Connect with us

ព័ត៌មានអន្ដរជាតិ

BYD ច្រានចោលរបាយការណ៍ដែលថា​ កម្មករ​សាង​សង់រោងចក្រខ្លួន​នៅប្រេស៊ីល ធ្វើការដូចទាសករ

បានផុស

នៅ

អ្នកនាំពាក្យ​ក្រុមហ៊ុនផលិតរថយន្តអគ្គិសនី​ចិន​ BYD ​បាន​ច្រានចោលរបាយការណ៍​អាជ្ញាធរ​ប្រេស៊ីល​ដែលថា​ កម្មករចិន​នៅការដ្ឋានសាងសង់រោងចក្រផលិតរថយន្តអគ្គិសនី BYD ​ក្នុងប្រទេស​​ប្រេស៊ីល ធ្វើការ​ និងរស់នៅ​ក្នុង​លក្ខខណ្ឌ​ «ដូចជា​ទាសករ»។ នេះបើតាម​ការ​ចុះ​ផ្សាយ​របស់​ទីភ្នាក់ងារសារព័ត៌មាន​ AP។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Li Yunfei បាន​​ជំទាស់​​ខ្លាំងៗ​​ក្នុង​សេចក្តីថ្លែងការណ៍​មួយរបស់ខ្លួន​ ​ដែល​​បង្ហោះ​​លើ​បណ្តាញ​សង្គម Weibo ​របស់​លោក​ ដោយ​ថា៖ «ដើម្បី​លាបពណ៌ម៉ាកយីហោចិន ​លាបពណ៌​ចិន និង​ប៉ុនប៉ងធ្វើឱ្យខូចចំណងមិត្តភាពរវាងចិន និងប្រេស៊ីល យើងបានមើលឃើញពីរបៀបដែល​កម្លាំងបរទេសពាក់ព័ន្ធបានចូលរួមព្យាបាទ និងលាបពណ៌ដោយចេតនា»។​

ក្នុងការ​បង្ហោះ​ដដែល​របស់​លោក Li នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ ក៏​បាន​ភ្ជាប់​ផងដែរ​ នូវវិដេអូការ​បកស្រាយ​ពី​កម្មករ​​នៅ​ការដ្ឋានកើតហេតុ​។ កម្មករម្នាក់ បាន​អាន​សេចក្ដីបកស្រាយដែលថា​ ​របាយការណ៍ស្ដីពី​ស្ថានភាព​ដូចទាសករ​ និងការ​​រំលោភសិទ្ធិមនុស្ស​របស់​កម្មករ​សំណង់​ពី​​អាជ្ញាធរប្រេស៊ីល​ គឺ​ជា​លទ្ធផលនៃការយល់ខុស ហើយថា​ ពួកគេ​ចង់បន្ត​ធ្វើ​ការ​។

គួរ​គូស​បញ្ជាក់ថា​ កាល​ពី​ថ្ងៃអង្គារ​ ការិយាល័យ​​រដ្ឋអាជ្ញាការងារប្រេស៊ីល (MPT) បាន​និយាយថា ខ្លួន​បាន​ជួញសង្រ្គោះកម្មករចិន​ ១៦៣ នាក់ ដែល​សាងសង់រោងចក្រផលិតរថយន្ត BYD នៅទីក្រុង Camaçari នៃរដ្ឋ​ Bahia ក្នុង «លក្ខខណ្ឌដូចទាសករ»។ ការិយាល័យបាន​បញ្ចេញ​​វិដេអូភស្តុតាង ដែល​បង្ហាញថា​ គ្រែគេង​របស់​កម្មករ​គ្មាន​ពូក បន្ទប់ពួកគេ​គ្មាន​កន្លែងដាក់របស់ផ្ទាល់​ខ្លួន ខណៈបន្ទប់​ទឹក​ ១ ប្រើគ្នា​ ៣១ នាក់ ហើយ​ត្រូវ​ក្រោក​ម៉ោង ៤ ដើម្បីរៀបចំខ្លួនធ្វើការ​នៅម៉ោង ៥ កន្លះ​ព្រឹក​។ ​

MPT បន្តថា​ កម្មករទាំងនោះ​ត្រូវបាន​ក្រុមហ៊ុនម៉ៅការសំណង់ចិន​ Jinjiang Construction ជាអ្នក​ជួលពួកគេ​ពីចិន​។ ក្រុមហ៊ុននេះ​បាន​រឹបអូស​លិខិតឆ្លងដែន​របស់​កម្មករ និងកិបប្រាក់ឈ្នួល​របស់​ពួកគេទុក រហូតដល់ ៦០ ភាគរយ​ ហើយ​ព្រមាន​ឱ្យសងថ្លៃ​សំបុត្រយន្តហោះ បើ​​ហ៊ានឈប់ពីការងារ​។

ពាក់ព័ន្ធ​នឹ​ង​ចំណុច​នេះ​ ​ក្រុម​កម្មករ​បាន​​បក​ស្រាយ​ថា​ ក្រុមហ៊ុនគ្រាន់តែលិខិតឆ្លងដែនរបស់​ពួកគេ​ ដើម្បី​អនុញ្ញាត​ឱ្យ​ក្រុមហ៊ុនដំណើរការលិខិតអនុញ្ញាតការងារ និងនីតិវិធីផ្សេងទៀត ដែល​កម្មករ​មិនអាចគ្រប់គ្រងដោយខ្លួនឯងបាន ដោយសារបញ្ហាភាសា។

​ជាមួយ​នឹង​ការ​ច្រាន​ចោល​របស់ BYD ​ក្រុមហ៊ុន Jinjiang ឯណោះវិញ​ បាន​និយាយថា​ របាយការណ៍​របស់​ MPT គឺ​ខុសភាគច្រើន​​ដោយសារ​តែ​ «ភាពខុសគ្នានៃវប្បធម៌ បញ្ហាជាមួយនឹងការបកប្រែ និងការយល់ដឹង» ជាពិសេស​ពាក់ព័ន្ធ​នឹង​ការ​ចោទ​ប្រកាន់​ថា​ កម្មករធ្វើ​ការក្នុងលក្ខខណ្ឌដូចទាសករ​។ ក្រុមហ៊ុន​អះអាង​​ថា​ ក្រុមកម្មករ​ក៏​មាន​ឆន្ទៈនិយាយ​ជាមួយ​សារព័ត៌មាន​ផ្សេងៗ​លើ​បញ្ហា​នេះផងដែរ។

គួររំឭកថា​ បន្ទាប់​ពី​ MPT ចេញ​​របាយការណ៍​ ​ក្រុមហ៊ុន​ BYD បាន​អះអាងថា​ ខ្លួន​នឹង​ផ្ដាច់កុងត្រាជាក្រុមហ៊ុន Jinjiang ហើយ​សិក្សាពីវិធានការ​សមស្រប​។ BYD បន្តថា កម្មករទាំង​អស់​នឹង​ដាក់ឱ្យ​ស្នាក់សណ្ធាគារ​ក្បែរ​ការដ្ឋានសំណង់សិន​ ហើយពួកគេមិន​ប៉ះពាល់អ្វីទេ បើ​សុំ​ឈប់​ពី​ការងារ​។

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២២ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានជាតិ២០ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ភាគខាងជើង ថៃ ក៏កើតភ្លើងឆេះព្រៃខ្លាំង ឯនៅ បាងកក ក៏កំពុងរងទុក្ខដោយរញ្ជួយដី

ព័ត៌មានជាតិ២១ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

ព័ត៌មានជាតិ២២ ម៉ោង មុន

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំប្រតិភូ Galaxy Navatra Group គោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ហ៊ុន សាន

Sokha Hotels

ព័ត៌មានពេញនិយម