Connect with us

ព័ត៌មានអន្ដរជាតិ

Agoda៖ វៀតណាម​ក្លាយជាទិសដៅទេសចរណ៍ឆ្លងឆ្នាំដ៏ពេញនិយមមួយ​ សម្រាប់ភ្ញៀវអន្តរជាតិ

បានផុស

នៅ

គេហទំព័រភ្នាក់ងារដំណើរកម្សាន្តអន្តរជាតិ Agoda បាន​ឱ្យដឹងថា វៀតណាម​​ក្លាយជាទិសដៅ​ទេសចរណ៍សម្រាប់ការឆ្លងឆ្នាំដ៏ពេញនិយមបំផុតមួយសម្រាប់ភ្ញៀវទេសចរអន្តរជាតិ ដោយការស្វែងរកកន្លែងស្នាក់នៅក្នុងប្រទេស​នេះ​បាន​កើនឡើង ៣០ ភាគរយ ធៀប​នឹង​ឆ្នាំមុន​។ នេះបើតាម​ការ​ចុះ​ផ្សាយ​របស់កាសែតវៀតណាម​ The Investor។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

Agoda បាន​បន្ត​ថា ទីក្រុងហូជីមិញគឺជាគោលដៅពេញនិយមបំផុតនៅ​វៀតណាម ដោយ​ភ្ញៀវទេសចរអាចប្រារព្ធការ​ឆ្លង​ចូល​ឆ្នាំ​ ២០២៥ ​ដោយ​មើល​ការបាញ់កាំជ្រួចលើទន្លេសៃហ្គនជាដើម​។​ ភ្នាក់ងារដដែល​បន្តថា​ ​ភ្ញៀវទេសចរ​មកពីកូរ៉េខាងត្បូង ជប៉ុន ថៃ តៃវ៉ាន់ និងសហរដ្ឋអាមេរិក ​នាំមុខ​គេ​លើ​គោលដៅ​សម្រាប់​ក្រុងនេះ។

​គិតតែក្នុងទិសដៅវៀតណាម ​កោះ Phu Quoc (កោះត្រល់) បាន​ហក់​ឡើងដល់ចំណាត់ថ្នាក់លេខ ២ កើនឡើងពី​លេខ ៥ កាលពីឆ្នាំមុន ខណៈ​ក្រុង ដាណាង ​រដ្ឋធានី ហាណូយ និង ញ៉ាត្រាង ឈរ​នៅលើចំណាក់ថ្នាក់គោលដៅ​សំខាន់ៗ​ទាំង​៥។

លោក Lam Vu ​ប្រធាន Agoda ប្រចាំវៀតណាម​ ​បាន​និយាយថា​ ប្រជាប្រិយភាពរបស់វៀតណាមដែលកំពុងកើនឡើងក្លាយ​ជាទិសដៅថ្ងៃចូលឆ្នាំសកល ឆ្លុះបញ្ចាំងពីភាព​ទាក់ទាញ​របស់​ប្រទេស​ ដែល​រួមបញ្ចូលគ្នានៃវប្បធម៌ ភាពរស់រវើក និងសម្រស់ធម្មជាតិ។

បើតាម Agoda ក្រៅ​ពីវៀតណាម គោលដៅឆ្លងឆ្នាំសកលសម្រាប់​ភ្ញៀវទេសចរអន្តរជាតិដ៏ពេញនិយម​ផ្សេងៗ​ទៀត រួមមាន​ទីក្រុងបាងកក (ថៃ) តៃប៉ិ (តៃវ៉ាន់) តូក្យូ (ជប៉ុន) សិង្ហបុរី និងក្រុង​ហុងកុង។

គួរ​គូស​បញ្ជាក់ថា​ ក្នុងឱកាស​ឆ្លងឆ្នាំសកល ២០២៤ វៀតណាមបាន​ទទួល​ស្វាគម​ភ្ញៀវទេសចរអន្តរជាតិ ចំនួន ៣,២ លាន​នាក់។ ក្នុងរយៈពេល​ ១១ ខែ​ដើមឆ្នាំនេះ​ ​វៀតណាម​បាន​ទទួល​ ១៥,៨ លាន​នាក់ កើនឡើងជាង​ ៤០ ភាគរយ ក្នុងអត្រាប្រចាំឆ្នាំ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤ នាទីutes មុន

ផ្ទុះ​បំពង់បង្ហូរ​ឧស្ម័ន​នៅ​ម៉ាឡេស៊ី បណ្ដាល​ឲ្យ​របួស​មនុស្ស​២៥​នាក់

សន្តិសុខសង្គម៤ នាទីutes មុន

បុរសម្នាក់ ប្រើអំហិង្សាលើប្រពន្ធ ត្រូវបានឃាត់ខ្លួនទៅកាន់នគរបាលបរកែវ ដើម្បីផ្តន្ទាទោសតាមច្បាប់

កីឡា១១ នាទីutes មុន

ឈ្នះ​មេដាយ​មាស​ពាន RTNK កញ្ញា លឿង ម៉ាលីនិច ចង់​ឃើញ​ក្រុម​ហ៊ុនឯកជន​ចូល​រួម​ឧបត្ថម្ភ​កីឡា​វាយសី​កាន់​តែ​ច្រើន

ជីវិតកម្សាន្ដ១១ នាទីutes មុន

ការប្រគំតន្ត្រីរបស់ G-Dragon ក្លាយទៅជាគំនរសំរាមដ៏អាក្រក់មិនធ្លាប់មាន

ព័ត៌មានជាតិ១៧ នាទីutes មុន

សួនញញឹមអង្គរ តុបតែងលម្អយ៉ាងស្រស់ស្អាត ត្រៀមទទួលភ្ញៀវទេសចរ ក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្តខាងមុខ

Sokha Hotels

ព័ត៌មានពេញនិយម