្ជាក់ថាអ្នកជំងឺស្លាប់ព្រោះជំងឺពីកំណើត

Sokha Hotels

ព័ត៌មានពេញនិយម