ព័ត៌មានអន្ដរជាតិ
តម្លៃប្រេងកើនជាង ១ ភាគរយ ពេលបញ្ចប់ការជួញដូរថ្ងៃអង្គារ ក្នុងរដូវបុណ្យសកល
តម្លៃប្រេងបានកើនឡើងច្រើនជាង ១ ភាគរយ ពេលបញ្ចប់ការជួញដូរនៅថ្ងៃអង្គារ ជុំវិញការរំពឹងទុកពីការរឹតត្បឹតការផ្គត់ផ្គង់ ចំពេលដែលសកម្មភាពពាណិជ្ជកម្មបានធ្លាក់ចុះនៅមុនថ្ងៃបុណ្យណូអែល និងហាណូខាហ៍ (២៥ ធ្នូ-២ មករា)។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។
តម្លៃប្រេងឆៅនាពេលអនាគត ម៉ាក Brent បានបញ្ចប់ការជួញដូរនៅតម្លៃ ៧៣,៥៨ ដុល្លារ/បារ៉ែល ដោយកើនឡើង ៩៥ សេន ឬ ១,៣ ភាគរយ ខណៈតម្លៃប្រេងឆៅអាមេរិក ម៉ាក West Texas Intermediate (WTI) បានបញ្ចប់ការជួញដូរនៅតម្លៃ ៧០,១០ ដុល្លារ/បារ៉ែល ដោយកើនឡើង ៨៦ សេន ឬ ១,២ ភាគរយ។
ទោះបីជាយ៉ាងណាក៏ដោយ ក្រុមអ្នកវិភាគពីក្រុមហ៊ុនប្រឹក្សាថាមពល FGE បានលើកឡើងថា តម្លៃប្រេងនឹងឡើងចុះនៅត្រឹមកម្រិតនេះ ដោយសារតែរដូវបុណ្យឈប់សម្រាកអន្តរជាតិចុង និងឆ្លងឆ្នាំ ដែលធ្វើឱ្យសកម្មភាពពាណិជ្ជកម្មធ្លាក់ចុះ ខណៈវិនិយោគិនរងចាំមើលរហូតដល់ពួកគេទទួលបានទិដ្ឋភាពកាន់តែច្បាស់អំពីសមតុល្យប្រេងពិភពលោកឆ្នាំ ២០២៤ និង ២០២៥។
ក្រុមអ្នកវិភាគដដែល បានកត់សម្គាល់ថា ការផ្លាស់ប្តូរនៃការផ្គត់ផ្គង់ និងតម្រូវការប្រចាំខែធ្នូ បានគាំទ្រដល់ទស្សនវិស័យ «មិនសូវទុទិដ្ឋិនិយម»។ ពួកគេបានបន្ថែមថា ស្ថានភាពទីផ្សារក្នុងរដូវបុណ្យទានដូច្នេះ មានន័យថា ការរំខានការផ្គត់ផ្គង់ណាមួយ អាចបណ្តាលឱ្យមានការកើនឡើងតម្លៃយ៉ាងខ្លាំង។
ការឡើងថ្លៃនៃតម្លៃប្រេង អាចជាផ្នែកមួយផងដែរនៃការធ្លាក់ចុះប្រេងឆៅក្នុងស្រុកអាមេរិកកាលពីសប្ដាហ៍មុន។ មួយផ្នែកទៀតគឺដោយសារតែការរំពឹងទុកពីគោលនយោបាយជំរុញសេដ្ឋកិច្ចរបស់ចិន ដែលជាប្រទេសនាំចូលប្រេងដ៏ច្រើនបំផុតមួយរបស់ពិភពលោក៕
-
ចរាចរណ៍២ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៦ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ចរាចរណ៍៣ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់