Connect with us

សេដ្ឋកិច្ច

ការផ្ដល់ឥណទានក្នុងវិស័យសំណង់ និងអចលនទ្រព្យ កើនឡើង

បានផុស

នៅ

ការផ្ដល់ឥណទានពីគ្រឹះស្ថានធនាគារ ក្នុងវិស័យសំណង់ និងអចលនទ្រព្យនៅកម្ពុជាបន្ត​មាន​កំ​ណើន ទោះបីមានការប៉ាន់ស្មានថា វិស័យនេះ មានកំណើនទាបក៏ដោយ។ នេះបើយោង​តាម​របាយ​​ការណ៍របស់ធនាគារជាតិកម្ពុជាចេញផ្សាយកាលពីពេលថ្មីៗនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គិតត្រឹមខែតុលា ឆ្នាំ២០២៤ ឥណទានផ្តល់ដោយគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុទៅក្នុង​វិស័យ​អចល​នទ្រព្យមានប្រមាណ ៦,២០ ពាន់លានដុល្លារ ឬស្មើនឹង ១០%​នៃទំហំឥណទាន​ជាង ៦១​​ ​ពាន់លានដុល្លារ មានកំណើន ១៧,៨% ធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំមុន។

របាយការណ៍ដដែល បានបង្ហាញថា ការផ្តល់ឥណទានពីគ្រឹះស្ថានធនាគារ ក្នុងវិស័យសំណង់ មាន​ចំនួនសរុបប្រមាណ ៧,៣០ ពាន់លានដុល្លារ កើនឡើង ៣៣,៣ ភាគរយ។

លោកបណ្ឌិត គីម ហ៊ាង អគ្គនាយកបុរី វិមានសំណាង មានប្រសាសន៍ថា វិបត្តិដែលបានកើត​ឡើង​​​​នៅចុងឆ្នាំ ២០១៩ បានបញ្ចប់នៅក្នុងឆ្នាំ ២០២៤ នេះ ដែលលោកចាត់ទុកថា ជាឆ្នាំចុង​ក្រោយនៃវិបត្តិ។

លោកបណ្ឌិត គីម ហ៊ាង មើលឃើញថា ក្នុងឆ្នាំ ២០២៤ ការទិញ លក់ អចលនទ្រព្យ ចាប់ផ្ដើមកម្រើកឡើងវិញ ប៉ុន្តែមិនច្រើនដូចមុនពេលកូវីដ១៩ នោះទេ។

លោកបណ្ឌិត គីម ហ៊ាងថ្លែងថា៖ «បើយើងលក់ដីមួយកន្លែង ១ លានដុល្លារ ចង់ មិនចង់ គឺមានគេសួរ ហើយគេតថ្លៃ លក់តម្លៃប៉ុណ្ណា គឺអាស្រ័យលើតម្រូវការរៀងៗខ្លួន ខ្ញុំមើលឃើញថា ក្នុងរយៈពេល ១០ ខែ ឆ្នាំ ២០២៤ ការលក់ដូរដីធ្លី មានសកម្មភាពឡើងវិញក្នុងកម្រិតមួយដែលថា អាចលក់​បាន​អាស្រ័យ​លើតម្លៃ»។

លោក ង៉ែត ជូ អ្នកវិភាគសេដ្ឋកិច្ចឯករាជ្យ បានលើកឡើងថា ការទិញ លក់ ចាប់ផ្ដើម​មាន​សញ្ញាកម្រើកឡើងវិញ ប៉ុន្តែមិនច្រើនទេ។ ជាទូទៅ​នៅពេលដែលមានការផ្គត់ផ្គង់ច្រើន នោះតម្លៃនឹងល្អ ហើយអ្នកដែលមានលទ្ធភាពនៅ​ពេល​បច្ចុប្បន្ន អ្នកខ្លះក៏ចាប់យកឱកាស ហ៊ានវិនិយោគ ប៉ុន្តែក៏មានអ្នកប្រឈមនឹងជាប់គាំង​ក្នុង​ការលក់ចេញច្រើន ដោយសារ​តែទំ​ហំនៃការផ្គត់ផ្គង់នៅលើទីផ្សារ ដូចជា ផ្ទះ ដី និងសំណង់​អាគារ គឺសម្បូរមានអ្នកលក់។

លោក ង៉ែត ជូ ថ្លែងថា៖ «ប្រតិបត្តិការទិញ លក់ ចាប់ផ្ដើមមានដង្ហើមខ្លះ គឺជាការចាប់យក​ឱកាសរបស់អ្នកដែលមានលទ្ធភាពហិរញ្ញវត្ថុ ឧទាហរណ៍ថា មុនពេលកូវីដ១៩ មួយម៉ែត្រ ការ៉េ ៥០០ ដុល្លារ អញ្ចឹងដើម្បីបាន​លុយយកទៅ​ប្រើប្រាស់គាត់សុខចិត្តលក់ចុះថ្លៃ ៥០% ឬ ២៥០ ដុល្លារ អញ្ចឹងមានការទិញ លក់ និងអាចមានអ្នក​ចាប់យកឱកាស នោះទីផ្សារហ្នឹង​ចាប់ផ្ដើម​ដំណើរ​ការឡើងវិញ»។

ទោះយ៉ាងណា យោងតាមរបាយការណ៍របស់ក្រុមហ៊ុន CBRE នៅត្រីមាសទី៣ ឆ្នាំ ២០២៤ បង្ហាញថា វិស័យអចលនទ្រព្យ និងសំណង់នៅកម្ពុជាមានកំណើនយឺត ដោយការវិនិយោគ​ភាគច្រើន​បានហូរចូលទៅក្នុងវិស័យឧស្សាហកម្ម ទេសចរណ៍ និងកសិកម្ម។ ចំណែកទំហំវិនិយោគក្នុងឆ្នាំ២០២៤ ត្រូវបានគេព្យាករណ៍ថា នឹងមានកំណើនខ្ពស់បំផុតដល់ ៥,៥ពាន់​លាន​ដុល្លារអាម៉េរិក៕

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

យុទ្ធនាការ ” និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ- Say No to FakeNews” នឹងចេញដំណើរនាពេលឆាប់ៗនេះ

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

​អាជ្ញាធរថៃ​រឹតបន្តឹងវិធានការ​សុវ​ត្ថិភាព​ភ្ញៀវទេសចរ​

នយោបាយ៣ ម៉ោង មុន

អ្នកវិភាគ និងអ្នកឃ្លាំមើល ៖ បើទោះបីជា មួរ សុខហួរ ប្ដូរយុទ្ធសាស្រ្តពីការធ្វើបាតុកម្ម ងាក​មក​ធ្វើសមាជវិញ ក៏នៅតែគ្មានអ្នកចូលរួមដែរ

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

​សំាងឡើងថ្លៃ​នៅ​ព្រំដែន​មីយ៉ាន់ម៉ា ម្ចាស់​រថយន្តចូល​មក​ចាក់សាំង​នៅថៃ បង្កកកស្ទះខ្លាំង​

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

មនុស្ស​៧ពាន់​នាក់​បាន​ស្លាប់​​ក្នុង​ការ​ប្រយុទ្ធ​គ្នា​នៅ​កុងហ្គោ​​​ក្នុងដើមឆ្នាំនេះ​

ខណ្ឌ​សែនសុខ
សន្តិសុខសង្គម១៣ ម៉ោង មុន

បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌ​សែនសុខ ឃាត់ខ្លួននារីជាង២០នាក់

ព័ត៌មានជាតិ៨ ម៉ោង មុន

ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ

អគ្គិភ័យ
សន្តិសុខសង្គម១៤ ម៉ោង មុន

អគ្គិភ័យឆេះផ្ទះលក់ដូរអីវ៉ាន់ចាប់ហួយមួយនៅខេត្តត្បូងឃ្មុំ ខាតបង់ទឹកប្រាក់សរុបប្រមាណ ៣៥០០០​ ដុល្លារ

ជីវិតកម្សាន្ដ២៣ ម៉ោង មុន

តារា​កំប្លែងជើងចាស់ ស្រីទូច និងនាយត្រដក់ ថ្លែង​អំណរគុណ លោក​ជំទាវ​អ្នកឧកញ៉ា ម៉ៅចំណាន គិតម៉េង ដែល​បញ្ចប់​វិវាទ​ដ៏​រ៉ាំរ៉ៃ​ចប់​ជាស្ថាពរ

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

យន្តហោះអាមេរិកហុយផ្សែងទ្រុប ទាំងស្ថិតនៅលើអាកាស, អ្នកដំណើរព្រលឹងចុងសក់គ្រប់គ្នា

Sokha Hotels

ព័ត៌មានពេញនិយម