ព័ត៌មានជាតិ
ប្រទេសអាស៊ាន៤នាំមុខគេនៃការដោះដូរទំនិញជាមួយកម្ពុជាមានតំលៃជាង១៣ពាន់លានដុល្លារ ក្នុងរយៈពេល១១ខែ
ប្រទេសធំៗក្នុងតំបន់ចំនួន៤រួមមាន វៀតណាម ថៃ សិង្ហបុរី និង ឥណ្ឌូនេស៊ី ជាប្រទេសឈានមុខគេនៃការផ្លាស់ប្តូរទំនិញជាមួយកម្ពុជាក្នុងរយៈពេល១១ខែកន្លងមកនេះ សរុបជាទឹកប្រាក់ចំនួនជាង១៣ពាន់លានដុល្លារ ឆ្លុះបញ្ចាំងអំពីកំណើននៃតម្រូវការក្នុងតំបន់។
របាយការណ៍ពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករកាលពីថ្ងៃអង្គារបានឱ្យដឹងថា ការផ្លាស់ប្តូរពាណិជ្ជកម្មរបស់កម្ពុជាជាមួយប្រទេសសមាជិកអាស៊ាទាំងអស់សរុបចំនួនជាង១៤ពាន់លានដុល្លារក្នុងរយៈពេល១១ខែកន្លងមកនេះ កើនឡើងជិត១៣%ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ក្នុងនោះការដោះដូរពាណិជ្ជកម្មជាមួយប្រទេសវៀតណាមសម្រេចបានជាង៧ពាន់លានដុល្លារកើនឡើង២០,៦០%; ថៃចំនួន ៣,៩ពាន់លានដុល្លារ កើនឡើង១៣,៧២%; សិង្ហបុរីចំនួន ១,១ ពាន់លានដុល្លារថយចុះជាង២៤៣% ខណៈការនាំចេញទៅឥណ្ឌូនេស៊ីចំនួនជាង១ពាន់លានដុល្លារកើនឡើងជិត៤%; ម៉ាឡេស៊ីចំនួន៧៧៧លានដុល្លារកើនឡើងជិត៣៥%; ឡាវមានចំនួន២៣៦លានដុល្លារកើនឡើងជិត៣១% ; ហ្វីលីពីនចំនួន៧៩លានដុល្លារថយចុះជិត២%; ប្រុយណេចំនួន៣២លានដុល្លារកើនឡើងជាង៤៣% និងមីយ៉ាន់ម៉ាចំនួន៣១លានដុល្លារថយចុះ១,៤៧%។
របាយការណ៍ដដែលបានឱ្យដឹងថា ការនាំចេញរបស់កម្ពុជាសម្រេចបានទឹកប្រាក់ ៤,៦២០ ពាន់លានដុល្លារទៅកាន់ប្រទេសអាស៊ានផ្សេងទៀតក្នុងអំឡុងពេលពីខែមករាដល់ខែវិច្ឆិកាឆ្នាំនេះ កើនឡើង ៨,៨៧ ភាគរយពី ៤,២៤៤ ពាន់លានដុល្លារក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
ជាមួយគ្នានេះដែរ កម្ពុជាក៏បាននាំចូលពីប្រទេសជាសមាជិកអាស៊ាន មានតម្លៃ ៩,៦៨៩ ពាន់លានដុល្លារ កើនឡើង ១៤,៨៥ ភាគរយពី ៨,៤៣៦ ពាន់លានដុល្លារក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
លោក ប៉ែន សុវិជាតិ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មបានថ្លែងប្រាប់កម្ពុជាថ្មីថា ការកើនឡើងនៃការដោះដូរទំនិញរបស់កម្ពុជាជាមួយប្រទេសសមាជិកអាស៊ានឆ្លុះបញ្ជាំងពីការងើបឡើងវិញនៃតម្រូវការក្នុង ក្នុងតំបន់ និងពិភពលោក បើទោះបីស្ថានភាពសេដ្ឋកិច្ចមិនទាន់មានភាពល្អប្រសើរក្តី។
លោកបានថ្លែងថា៖ «យើងឃើញថា ការអូសបន្លាយពេលនៃសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែននៅតែបន្ត ប៉ុន្តែបើយើងងាកមកមើលអំពីកត្តាសេដ្ឋកិច្ចទាំងក្នុងតំបន់ និងសកលហាក់មានសភាពប្រសើរជាងមុន ជាហេតុធ្វើអោយមានកំណើននៃតម្រូវការរបស់ប្រជាជន ខណៈដែលទីផ្សារអាស៊ានភាគច្រើនយើងបំពេញគ្នាទៅវិញទៅមក»។
បើតាមលោក សុវិជាតិ ការផ្លាស់ប្តូរពាណិជ្ជកម្មភាគច្រើនរវាងកម្ពុជា និងប្រជាជាតិអាស៊ានផ្សេងទៀត ភាគច្រើនជាផលិតផលកសិកម្ម និងសម្ភារកាត់ដេរមួយចំនួនស្របពេលដែលការនាំចូលផលិតផលកសិកម្មសម្រេច សម្ភារម្ហូបអាហារ គ្រឿងអេឡិចត្រូនិក និងរថយន្ត។
បើយោងតាមរបាយការណ៍ក្រសួងពាណិជ្ជកម្មបានឱ្យដឹងថា កម្ពុជាបាននាំចេញកសិផល សម្លៀកបំពាក់ ស្បែកជើង កាបូប គ្រឿងអេឡិចត្រូនិក និងកង់ ទៅកាន់ប្រទេសអាស៊ាន ខណៈដែលការនាំចូលមានដូចជាចំណីអាហារ ភេសជ្ជៈ ឧបករណ៍អគ្គិសនី និងអេឡិចត្រូនិក សម្ភារសំណង់ គ្រឿងយន្តកសិកម្ម និងយានជំនិះ។
របាយការណ៍បានឱ្យដឹងថា ទំហំពាណិជ្ជកម្មរបស់កម្ពុជាជាមួយអាស៊ានមានទំហំ ចំនួន២៨,៤ ភាគរយនៃទំហំពាណិជ្ជកម្មសរុបរបស់កម្ពុជាដែលមានតម្លៃជិត៣៧ ពាន់លានដុល្លារក្នុងរយៈពេល៨ខែដើមឆ្នាំនេះ៕
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
UN អនុម័តសម្រាប់ការចាកចេញរបស់កម្ពុជាពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
លោក សុះ ម៉ាច ស្នើឱ្យបញ្ឈប់ការយកស្នាដៃចម្រៀងមរតកដើម មកកែទំនុក បម្រើប្រយោជន៍បុគ្គល
-
សន្តិសុខសង្គម១ ថ្ងៃ ago
ដកហូតសំបក និងពោះវៀនកង់ម៉ូតូសរុបជាង១២០០០ ដែលរំលោភកម្មសិទ្ធិនាំចូល
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ
-
ចរាចរណ៍៥ ថ្ងៃ ago
ស្ត្រីម្នាក់ ជិះម៉ូតូលឿន វ៉ារថយន្តមិនផុត ជ្រុលទាក់ដៃចង្កូតជាមួយកង់ ដួលបោកក្បាលស្លាប់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ផលដំឡូងមី កសិករត្រៀមប្រមូល ហាងឆេងទីផ្សារបានត្រឹម ១៧០ រៀលប៉ុណ្ណោះក្នុង ១ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
នារីថៃថតវីដេអូអាសអាភាសផ្ទុកក្នុងប្រព័ន្ធបច្ចេកវិទ្យារកចំណូលជិត១៥០០ដុល្លារក្នុង១ខែ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ស្ថានទូតចំនួន៦ ត្រូវបានកម្ទេច ពេលរុស្ស៊ីបាញ់មីស៊ីលវាយប្រហាររដ្ឋធានីកៀវ