ព័ត៌មានអន្ដរជាតិ
ចិនអនុម័តគម្រោងសាងសង់ទំនប់វារីអគ្គិសនីធំជាងគេបំផុតលើពិភពលោក នៅតំបន់ទីបេ
រដ្ឋាភិបាលចិនបានអនុម័តលើគម្រោងសាងសង់ទំនប់វារីអគ្គិសនីដ៏ធំបំផុតរបស់ពិភពលោក នៅគែមភាគខាងកើតនៃតំបន់ខ្ពង់រាបទីបេ ទោះបីមានការព្រួយបារម្ភថាវាអាចប៉ះពាល់ដល់មនុស្សរាប់លាននាក់ ជាពិសេសនៅផ្នែងខាងក្រោមនៃខ្សែទឹកក្នុងប្រទេសឥណ្ឌា និងបង់ក្លាដែស ក៏ដោយ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។

ទំបន់វារីអគ្គិសនីដ៏ធំមហិមានេះ មានទីតាំងពីផ្នែកខាងក្រោមបំផុតនៃទន្លេ Yarlung Zangbo ក្នុងប្រទេសចិន ហើយតាមការប៉ាន់ស្មានរបស់ក្រុមហ៊ុន Power Construction Corp នៃប្រទេសចិនក្នុងឆ្នាំ ២០២០ វាមានសមត្ថភាពផលិតអគ្គិសនីបានប្រមាណ ៣០០ ប៊ីលានគីឡូវ៉ាត់ម៉ោង/ឆ្នាំ។ ទំហំនេះ ធំជាងដល់ទៅ៣ដង នៃសមត្ថភាពរបស់ទំបន់វារីអគ្គិសនី Three Gorges Dam (៨៨,២ ប៊ីលានគីឡូវ៉ាត់ម៉ោង/ឆ្នាំ) ភាគកណ្ដាលនៃប្រទេសចិន ដែលបច្ចុប្បន្នជាទំនប់វារីអគ្គិសនីដ៏ធំរបស់សកល។
ទីភ្នាក់ងារព័ត៌មានរដ្ឋចិន Xinhua បានរាយការណ៍កាលពីថ្ងៃពុធថា គម្រោងទំបន់វារីអគ្គិសនីដដែល នឹងដើរតួយ៉ាងសំខាន់ក្នុងការបំពេញតាមគោលដៅកាបូន និងអព្យាក្រឹតកាបូនរបស់ប្រទេសចិន ជំរុញឧស្សាហកម្មពាក់ព័ន្ធដូចជាវិស្វកម្ម និងបង្កើតការងារនៅក្នុងតំបន់ទីបេ។ អ្វីដែលគួរឱ្យចាប់អារម្មណ៍ខ្លាំងបំផុតមួយនោះ គឺថា ទីតាំងភូមិសាស្រ្តនៃទំនប់ ដោយចំណុចមួយនៃទន្លេ Yarlung Zangbo បានធ្លាក់ចុះខ្លាំងកម្ពស់ ២ ០០០ ម៉ែត្រ ត្រឹមតែរយៈចម្ងាយ ៥០ គីឡូម៉ែត្រ ដែលនេះអាចផ្តល់នូវសក្តានុពលវារីអគ្គិសនីដ៏ធំ រួមជាមួយបញ្ហាប្រឈមផ្នែកវិស្វកម្មផ្សេងៗ។

ទំហំនៃការវិនិយោគនៃគម្រោងទាំងមូល អាចនឹងកើនលើស ១ ទ្រីលានយន់ (១៣៧ ប៊ីលានដុល្លារ) ដោយរាប់ទាំងការចំណាយផ្នែកវិស្វកម្ម និងលើសតម្លៃសាងសង់ទំនប់ Three Gorges Dam ដែលត្រូវចំណាយប្រមាណ ៣៤,៨ ប៊ីលានដុល្លារ។
យ៉ាងណាមិញ អាជ្ញាធរចិនមិនបានបញ្ជាក់ទេ ថាតើមានប្រជាជនប៉ុន្មាននាក់ ដែលរងផលប៉ះពាល់ ហើយត្រូវផ្លាស់ទីលំនៅចេញ និងពីផលប៉ះពាល់ជាក់លាក់លើប្រព័ន្ធអេកូឡូស៊ីក្នុងតំបន់។ ប៉ុន្តែមន្រ្តីចិនធ្លាប់អះអាងថា គម្រោងយក្សដដែលនឹងមិនប៉ះពាល់ធ្ងន់ធ្ងរដល់បរិស្ថាន ឬការផ្គត់ផ្គង់ទឹកនៅផ្នែកខាងក្រោមនៃទន្លេនោះទេ។
ទោះបីជាយ៉ាងណាក៏ដោយ កន្លងមក ប្រទេសឥណ្ឌា និងបង់ក្លាដែស បានសម្ដែងការព្រួយបារម្ភអំពីទំនប់វារីអគ្គិសនីរបស់ចិន ដោយលើកឡើងថា គម្រោងនេះអាចធ្វើឱ្យបរិស្ថានវិទ្យាក្នុងតំបន់ លំហូរ និងផ្លូវទឹកខាងក្រោមទំបន់ មានការប្រែប្រួល។ ទន្លេ Yarlung Zangbo ហូរចាក់ទៅក្នុងឈូងសមុទ្របេងហ្គាល់ ដោយឆ្លងកាត់ឥណ្ឌា និងបង់ក្លាដែស ដែលឱ្យឈ្មោះវាថា ទន្លេព្រហ្មបុត្រ (Brahmaputra)។

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ