Connect with us

ព័ត៌មានជាតិ

កម្ពុជា  និង វៀតណាមប្តេជ្ញាពង្រឹងសហប្រតិបត្តិការធុរកិច្ច និងពាណិជ្ជកម្ម

បានផុស

នៅ

គណៈប្រតិភូកម្ពុជាចំនួន២៥រូប តំណាងមកពីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍, ក្រសួងកិច្ចការនារី, ទីភ្នាក់ងារ GIZ និងម្ចាស់សហគ្រាសធុនតូចនិងមធ្យមបានចូលរួមបំពេញទស្សនកិច្ចទៅដល់បណ្តាសហគ្រាស និងទីតាំងផលិតរបស់ប្រទេសវៀតណាមដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការធុរកិច្ច និងពាណិជ្ជកម្មជាពិសេសវិស័យសហគ្រាសធុនតូចនិងមធ្យម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្រាប់ដំណើរទស្សនកិច្ចនេះត្រូវបានរៀបចំឡើងដោយក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ (MISTI) សហការជាមួយសមាគមសហគ្រិនវ័យក្មេងកម្ពុជា អង្គការ UNIDO និងទីភ្នាក់ងារ GIZ បានរៀបចំវេទិកាផ្គូផ្គង​អាជីវកម្ម និង​ទស្សន​កិច្ចទៅកាន់ទីក្រុងហូជីមិញ ប្រទេសវៀតណាម ពីថ្ងៃទី២២ ដល់ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៤។

​បើយោងតាម MISTI កម្មវិធីសំខាន់ៗរួមមានការកសាងបណ្តាញទំនាក់ទំនងធុរកិច្ច ដែលមានម្ចាស់អាជីវកម្មកម្ពុជា និងវៀតណាម មកពីប្រមាណ៥០ក្រុមហ៊ុន ដោយផ្តោតលើបច្ចេកវិទ្យាកម្រិតខ្ពស់សម្រាប់កែច្នៃចំណីអាហារ និងការចែករំលែកបទពិសោធន៍ស្តីពីការអភិវឌ្ឍអាជីវកម្ម។

គណៈប្រតិភូកម្ពុជាបានចុះទស្សនកិច្ចខ្សែច្រវាក់ផលិតកម្មនៅក្រុមហ៊ុនចំនួន ៣ គឺ ក្រុមហ៊ុន San Ha Co., Ltd. ដែលជាអាជីវកម្មកសិឧស្សាហកម្មឈានមុខលើបច្ចេកវិទ្យាផលិតកម្មបក្សី និងកែច្នៃចំណីអាហារ, ក្រុមហ៊ុន Hoang Phat Fruits Co., Ltd. ដែលនាំចេញផលិតផលផ្លែឈើ, និងក្រុមហ៊ុន Viet Mold Machine Co., Ltd. ដែលល្បីឈ្មោះលើការផ្គត់ផ្កង់គ្រឿងម៉ាស៊ីនផលិត និងកែឆ្នៃគ្រាប់ស្វាយចន្ទី។

«ដំណើរទស្សនកិច្ចទាំងនេះបានផ្តល់ឱកាសដល់គណៈប្រតិភូកម្ពុជា បានស្វែងយល់អំពីបច្ចេកវិទ្យាទំនើបៗ ក្នុងគោលដៅលើកកម្ពស់សមត្ថភាពផលិតកម្ម និងជំរុញនវានុវត្តន៍»។ នេះបើយោងតាម MISTI។

កម្មវិធីសំខាន់មួយនៃទស្សនកិច្ចនេះគឺវេទិកាផ្គូផ្គងធុរកិច្ច ដែលត្រូវបានសហការរៀប​ចំ​ដោយ​ការិយាល័យពាណិជ្ជ​កម្មកម្ពុជា ប្រចាំប្រទេសវៀតណាម និងស្ថា​ន​​អគ្គកុងស៊ុលកម្ពុជាប្រចាំទីក្រុង​ហូជីមិញ។ ធុរកិច្ចមកពីប្រទេសកម្ពុជា វៀតណាម និងសិង្ហបុរី បានស្វែងរកឱកាសសម្រាប់ភាពជាដៃគូ និងឱកាសពាណិជ្ជកម្មក្នុងវិស័យសំខាន់ៗ ដូចជាកសិកម្ម កសិឧស្សាហកម្ម បច្ចេកវិទ្យា និងសេវាកម្ម។

វេទិកាផ្គូផ្គងអាជីវកម្ម និងទស្សនកិច្ចនេះ ត្រូវបានរៀបចំឡើងដោយមានការគាំទ្រពីគម្រោងថ្នាក់តំបន់ “ពង្រឹងរចនាសម្ព័ន្ធសម្រាប់ការលើកកម្ពស់សហគ្រាសធុនតូច និងមធ្យមក្នុងតំបន់អាស៊ាន (ASEAN SME II)” ដែលអនុវត្តដោយទីភ្នាក់ងារ GIZ ក្រោមជំនួយហិរញ្ញវត្ថុពីក្រសួងសហព័ន្ធអាល្លឺម៉ង់សម្រាប់សហប្រតិបត្តិការសេដ្ឋកិច្ច និងអភិវឌ្ឍន៍ (BMZ) សមាគមសហគ្រិនវ័យក្មេងកម្ពុជា និងអង្គការ UNIDO។

វៀតណាម​ គឺ​ជា​ដៃគូ​ពាណិជ្ជកម្ម​អន្តរ​ជាតិ​ធំ​ទី ៣ របស់​កម្ពុជា បន្ទាប់​ពី​ប្រទេស​ចិន និង​សហរដ្ឋ​អាមេរិក។

ការដោះដូរ​ពាណិជ្ជកម្ម​រវាង​កម្ពុជា​ និង​វៀតណាម​បាន​​​ក្នុង​រយៈ​ពេល ១០ ​ខែ​ដើម​ឆ្នាំ ​២០២៤ សម្រេច​បាន​ជាង ៦,៤ ពាន់​លាន​ដុល្លារ កើន​ឡើង​ជាង ២០​ភាគរយ ក្នុង​នោះ​ការ​នាំ​ចេញ​ទំនិញ​ពី​កម្ពុជា​ទៅ​វៀតណាម បាន​ហក់​ឡើង​ជាង ៣១ ភាគរយ។ នេះបើយោង​តាម​ទិន្នន័យ​របស់​អគ្គ​នាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា។កម្ពុជា​នាំ​ទៅ​វៀតណាម មាន​ទឹកប្រាក់​ ២ ៩៦៧,៨១ ​លាន​ដុល្លារ កើន​ ៣១,២ ភាគរយ​ និង​ទំនិញ​វៀតណាម​នាំ​ចូល​មក​កម្ពុជា ៣ ៤៥១,៥៥ ​លាន​ដុល្លារ កើន​១៤,៤ ភាគរយ៕

​​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១១ នាទីutes មុន

ចិន៖ មហា​អំណាច​ធំៗ​មិន​គួរ​ធ្វើ​បាប​ប្រទេស​ទន់ខ្សោយ​ទេ

ព័ត៌មានជាតិ១១ នាទីutes មុន

អបអរសាទរ! នគរបាល និងមន្រ្តីពន្ធនាគារជាស្ត្រីមានផ្ទៃពោះ ទទួលបានប្រាក់ឧបត្ថម្ភពីរដ្ឋដូចសមាជិក ប.ស.ស ដទៃ

ព័ត៌មានជាតិ១២ នាទីutes មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ សមាមាត្រដែលស្រ្តីបានចូលរួមទទួល និងប្រើប្រាស់សេវាហិរញ្ញវត្ថុប្រហាក់ប្រហែលនឹងបុរស

ម៉ាក់ប្រាង
ព័ត៌មានជាតិ១ ម៉ោង មុន

ម៉ាក់ប្រាងផ្លែដើមដៃ អាចមានតម្លៃខ្ពស់នៅលើទីផ្សារ

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

លោក ត្រាំ គំរាម​ដាក់​ទណ្ឌកម្ម​ដ៏​ធ្ងន់លើ​រុស្ស៊ី ដើម្បី​ឲ្យ​ឈាន​ដល់​បទ​ឈប់បាញ់ឆាប់ៗ

សន្តិសុខសង្គម១៩ ម៉ោង មុន

ខឹងប្ដីមិនដោះស្រាយបំណុលជាង ១ ម៉ឺនដុល្លារ ចាក់សោកូនសិស្សប្រដាល់ ជាង ១០ នាក់ ក្នុងក្លិបមិនឲ្យចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

កាន់​អំណាច​៦សប្តាហ៍ ​ដូណាល់ ត្រាំ ចេញក្រឹត្យ​ជិត​១០០ និង​រង​បណ្តឹង​ជិត​១០០​ដូចគ្នា​

អគ្គនាយកដ្ឋានគយ
ព័ត៌មានជាតិ២២ ម៉ោង មុន

ម្ចាស់ទំនិញនាំចូលសំបកកង់រថយន្ដចាស់ប្រើរួច​រងពិន័យពីអគ្គនាយកដ្ឋានគយ និងតម្រូវឲ្យបញ្ជូនចេញពីប្រទេសកម្ពុជាវិញ

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

ហ្សេលេនស្គី នឹង​ទៅ​អារ៉ាប៊ីសាអូឌីត ដើម្បី​ជជែក​ជាមួយ​អាមេរិក លើ​រឿង​បញ្ចប់​សង្គ្រាម

ព័ត៌មានជាតិ២៣ ម៉ោង មុន

កសិករក្នុងឃុំគោលាប់ សម្រុកធ្វើដំឡូងមីស្ងួត ខណៈតម្លៃខ្ពស់ជាងដំឡូងមីស្រស់​ ១ គុណជា ៣

Sokha Hotels

ព័ត៌មានពេញនិយម