Connect with us

សេដ្ឋកិច្ច

តម្លៃទីផ្សារម្រេចកើនឡើងខ្ពស់ ធ្វើឱ្យកម្ពុជារក​ចំណូល​បានជាង ៣៤ លានដុល្លារ ពីការនាំចេញ

បានផុស

នៅ

គិតត្រឹមរយៈពេល ១១ ខែ ឆ្នាំ ២០២៤ កម្ពុជារកចំណូលបានជាង ៣៤ លានដុល្លារ ពីការនាំ​ចេញ​ម្រេច កើនឡើងជិត ១៥០% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នេះបើយោង​តាមរបាយការណ៍របស់​ក្រសួង​ពាណិជ្ជកម្ម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ម៉ាក់ នី ប្រធានសហព័ន្ធម្រេច និងគ្រឿងទេសកម្ពុជា ប្រាប់កម្ពុជាថ្មីនៅថ្ងៃទី ២៥ ខែធ្នូ ឆ្នាំ ២០២៤ នេះថា កត្តាដែលធ្វើឱ្យទឹកប្រាក់នាំចេញម្រេចកើនឡើងខ្ពស់ ដោយសារតែតម្លៃ​ម្រេច​បាន​កើនឡើងជាង ១០០% បើធៀបនឹងឆ្នាំមុន ខណៈកសិករមួយចំនួនបានស្ដុកម្រេចទុក នៅចំ​ពេល​​ដែលតម្លៃធ្លាក់ចុះនៅក្នុងឆ្នាំនេះ។

បើតាមលោក ម៉ាក់ នី ការនាំចេញម្រេចកម្ពុជាជាផ្លូវការសម្រេចបានប្រមាណ ៦ ពាន់តោន នៅ​ក្នុងឆ្នាំ ២០២៤ ខណៈនៅមានការនាំចេញក្រៅផ្លូវការមួយចំនួនទៀត។

លោក ងិន ឆាយ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋាន​កសិកម្ម មាន​ប្រសាសន៍ថា ផលិតកម្មដំណាំកសិកម្ម និងការនាំចេញក្នុងឆ្នាំ ២០២៤ ដំណើរការបានល្អ ទទួលបានលើសផែនការ។

តម្លៃម្រេចធម្មតានៅ​កម្ពុជា​​បានហក់ឡើងទ្វេដងរហូតដល់ជិត ៣ ម៉ឺនរៀលក្នុងមួយគីឡូក្រាម បើធៀបនឹង​តម្លៃ​ក្នុង​ឆ្នាំ ២០២៣ ដែលលក់បានត្រឹមជាង ១ ម៉ឺនរៀលក្នុងមួយគីឡូក្រាម។ នៅក្នុងមួយឆ្នាំកម្ពុជាប្រមូលផលម្រេច​បានក្នុងរង្វង់ ១,៧​-២ ម៉ឺនតោន​លើផ្ទៃ​ដី​ជាង ៦ ពាន់​ហិកតា​។

ទីផ្សារម្រេចកម្ពុជា ត្រូវបាននាំទៅកាន់ប្រទេសវៀតណាមប្រមាណ ៨០ ភាគរយ និងប្រទេស​បន្ទាប់បន្សំដូចជា ចិន តៃវ៉ាន់ ថៃ ជប៉ុន កូរ៉េ និងសហគមនអឺរ៉ុបជាដើម៕

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

នយោបាយ៩ ម៉ោង មុន

លោក ប៉ែន បូណា ហៅ​ទណ្ឌិត​សម រង្ស៊ី ថា ជា​អ្នកនយោបាយ​អង្ករ​កំប៉ុង​វិល​ក្បុង​ដោយសារ​រត់​តោង​កន្ទុយក្បិន​គេ

អត្ថាធិប្បាយ៩ ម៉ោង មុន

លោក  ប៉ែន បូណា៖«សម រង្ស៊ី ជាអ្នកនយោបាយអង្ករកំប៉ុងវិលក្បុងដោយសាររត់តោងកន្ទុយក្បិនគេ»

ព័ត៌មានជាតិ១១ ម៉ោង មុន

អាជ្ញាធរ​ខណ្ឌមានជ័យ​ដាក់​គ្រឿង​ចក្រ ចុះ​ប្រមូល​សំរាម​នៅ​ប្រឡាយស្ទឹងមានជ័យ

នយោបាយ១១ ម៉ោង មុន

អ្នកវិភាគ និងឃ្លាំមើល ៖ ភាព​ស្ងៀមស្ងាត់​ជុំវិញ​បញ្ហាព្រំដែន មិនមែន​ជា​ការ​បណ្ដោយ​ឱ្យ​ថៃ​រំលោភ​បំពាន​តាម​អំពើ​ចិត្ត​ទេ

ព័ត៌មានជាតិ១២ ម៉ោង មុន

រដ្ឋមន្ត្រីយុត្តិធម៌ ចង់ឃើញចៅក្រម​ ព្រះរាជអាជ្ញាធ្វើការងារដោយមិនវៀចវេរ ជាជាងឃើញអ្នកទាំងនោះអស់តំណែង

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

មេដឹកនាំ​អាស៊ី ៤​រូប ដែល​ ICC ចេញដីកាចាប់ខ្លួន ជុំវិញបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ

នយោបាយ១៧ ម៉ោង មុន

អ្នកនាំពាក្យ៖ លោក សម រង្ស៊ី គ្មានចេះធ្វើអ្វីជាប្រយោជន៍ជាតិទេ ចេះតែមួលបង្កាច់ បំភ្លៃ និងកេញចំណេញពីព្រឹត្តិការណ៍ប៉ុណ្ណោះ

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

រុស្ស៊ី បោះពាក្យថា លក្ខខណ្ឌបទឈប់បាញ់គឺខ្លួនជាអ្នកកំណត់ មិនមែនសម្រេចដោយអាមេរិកទេ

ជីវិតកម្សាន្ដ២២ ម៉ោង មុន

នាដការី ឈឹម ចាន់ស្រីណុច ជួបទុក្ខធំបាត់បង់ម្តាយ ខណៈកំពុងបន្តបេសកកម្មសម្ដែងជូនជាតិនៅបារាំង

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

ឆេះមន្ទីរពេទ្យនៅបាងកក បង្កការផ្អើលឆោឡោនិងជម្លៀសអ្នកជំងឺ យ៉ាងតក់ក្រហល់

Sokha Hotels

ព័ត៌មានពេញនិយម