Connect with us

សេដ្ឋកិច្ច

ការនាំចេញផ្លែមៀន សម្រេចបានទឹកប្រាក់ជិត ២៨ លានដុល្លារ

បានផុស

នៅ

គិតត្រឹមរយៈពេល ១១ ខែ ឆ្នាំ ២០២៤ កម្ពុជានាំចេញផ្លែមៀនសម្រេចបាននូវទំហំទឹកប្រាក់ជិត ២៨ លានដុល្លារ កើនឡើងជាង ៥០% ធៀបនឹងរយៈពេលដូចគ្នាលកាលពីឆ្នាំមុន។ នេះបើយោង​តាម​របាយការណ៍របស់ក្រសួងពាណិជ្ជកម្ម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក សាយ សុផាត ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តប៉ៃលិនប្រាប់កម្ពុជាថ្មីថា ក្រុមហ៊ុននាំចេញផ្លែមៀន​ប៉ៃលិនបន្តទិញផ្លែមៀនពីកសិករក្នុងតម្លៃ ៣០០០ រៀល ក្នុងមួយ​គីឡូ​ក្រាម​ ខណៈការនាំចេញទៅចិនមានកំណើន។

លោក សាយ សុផាត បានបញ្ជាក់ថា តម្លៃផ្លែមៀនប៉ៃលិននឹងឡើងដល់ ៣ ៥០០ រៀល ក្នុងមួយ​គីឡូក្រាម ​​នៅខែ​មករា ឆ្នាំ ២០២៥ ខាងមុខនេះ ខណៈស្ថានភាពទិន្នផល និងការនាំ​ចេញ​ទៅ​ប្រទេស​ចិនមានភាពល្អប្រសើរនៅរដូវប្រមូលផលឆ្នាំនេះ។

លោក​ សួន ជុំ អនុប្រធានសមាគមមៀនប៉ៃលិនបានលើកឡើងថា តម្លៃ ៣០០០ រៀល ក្នុងមួយ​គីឡូ​ក្រាម អាចទទួលយកបាន ប្រសិនបើកសិករចេះថែទាំមៀនត្រូវតាមក្បួនខ្នាត​បច្ចេកទេសនោះ​គឺ​កសិករ​នឹងអាចចំណេញ៕

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៥ ម៉ោង មុន

នគរបាល​ឡោមព័ទ្ធ​ខុន​ដូ​មួយ​កន្លែងទាំងយប់ ឃាត់​ជន​បរទេស​ប្រុសស្រីជាង ១០០នាក់

ព័ត៌មានជាតិ៦ ម៉ោង មុន

លោក ហេង សួរ ៖ កិច្ច​ប្រជុំកំពូលវាយនភណ្ឌសកល នឹង​ធ្វើ​ឱ្យ​កម្ពុជា​ក្លាយ​ជាគោលដៅ​ទាក់ទាញទាំងអាជីវកម្មនិងវិនិយោគទុន 

ព័ត៌មានជាតិ៧ ម៉ោង មុន

សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវផ្ដល់ការឧបត្ថម្ភ​​ជា​ប្រចាំ​ខែ​ដល់​កុមារ​កំព្រា និងកុមារ​មាន​ទុក្ខលំបាក​នៅ​មណ្ឌលមែកឈើ

ព័ត៌មានជាតិ៨ ម៉ោង មុន

រដ្ឋមន្ត្រីព័ត៌មាន៖ ក្រុមប្រឆាំងនៅក្រៅប្រទេសបង្កើតព័ត៌មានក្លែងក្លាយ ដើម្បីបញ្ឆេះកំហឹងពលរដ្ឋ ឱ្យផ្ដួលរំលំរដ្ឋាភិបាល

សេចក្ដីជូនដំណឹង៩ ម៉ោង មុន

ក្រុមហ៊ុន Smart Axiata ទទូលបានពានរង្វាន់ “បរិយាបន្នឌីជីថល” ពីរឆ្នាំជាប់គ្នាៗ ពីកម្មវិធី AmCham CSR Excellence Awards

Sokha Hotels

ព័ត៌មានពេញនិយម