សេដ្ឋកិច្ច
កម្ពុជារកចំណូលបានជាង៨០០លានដុល្លារពីការនាំចេញកង់
ប្រទេសកម្ពុជាបានរកចំណូលបានចំនួន ៨៤៣,៧ លានដុល្លារពីការនាំចេញកង់ទៅកាន់ទីផ្សារពិភពលោកក្នុងរយៈពេល ១១ខែ នៃឆ្នាំ២០២៤ ដោយបានធ្លាក់ចុះជិត ២០ ភាគរយធៀបនឹងរយៈឆ្នាំ២០២៣ ។ នេះបើយោងតាមរបាយការណ៍របស់ក្រសូងពាណិជ្ជកម្ម។

កម្ពុជាបាននាំចេញកង់ រួមទាំងកង់អគ្គិសនី ដែលមានតម្លៃជិត ៣៧៦ លានដុល្លារអាមេរិក ក្នុងចាប់ពីខែមករា ដល់ខែវិច្ឆិកា ឆ្នាំនេះ ធ្លាក់ចុះ ១៩,៧ ភាគរយពី ៤៦៨ លានដុល្លារក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
លោក ប៉ែន សុវិជាតិ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានថ្លែងមកកាន់កម្ពុជាថ្មីនៅថ្ងៃទី២៥នេះថា កង់ដែលផលិតក្នុងប្រទេសកម្ពុជា ត្រូវបានលក់ភាគច្រើនទៅប្រទេសអឺរ៉ុប សហរដ្ឋអាមេរិក និងកាណាដា។
លោកបានថ្លែងបញ្ជាក់ថា៖« សម្រាប់ការធ្លាក់ចុះនៃការនាំចេញនេះគឺដោយសារតែការភាពមិនប្រាកដប្រជានៃសេដ្ឋកិច្ចពិភពលោក ដែលប៉ះពាល់ដល់ការបញ្ជាទិញ»។

អ្នកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជាបានថ្លែងថាទីផ្សារកង់របស់កម្ពុជាមានសក្តានុពលខ្ពស់នៅទីផ្សារអឺរ៉ុប និងសហរដ្ឋអាមេរិកដោយសារតែភាពពេញនិយមនៃប្រជាពលរដ្ឋដែលរស់នៅទីផ្សារ ជាពិសេសពួកគេចាត់ទុកការជិះកង់គឺជួយដល់សុខភាព។
អ្នកឧកញ៉ាក៏បានលើកឡើងផងដែរថា ការធ្លាក់ចុះនៃការនាំចេញកង់នាឆ្នាំនេះដោយសារតែ ការធ្លាក់ចុះនៃប្រាក់ចំណូលរបស់ពលរដ្ឋនៅទីនោះ ដោយសារតែកំណើនយឺតនៃសេដ្ឋកិច្ច។
បើយោងតាមលោក ប៉ែន សុវិជាតិ កង់គឺជាផលិតផលឧស្សាហកម្មដ៏សំខាន់មួយរបស់កម្ពុជាសម្រាប់ការនាំចេញ បន្ទាប់ពីផលិតផលកាត់ដេរ ស្បែកជើង ទំនិញសម្រាប់អ្នកធ្វើដំណើរ និងសំបកកង់រថយន្ត ព្រមទាំងផលិតផលកសិកម្មដែលមានសក្តានុពលមួយចំនួនដូចជា អង្ករ កៅស៊ូ គ្រាប់ស្វាយចន្ទី ចេកលឿង ស្វាយ និងផ្លែមៀនប៉ៃលិនជាដើម។
បើតាមក្រសួងពាណិជ្ជកម្ម បច្ចុប្បន្ន កម្ពុជាមានរោងចក្រកង់ចំនួនប្រាំដែលស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្នុងក្រុងបាវិត ខេត្តស្វាយរៀង ជាប់ព្រំដែនជាមួយប្រទេសវៀតណាម៕

-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២០ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?