ព័ត៌មានជាតិ
ប្រាក់ចំណូលរបស់ក្រុមហ៊ុនហ្គោលដេនទ្រី មានការធ្លាក់ចុះ ៣៥% នៅត្រីមាសទី៣
ក្រុមហ៊ុន ហ្គោលដេនទ្រី ដែលជាក្រុមហ៊ុនអចលនទ្រព្យដែលបានចុះបញ្ជីនៅផ្សារមូលបត្រកម្ពុជា(CSX) បានរាយការណ៍ពីការធ្លាក់ចុះនៃចំណូលពីប្រតិបត្តិការរបស់ខ្លួនៅក្នុងត្រីមាសទី៣ឆ្នាំនេះ ដោយសារតែការធ្លាក់ចុះ៣៥%នៃសេដ្ឋកិច្ចសកលនិងក្នុងតំបន់ជាពិសេសការងើបឡើងយឺតនៃវិស័យសំណង់ និងអចលនទ្រព្យ។

យោងតាមរបាយការណ៍ហិរញ្ញវត្ថុរបស់ខ្លួនដែលបានផ្ញើរទៅកាន់ CSXសម្រាប់ត្រីមាសទី៣ ឆ្នាំ២០២៤ ក្រុមហ៊ុន ហ្គោលដេន ទ្រី មានចំណូលសរុបចំនួន ៤៦២,៦៩៨ដុល្លារ ថយចុះ៣៥% បើធៀបទៅនឹងត្រីមាសទី៣ ឆ្នាំ២០២៣ ដែលមានចំណូលសរុបចំនួនជិត៧១០,៧៧៤ ដុល្លារ។
ជាមួយគ្នានេះដែរ ការខាតសុទ្ធសម្រាប់ត្រីមាសទី៣ ឆ្នាំ២០២៤ ចំនួនជាង ១,១៤៩លានដុល្លារកើនឡើងចំនួនជាង ១លាន ដុល្លារ បើធៀបនឹងត្រីមាសទី៣ ឆ្នាំ២០២៣ ដែលមានការខាតសុទ្ធចំនួន ៩៥ ៤៤៩ដុល្លារ។
សម្រាប់ទ្រព្យសកម្មសរុប របស់ក្រុមហ៊ុន ហ្គោលដេន ទ្រី សម្រាប់ត្រីមាសទី៣ ឆ្នាំ២០២៤ មានចំនួនជាង ២៩,៧១ លានដុល្លារ ថយចុះចំនួនជាង ១,៨៥០ លានដុល្លារ បើធៀបនឹង ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ ដែលមានចំនួន ៣១,៥៦៩លានដុល្លារ។
មូលធនសរុប របស់ក្រុមហ៊ុន ហ្គោលដេន ទ្រី សម្រាប់ត្រីមាសទី៣ ឆ្នាំ២០២៤ មានចំនួនជិត២លានដុល្លា) ថយចុះចំនួនជាង ១,៦២៤ លានដុល្លារ បើធៀបទៅនឹង ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ ដែលមានចំនួនជាង ៣,៥៥៤ លានដុល្លារ។

លោកហុង អ៊ុយ ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន ហ្គោលដេន ទ្រីបានថ្លែងថា ទីផ្សារអចលនទ្រព្យការិយាល័យនៅក្នុងទីក្រុងភ្នំពេញវិញ យោងតាមរបាយកាណ៍របស់ភ្នាក់ងារ អចបេនទ្រព្យ CBRE ទោះបីជាមានការធ្លាក់ចុះនៃវិស័យសំណង់ តម្លៃជួល និងតម្លៃលក់ក៏ដោយ អត្រាជួល ការិយាល័យបានបង្ហាញសញ្ញានៃស្ថិរភាព និងកំណើនគិតត្រឹមត្រីមាសទី ៣ ឆ្នាំ ២០២៤ ដែលមានចំនួន ៦៥.៨ ភាគរយ កើនឡើងខ្ពស់ជាងត្រីមាសទី២ដែលមានចំនួន៦១,៨ ភាគរយ។
លោកថា៖« ការកាត់បន្ថយទំហំ ការិយាល័យថ្មីអាចជួយបង្កើនអត្រាជួល និងផលចំណេញសម្រាប់វិនិយោគិន។ ដោយមើលឃើញឱកាសនេះ យើង កំពុងធ្វើពិពិធកម្មយុទ្ធសាស្ត្រក្នុងការពង្រីកភាពជាដៃគូជាមួយអ្នកជួលបច្ចុប្បន្ន អ្នកជួលថ្មី និងដៃគូផ្សេងទៀត»។
លោកបានគូសបញ្ជាក់ថា៖«ចំពោះអគារ វីត្រាស់ អត្រាជួលនៅក្នុងត្រីមាសទី៣ គឺ ៥៩ ភាគរយ ក្នុងត្រីមាសទី៣ នេះ។ យើងកំពុង ពង្រីក យុទ្ធសាស្ត្ររបស់យើង ដើម្បីសម្រេចឱ្យបាននូវអត្រាជួលខ្ពស់ជាងនេះ ដោយសារបច្ចុប្បន្នយើងកំពុងទទួលបានអ្នកជួលថ្មីៗបន្ថែមទៀត ។ យើងនៅតែបន្តផ្តល់អគារការិយាល័យប្រកបដោយគុណភាព ដើម្បី បង្កើតភាពជិតស្និតជាអ្នកជួល និងផ្តោតលើ ឧត្តមភាពប្រតិបត្តិការរបស់យើង»។

ជាមួយគ្នានេះដែរទាក់ទងនឹងបញ្ហាផ្លូវច្បាប់ អគារ អមរា រេស៊ីដេន លោកហុង អ៊ុយបានថ្លែងបញ្ជាក់ថា គណៈមេធាវីរបស់ក្រុមហ៊ុនកំពុងបន្តនិតិវិធីផ្លូវច្បាប់ ប្រកបដោយភាពប្រុងប្រយ័ត្ន។ ក្រុមហ៊ុនយល់ពីសារៈសំខាន់នៃការដោះស្រាយបញ្ហានេះឱ្យបានលឿន ហើយ កំពុងប្រើប្រាស់ធនធានដែលមាន និងចាំបាច់ ដើម្បីអាចទទួលបានភាពយុត្តិធម៌ទៅដល់គ្រប់ភាគីពាក់ព័ន្ធ ។
«ចំពោះយុទ្ធសាស្ត្រហិរញ្ញវត្ថុវិញ ក្រុមហ៊ុនបាន កំពុងធ្វើការជាមួយធនាគារដែលជាដៃគូរ ដើម្បីរៀបចំ រចនាសម្ព័ន្ធហិរញ្ញប្បទានមានកាលកំណត់និងរចនាសម្ព័ន្ធ ភាគហ៊ុនិករបស់ក្រុមហ៊ុនឡើងវិញ ដើម្បីពង្រឹង តារាងតុល្យការរបស់យើង និងកែលម្អដំណើរការអាជីវកម្ម»។ នេះបើយោងតាមលោក ហុង អ៊ុយ៕

-
ព័ត៌មានជាតិ៤ ថ្ងៃ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
សន្តិសុខសង្គម១ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ផុងដីរលំបាក់ដងសន្ទូចប្រវែងជាង៥០ម៉ែត្រ សង្កត់លើសំយាបផ្ទះពលរដ្ឋ៤ខ្នង និងសង្កត់ម៉ូតូមួយគ្រឿង
-
សន្តិសុខសង្គម៣ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឧទ្ធម្ភាគចក្រ ដឹកទេសចរ ធ្លាក់ចូលទន្លេនៅញ៉ូវយក ស្លាប់មនុស្ស៦នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ត្រាំ បញ្ជាឲ្យមនុស្សជិត ១លាននាក់ ចេញពីអាមេរិក ជាបន្ទាន់