Connect with us

ព័ត៌មានអន្ដរជាតិ

រដ្ឋាភិបាលថៃអនុម័តការដំឡើងប្រាក់ឈ្នួលអប្បបរមា ទោះរង​ការ​រិះ​គន់

បានផុស

នៅ

នាយករដ្ឋមន្ត្រីថៃ អ្នកស្រី​ ផែតងតាន​ ស៊ីណាវ៉ាត្រា​ ​បាន​ឱ្យដឹង​ថា គណៈរដ្ឋមន្ត្រីថៃកាលពីថ្ងៃអង្គារបានអនុម័តការដំឡើងប្រាក់ឈ្នួលអប្បបរមាថ្មីចាប់ពីខែមករាតទៅ​ ការបន្ធូរបន្ថយពន្ធដើម្បីជំរុញការចំណាយ និងដំណាក់កាលទី២នៃ​ផែនការចែកលុយ​ឱ្យ​ពលរដ្ឋ​របស់​រដ្ឋាភិបាល​។ ​នេះបើតាម​ការ​ចុះ​ផ្សាយ​របស់​ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កាល​ពី​មុន​ រដ្ឋាភិបាលភឿថៃបានសន្យាថា នឹងដំឡើងប្រាក់ឈ្នួលអប្បបរមាប្រចាំថ្ងៃដល់ ៤០០ បាតទូទាំងប្រទេស ដើម្បីជួយជំរុញសេដ្ឋកិច្ច។ ទោះជាយ៉ាងណាក៏ដោយ គណៈកម្មាធិការប្រាក់ឈ្នួល​ជាតិត្រីភាគី​ថៃកាលពីថ្ងៃចន្ទ បានសម្រេចចិត្តដំឡើងប្រាក់ឈ្នួលដល់ ៤០០ បាត តែនៅក្នុងខេត្តភូកេត ឆាឈឿងសៅ ឆុនបុរី ​រ៉ាក់យ៉ង និង​កោះសាម៊ុយនៃខេត្តស៊ូរ៉ាត់ថានី ប៉ុណ្ណោះ​។ ​តាម​ខេត្ត​ផ្សេង​ទៀត​ ប្រាក់ឈ្នួលនឹងកើនឡើងជាមធ្យម ២ ភាគរយ ចន្លោះពី​ ៣៣៧-៣៨០ បាត ដោយអាស្រ័យ​ទៅ​លើ​ខេត្ត​រៀង​ៗ​ខ្លួន​ ខណៈ​ប្រាក់ឈ្នួល​នេះ​ មាន​ចន្លោះ​ពី​ ៣៣០-៣៧០ បាត នាពេល​បច្ចុប្បន្ន​។​

កន្លង​មក​ ក្រុមខាង​កម្មករ​ថៃ​បាន​រិះ​គន់ថា​ ការ​ដំឡើងប្រាក់ឈ្នួល​តាម​ខេត្ត​ នឹង​បង្កើត​ភាព​មិន​ស្មើរ​គ្នា​ ​ខណៈ​ដែល​ទំនិញ​​ ទឹក​ភ្លើង​ និង​អ៊ិនអឺណិតប្រើប្រាស់​មាន​តម្លៃ​ដូចគ្នា។ ពួកគេ​បាន​ទាម​ទារ​ឱ្យ​រដ្ឋាភិបាល​បញ្ឈប់​ការ​ដំឡើង​បែប​នេះ​ និងទាមទារ​ប្រាក់ឈ្នួល​កុំឱ្យ​តិចជាង​ ​៤០០ បាត/ថ្ងៃ។

យ៉ាង​ណា​មិញ​ ក្រុមអ្នក​ខាង​អាជីវកម្ម​វិញ​ បាន​លើក​ឡើងថា​ ការ​ដំឡើង​ប្រាក់ខែ​ទូទាំង​ប្រទេស​ ៤០០ បាត/ថ្ងៃ​ នឹង​មាន​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​សេដ្ឋកិច្ច​ ដោយវា​ដំឡើងថ្លៃ​ឈ្នួល​ពលកម្ម​/ផលិតកម្ម បង្ក​ហានិភ័យ​កាន់តែខ្លាំង​ដល់​ការ​បិទ​រោងចក្រ ការ​បាត់បង់ការងារ​ និង​លទ្ធភាព​នៃការ​​ងើប​ឡើងនៃអតិផរណា ចំពេល​ដែលសេដ្ឋកិច្ចក៏​មិន​អំណោយ​ផល​។ ក្រុមដដែល​ប្រឆាំង​នឹង​ការ​ដំឡើង​ប្រាក់ខែ​ទូទាំង​ប្រទេស​ ដោយ​ថា​ វា​មិន​អាច​ទៅ​រួច​ ដោយសារ​តែ​ស្ថានភាព​នៃសេដ្ឋកិច្ចខុស​គ្នា​ទៅ​តាម​ខេត្ត​។

ក្រៅ​ពី​បញ្ហា​ប្រាក់ឈ្នួល​ អ្នកស្រី​ ផែតងតាន​ ដែល​សង្ឃឹមថាសេដ្ឋកិច្ចថៃនឹង​កើន​ឡើង​លើស​ ៣ ភាគរយ​ នៅឆ្នាំ​ក្រោយ​ បាន​ថ្លែង​ថា​ រដ្ឋាភិបាល​ក៏​បាន​អនុម័ត​លើ​​ការ​បន្ធូរបន្ថយ​ពន្ធ​ដើម្បី​ជំរុញ​ការ​ប្រើប្រាស់ក្នុងស្រុក​​ដែរ ប៉ុន្តែ​មិន​បាន​ផ្តល់​ព័ត៌មាន​លម្អិត​ទេ។

ក្រៅ​ពី​នេះ​ នាយករដ្ឋ​មន្រ្តីដដែល​ បាន​ថ្លែងថា​ ​គណៈរដ្ឋមន្ត្រី​បានអនុម័តដំណាក់កាលទី២ នៃ​ផែនការ​ចែក​ប្រាក់ដល់​មនុស្ស​ចាស់​ចំនួន​ ៤ លាន​នាក់ សរុប​ជា​ទឹក​ប្រាក់ ៤០ ប៊ីលាន​បាត ​ចាប់​ពី​ខែមករា តទៅ​។

ដំណាក់កាល​ទី១​ នៃ​ផែនការ​នេះ ត្រូវបានដាក់ឱ្យដំណើរការក្នុងខែកញ្ញា ដោយមនុស្សប្រហែល ១៤,៥ លាននាក់​ ទទួល​បាន​ប្រាក់ ១០ ០០០ បាត​/ម្នាក់។ ​រដ្ឋាភិបាល ​គ្រោង​នឹង​ចែក​​ប្រាក់បែប​នេះ​ ​ដល់​ប្រជាជន​សរុប​ប្រមាណ ​៤៥ ​លាន​​នាក់ ដែល​មាន​សិទ្ធិ​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ នាទីutes មុន

ក្រសួងដែលមិនបានកំណត់តំណែងជាក់លាក់សម្រាប់រើសមន្ត្រីនឹងមិនអនុញ្ញាតឱ្យរើសថែមទេ

ព័ត៌មានជាតិ៣៧ នាទីutes មុន

នាយករដ្ឋមន្ត្រីបញ្ជាឱ្យរៀបចំប្រព័ន្ធតាមដាន និងវាយតម្លៃតាមក្រសួងស្ថាប័ន

ព័ត៌មានជាតិ៥២ នាទីutes មុន

នាយករដ្ឋមន្ត្រីឱ្យក្រសួងមុខងារសាធារណៈដឹកនាំដោះស្រាយការជាន់មុខងាររបស់ស្ថាប័នរដ្ឋ

ព័ត៌មានជាតិ១ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១ ម៉ោង មុន

នាយករដ្ឋមន្ត្រីឱ្យស្ថាប័នរដ្ឋស្ទើតែទាំងអស់ពិនិត្យនិងកំណត់មុខងារឡើងវិញ

សន្តិសុខសង្គម៦ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ៤ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៣ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

ព័ត៌មានជាតិ៤ ម៉ោង មុន

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំប្រតិភូ Galaxy Navatra Group គោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ហ៊ុន សាន

Sokha Hotels

ព័ត៌មានពេញនិយម