សេដ្ឋកិច្ច
បំណុលឯកជនរបស់កម្ពុជា កើនដល់ដល់ជិត ៦១ ពាន់លានដុល្លារ
គិតត្រឹមខែតុលា ឆ្នាំ២០២៤ ឥណទានវិស័យឯកជនផ្តល់ដោយគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុទៅក្នុងវិស័យសេដ្ឋកិច្ចមានចំនួនជិត ៦១ ពាន់លានដុល្លារ កើន ២,២% ធៀបនឹងឆ្នាំមុន។ នេះបើយោងតាមរបាយការណ៍របស់ធនាគារជាតិ។
ការកើនឡើងនេះរួមចំណែកចម្បងដោយកំណើនឥណទានទៅកាន់វិស័យជួញដូរដុំ និងរាយ សំណង់ អចលនទ្រព្យ កម្មន្តសាល និងវិស័យផ្សេងៗទៀត។ ឥណទានជាប្រភពទុនដ៏សំខាន់សម្រាប់អ្នកប្រើប្រាស់ និងក្រុមហ៊ុនសហគ្រាសក្នុងការពង្រីកអាជីវកម្ម និងដើរតួនាទីយ៉ាងសំខាន់ក្នុងការគាំទ្រដល់សកម្មភាពសេដ្ឋកិច្ច បង្កើតឱកាសការងារ និងបង្កើនផលិតភាព។

លោកបណ្ឌិត គី សេរីវឌ្ឍន៍ អ្នកជំនាញសេដ្ឋកិច្ចនៃរាជបណ្ឌិតសភាកម្ពុជា មានប្រសាសន៍ថា៖ «បំណុលក្នុងវិស័យឯកជនមាន ៥៧ ពាន់លានដុល្លារ ពីមុនបើយើងប្រៀបធៀបជាមួយ GDP វាឡើងទៅដល់ ១៨០% នៃ GDP តែដល់ឥឡូវនៅសល់តែ ១៣៥% ដោយសារតែ GDP របស់យើងបានធ្វើការកែតម្រូវ ពីមុនយើងគណនាតាមថ្លៃឆ្នាំចាស់ ឆ្នាំ ២០០០ ចឹងយើងអាចស្រម៉ៃមើល ឆ្នាំ ២០០០ យើងយកមកគុណថ្លៃម្ហូបអាហារ គុយទាវមួយចានថ្លៃតែ ៥០០០ ដល់ឥឡូវគុយទាវមួយចានមួយម៉ឺនរៀល អញ្ចឹងតម្លៃគុណនឹង ២ នៅពេលដែលយើងគុណមក GDP យើងឡើង ៤៥ ពាន់លាន អញ្ចឹងបំណុល ៥៧ ពាន់លាន យកមកចែក ៤៥ ពាន់លាន វានៅសល់តែ ១៣៥% អញ្ចឹងសម្ពាធបំណុលនេះ បើយើង ធៀបជាមួយ GDP វាហាក់ដូចជាមិនទាន់មានបញ្ហាទេ ដែលបំណុលនៅលើសកលលោកគឺយើងឃើញថា មាន ១៤៦% នៃ GDP របស់សកលលោក»។
លោកបណ្ឌិត គី សេរីវឌ្ឍន៍ បន្ថែមថា បំណុលវិស័យឯកជនរបស់កម្ពុជា នៅទាបជាងសកលលោក។ លោកថា បំណុលឯកជនភាគច្រើនគឺជាឥណទានលក្ខណៈបុគ្គល មានដល់ទៅ ៥០ ពាន់លាន ខណៈកម្ចីអាជីវកម្មមានត្រឹមតែ ៧ ពាន់លានដុល្លារ។

យោងតាមទិន្នន័យរបស់ធនាគារជាតិនៃកម្ពុជា បង្ហាញថា ការផ្តល់ឥណទានតាមវិស័យសេដ្ឋកិច្ច រួមមាន៖ ការជួញដូរដុំ និងរាយ ប្រមាណ ១៥ ពាន់លានដុល្លារ កើន ០,០១% សំណង់ប្រមាណជាង ៧ ពាន់លានដុល្លារ កើន ៣៣,៣% ការទិញផ្ទះជាកម្មសិទ្ធិផ្ទាល់ខ្លួន ប្រមាណ ៦,៩០ ពាន់លានដុល្លារ ថយចុះ ៣,៩ អចលនទ្រព្យ ប្រមាណ ៦,២០ ពាន់លានដុល្លារ កើន ១៧,៨% កសិកម្មប្រមាណ ៥,៩២ ពាន់លានដុល្លារ ថយចុះ ០,៩% សេវាកម្មប្រមាណ ៤,៨៨ ពាន់លានដុល្លារ ថយចុះ ៥,៨% កម្មន្តសាលប្រមាណ ២,៥៨ ពាន់លានដុល្លារ កើន ៥% អង្គភាពគ្រួសារ ប្រមាណជាង ៦០០ លានដុល្លារ ធ្លាក់ចុះ ៦០,៤% និងផ្សេងប្រមាណជាង ១២ ពាន់លានដុល្លារ៕
អត្ថបទ៖ ឡេង ដេត

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ