Connect with us

ព័ត៌មានអន្ដរជាតិ

រដ្ឋញូវយ៉កចេញ​ច្បាប់អាកាសធាតុថ្មី ពិន័យ ក្រុមហ៊ុន​ឥន្ធនៈហ្វូស៊ីល ៧៥ ប៊ីលានដុល្លារ

បានផុស

នៅ

​អភិបាលរដ្ឋ​ញូវយ៉ក អ្នកស្រី Kathy Hochul កាល​ពីថ្ងៃ​ព្រហស្បតិ៍បានចុះ​ហត្ថលេខាអនុម័ត​លើ​ច្បាប់ថ្មី ដែល​ពិន័យ​ក្រុមហ៊ុនឥន្ធនៈហ្វូស៊ីលផ្សេង​ៗ​ ចំនួន ៧៥ ប៊ីលាន​ដុល្លារ​ ក្នុងរយៈពេល ២៥ ឆ្នាំខាងមុខ ដើម្បីទូទាត់ការខូចខាតដែលបណ្តាលមកពីការ​ប្រែប្រួល​អាកាសធាតុ។ នេះបើតាម​ការ​ចុះ​ផ្សាយ​របស់​ទីភ្នាក់ងារសារព័ត៌មាន​រ៉យទ័រ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ច្បាប់នេះ មានគោលបំណង​ធ្វើ​ឱ្យ​ក្រុមហ៊ុនប្រេង ឧស្ម័ន និងធ្យូងថ្ម ដែលច្បាប់ចាត់ទុក​ថា​ជា «អ្នកទទួល​ខុសត្រូវ» ​​ ត្រូវ​ចេញ​ថ្លៃ​​ចំណាយ​ផ្សេង​ៗ​សម្រាប់ការ​សម្រប​ខ្លួន​ និង​ការ​ងើប​ចេញ​ពីផលប៉ះពាល់នៃ​ការប្រួល​ប្រួល​អាកាសធាតុ។ ​ប្រាក់ដែល​ប្រមូល​បាន​ ​នឹងត្រូវចំណាយលើការកាត់បន្ថយផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ រួមទាំងការកែលម្អផ្លូវថ្នល់ ​ប្រព័ន្ធ​ដឹក​ជញ្ជូនសាធារណៈ ប្រព័ន្ធទឹក និងលូ អគារ និងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗទៀត។

ក្រុមហ៊ុនប្រេងឥន្ធនៈហ្វូស៊ីល នឹង​រង​ការ​ផាកពិន័យដោយផ្អែកលើបរិមាណនៃឧស្ម័នផ្ទះកញ្ចក់ដែលពួកគេបញ្ចេញទៅក្នុងបរិយាកាស ចន្លោះ​ឆ្នាំ ២០០០ និង ២០១៨ ដោយ​ពួកគេ​ត្រូវ​បង់លុយចូលទៅក្នុង​មូលនិធិ ​Climate Superfund ចាប់ពីឆ្នាំ ២០២៨ តទៅ ។ ​ច្បាប់​នេះ​នឹងអនុវត្តចំពោះក្រុមហ៊ុនណាមួយដែលនាយកដ្ឋានអភិរក្សបរិស្ថានរដ្ឋ​ញូវយ៉ក កំណត់ថា​ ជាអ្នកទទួលខុសត្រូវចំពោះការបំភាយឧស្ម័នផ្ទះកញ្ចក់ទូទាំងពិភពលោកជាង ១ ប៊ីលានតោន។

គួរ​​គូស​បញ្ជាក់ថា ញូវយ៉កបាន​ក្លាយជារដ្ឋទី ២ ហើយរបស់​សហរដ្ឋ​អាមេរិក ដែលអនុម័តច្បាប់បែបនេះបន្ទាប់ពីរដ្ឋ Vermont ​។ ​​ សមាជិកព្រឹទ្ធសភាញូវយ៉កមក​ពីគណបក្ស​ប្រជាធិបតេយ្យ​ អ្នកស្រី​ Liz Krueger បាន​ថ្លែង​ថា​ ​ការជួសជុលការខូចខាត និងការសម្របខ្លួនទៅនឹងអាកាសធាតុ​ដែលបណ្តាលមកពីការប្រែប្រួលអាកាសធាតុ នឹងធ្វើឱ្យ​រដ្ឋញូវយ៉កខាតបង់ច្រើនជាង ៥០០ ​ប៊ីលានដុល្លារ នៅឆ្នាំ ២០៥០ ខណៈ​ថា​ ​ក្រុមហ៊ុនប្រេងធំៗរកបានប្រាក់ចំណេញជាង ១ ទ្រីលានដុល្លារ ចាប់តាំងពីខែមករា ឆ្នាំ ២០២១ មក​ ហើយ​ពួកគេ​នេះ​ហើយ​ដែល​រួមចំណែក​ខ្លាំង​លើ​ការ​ប្រែប្រួល​អាកាសធាតុ។ ​

ទោះ​បី​បែប​នេះ​ក៏ដោយ​ ក្រុមហ៊ុន​ឥន្ធនៈហ្វូស៊ីលផ្សេងៗ​ រំពឹង​ថា​នឹង​រៀបចំឯកសារ​ដើម្បី​ប្រឆាំង​នឹង​ច្បាប់ថ្មី​នេះ​ ដោយអះអាងថា វាផ្ទុយនឹងច្បាប់សហព័ន្ធដែលគ្រប់គ្រងក្រុមហ៊ុនថាមពល និងការបំពុល។ នេះបើតាម​រ៉យទ័រ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ៦ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ៧ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម៧ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម១១ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

សន្តិសុខសង្គម១១ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ១៧ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម