ព័ត៌មានជាតិ
កម្ពុជាអនុញ្ញាត្តឱ្យមានការជួញដូរទ្រព្យសកម្មគ្រីបតូ
ធនាគារជាតិនៃកម្ពុជា (NBC) បានចេញសេចក្តីប្រកាសក្នុងការអនុញ្ញាតដល់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ គ្រឹះស្ថានផ្តល់សេវាទូទាត់សងប្រាក់ និងនីតិបុគ្គលអាចធ្វើការដាក់ពាក្យស្នើសុំលិខិតអនុញ្ញាត្តដើម្បីធ្វើប្រតិបត្តិការជួញដូរទ្រព្យសកម្មគ្រីបតូនេះ។ ការដាក់ឱ្យមានការជួញដូរនូវទ្រព្យសកម្មគ្រីបតូនេះគឺជាការបោះជំហ៊ានថ្មីមួយទៀតនៅក្នុងវិស័យហិរញ្ញវត្ថុរបស់កម្ពុជា។
យោងតាមសេចក្តីប្រកាសរបស់ NBC ថ្ងៃទី២៧ខែធ្នូ និងត្រូវបានចុះហត្ថលេខាដោយលោកស្រីបណ្ឌិត ជា សិរី ទេសាភិបាលនៃ NBCកាលពីថ្ងៃទី២៦ខែធ្នូ ដែលប្រកាសនេះមាន៦ជំពូក និង២៦ប្រការ បានចែងថា ប្រកាសនេះ មានគោលបំណងគ្រប់គ្រងប្រតិបត្តិការនិងអាជីវកម្មពាក់ព័ន្ធនឹងទ្រព្យសកម្មគ្រីបតូ ស្របតាមមាត្រា ២ ដល់ ៤ នៃច្បាប់ស្តីពី គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ។ ហើយប្រកាសនេះមានវិសាលភាពអនុវត្តចំពោះគ្រប់ធនាគារពាណិជ្ជ និងគ្រឹះស្ថានផ្តល់សេវាទូទាត់ សងប្រាក់ ដែលស្ថិតក្រោមអាណាព្យាបាលរបស់ធនាគារជាតិនៃកម្ពុជា និងមានបំណងកាន់កាប់ អិចស្កូស៊ីទ្រព្យសកម្មគ្រីបតូ និង/ឬ មានបំណងផ្តល់សេវាទ្រព្យសកម្មត្រីបតូក្នុងនាមជាបុគ្គលផ្តល់ សេវាទ្រព្យសកម្មគ្រីបតូ។ ជាមួយគ្នានេះដែរ ប្រកាសនេះក៏មានវិសាលភាពអនុវត្តចំពោះនីតិបុគ្គលមានបំណងផ្តល់សេវាទ្រព្យសកម្មគ្រីបតូ។
បើយោងតាមប្រកាសដដែល ទ្រព្យសកម្មគ្រីបតូត្រូវបានបែងចែកជា ២ ក្រុម គឺ ក្រុម១ និង ក្រុម២។ សម្រាប់ទ្រព្យសកម្មគ្រីបតូ ក្រុម១ ជាឯកតាតម្លៃជាឌីជីថលនៃឧបករណ៍ហិរញ្ញវត្ថុ ឬទ្រព្យសកម្ម ឬបណ្តុំទ្រព្យសកម្មប្រពៃណី ដែលហៅថា ទ្រព្យសកម្មយោង (Reference assets)។
«ការគ្រប់គ្រងទ្រព្យសកម្មបម្រុង ត្រូវមានឯកសារបង្ហាញជាសាធារណៈនូវតម្លៃ ទ្រព្យសកម្មបម្រុងជាប្រចាំថ្ងៃ និងសមាសធាតុនៃទ្រព្យសកម្មបម្រុងជាប្រចាំ សប្តាហ៍ និង ការទូទាត់ទ្រព្យសកម្មគ្រីបតូត្រូវធ្វើឡើងយ៉ាងយូរក្នុងរយៈពេល ៥ថ្ងៃនៃថ្ងៃប្រតិទិន»។ នេះបើតាម NBC។
សម្រាប់ ទ្រព្យសកម្មគ្រីបតូ ក្រុម២ ជាប្រភេទទ្រព្យសកម្មគ្រីបតូដែលមិនមានលក្ខណៈវិនិច្ឆ័យដូច ទ្រព្យសកម្មគ្រីបតូ ក្រុម១ ជាពិសេសទ្រព្យសកម្មគ្រីបតូមិនមានការធានា ឬមិនមែនជាថូកខិន ទ្រព្យសកម្មប្រពៃណីឬស្តេបិលខ័ញ។
NBC បានថ្លែងនៅក្នុងប្រកាសដដែលថា ៖«ធនាគារពាណិជ្ជដែលមានបំណងធ្វើប្រតិបត្តិការពាក់ព័ន្ធនឹងទ្រព្យសកម្មត្រីបតូ ដូចមានកំណត់ ក្នុងចំណុច ១ នៃប្រការ ១១ ខាងលើ ត្រូវស្នើសុំមកធនាគារជាតិនៃកម្ពុជា »។
ចំពោះធនាគារពាណិជ្ជអាចកាន់កាប់អ៊ុចស្កូស៊ីទ្រព្យសកម្មគ្រីបតូ ក្រុម១ក (មុនថ្លឹងហានិភ័យ) ជា អតិបរមា ៥% នៃដើមទុនថ្នាក់ទី១ទូទៅសរុប និងស៊ិចស្កូស៊ីទ្រព្យសកម្មគ្រីបតូ ក្រុម១ខ (មុនថ្លឹង ហានិភ័យ) ជាអតិបរមា ៣% នៃដើមទុនថ្នាក់ទី១ទូទៅសរុប។
ជាមួយគ្នានេះដែរ ធនាគារជាតិនៃកម្ពុជា អាចតម្រូវឱ្យធនាគារពាណិជ្ជរក្សាដើមទុនបន្ថែមសម្រាប់ហានិភ័យ ផ្សេងទៀត ដូចជា ហានិភ័យហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យា (Infrastructure risk) ក្រៅពីហានិភ័យប្រតិបត្តិការ ហានិភ័យឥណទាន ឬហានិភ័យទីផ្សារដែលបានកំណត់នៅក្នុងក្របខ័ណ្ឌដើមទុនបទប្បញ្ញត្តិអប្បបរមា។
NBC ថា៖« ធនាគារពាណិជ្ជ ឬគ្រឹះស្ថានផ្តល់សេវាទូទាត់សងប្រាក់ដែលមានបំណងផ្តល់សេវាទ្រព្យសកម្ម គ្រីបតូមួយ ឬច្រើនដូចមានកំណត់ក្នុងប្រការ ២០ នៃប្រកាសនេះត្រូវស្នើសុំការអនុញ្ញាតជាមុន ពីធនាគារជាតិនៃកម្ពុជា។ សម្រាប់នីតិបុគ្គលទាំងឡាយណាដែលមានបំណងផ្តល់សេវាទ្រព្យសកម្មគ្រីបតូណាមួយ ឬច្រើនក្នុង នាមជាគ្រឹះស្ថានផ្តល់សេវាទ្រព្យសកម្មគ្រីបតូ ដូចមានកំណត់ក្នុងប្រការ ២០ នៃប្រកាសនេះ ត្រូវស្នើសុំ អាជ្ញាបណ្ណជាមុនពីធនាគារជាតិនៃកម្ពុជា»។
ធនាគារពាណិជ្ជ គ្រឹះស្ថានផ្តល់សេវាទូទាត់សងប្រាក់ និងគ្រឹះស្ថានផ្តល់សេវាទ្រព្យសកម្មត្រីបតូ ដែលមិនគោរពតាមខ្លឹមសារនៃប្រកាសនេះ នឹងត្រូវទទួលរងទណ្ឌកម្មខាងវិន័យ។ នេះបើយោងប្រកាសរបស់ NBC៕
-
សន្តិសុខសង្គម១៥ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១៤ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច