Connect with us

សេដ្ឋកិច្ច

កម្ពុជា រកចំណូលបានជាង $៤៧ លាន ពីការលក់សំបុត្រចូលអង្គរ នៅឆ្នាំ ២០២៤

បានផុស

នៅ

កម្ពុជារកចំណូលបានជាង ៤៧ លានដុល្លារ ពីការលក់សំបុត្រចូលទស្សនា​រម​ណី​​យដ្ឋាន​អង្គរនៅក្នុងឆ្នាំ ២០២៤ កើនឡើង ២៨,៥៧ ភាគរយ ធៀបនឹងឆ្នាំ ២០២៣។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោង​តាមរបាយការណ៍របស់គ្រឹះស្ថានអង្គរចេញផ្សាយនៅថ្ងៃទី ០១ ខែមករា ឆ្នាំ ២០២៥ បង្ហាញថា នៅក្នុងឆ្នាំ ២០២៤ ​មានភ្ញៀវទេសចរបរទេសចំនួន ១ ០២៣ ៦៨៨ នាក់ បាន​ទិញ​សំ​​បុត្រ​ចូល​ទស្សនា​រមណីយដ្ឋាន​អង្គរ កើនឡើង ២៨,២៧ ភាគរយ ខណៈប្រាក់ចំណូលទទួបាន ៤៧ ៨២៦ ៩៨១ ដុល្លារ កើនឡើង ២៨,៥៧ ភាគរយ ធៀបនឹងឆ្នាំ ២០២៣។

លោក ធួន ស៊ីណាន ​ប្រធាន​សមា​គម​ទេសច​រណ៍​អាស៊ី​ប៉ាស៊ីហ្វិក​កម្ពុជា (PATACC) ប្រាប់​កម្ពុជា​ថ្មី​នៅថ្ងៃទី ០២ ខែមករា ឆ្នាំ ២០២៥ នេះថា ចំនួនភ្ញៀវទេសចរដែលកម្ពុជាទទួលបាន នៅមានកម្រិតទាប ដែលទាមទារឱ្យរដ្ឋាភិបាល និងភាគីពាក់ព័ន្ធខិតខំប្រឹងប្រែងបន្ថែមទៀត។

លោក ធួន ស៊ីណាន យល់ឃើញថា៖ «ប្រសិនបើភូមិសាស្ត្រនយោបាយពិភពលោក និង​វិបត្តិ​ផ្សេងៗ​ មិនរីករាលដាលបន្ថែមទៀត ខ្ញុំគិតថា កំណើនទេសចរ និងល្អប្រសើរជាងឆ្នាំ ២០២៤ រួម​ផ្សំនិងការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ប៉ុន្តែប្រសិនបើភូមិសាស្ត្រនយោបាយ និងបញ្ហា​ផ្សេងៗ​នៅតែបន្តវិវត្ត យើងពិបាកប៉ាន់ស្មានណាស់ យើងនឹងដឹងស ខ្មៅ នៅពេលដែលលោក ដូ ណាល់ត្រាំ ឡើងកាន់អំណាចបាន ៣ ខែហើយ អ្វីដែលជានយោ​បាយ​របស់លោក ត្រាំ ខណៈ​កម្ពុជា និងប្រទេសផ្សេងៗទៀត ត្រូវពឹងផ្អែកលើចរន្តព្រឹត្តិការណ៍របស់ពិភពលោកទាំងមូល»។

លោក ខៀវ ធី ប្រធាន​សមាគមន៍​មគ្គុទ្ទេសក៍​ទេសចរ​អង្គរ​ប្រាប់កម្ពុជាថ្មីថា វិស័យទេសចរណ៍​ជា​មាសបៃតង បើមានភ្ញៀវទេសចរកាន់តែច្រើន គឺអាចបង្កើតការងារឱ្យមនុស្សទូទៅ មិនចំពោះ​តែ​ប្រតិបត្តិករទេសចរណ៍ទេ អ្នកប្រកបរបរកសិកម្មក៏ទទួលផលដែរ ដែលលោកអះអាងថា ជា​វិស័យ​សំខាន់បម្រើការងារច្រើនដល់ប្រទេសជាតិ។

លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ថ្លែងថា តាមរយៈការដាក់ចេញនូវគោលនយោបាយត្រឹមត្រូវរបស់រាជរដ្ឋា​ភិបាល ផែនការយុទ្ធសាស្ត្រ និងវិធានការអន្តរាគមន៍នានា និងការប្ដេជ្ញាចិត្ត ក្នុងការចូលរួម​ពីអន្តរ​ក្រសួងស្ថាប័ន និងភាគី​ពាក់ព័ន្ធ បានបង្ហាញថា អភិក្រមជវភាពនៃប្រព័ន្ធ​តួអង្គតែ​មួយ​បានក្លាយ​ជាកម្លាំង​ចលករក្នុង​ការជំរុញវិស័យទេសចរកម្ពុជាឱ្យងើបឡើងវិញ និងកំពុងវិល​ត្រឡប់ទៅរក​ស្ថាន​ភាពដូចមុន​វិបត្តិកូវីដ១៩។

យោងតាមរបាយការណ៍របស់ក្រសួងទេសរណ៍ គិតត្រឹមរយៈពេល ១១ ខែ ឆ្នាំ ២០២៤ កម្ពុជាទទួល​បានភ្ញៀវ​ទេសចរអន្តរជាតិចំនួន ៦ លាននាក់ ក្នុងនោះទេសចរណ៍មក​ពីប្រទេសថៃច្រើនជាងគេចំនួន ១,៩១ លាននាក់ កើន ១៥,៤% វៀតណាម ១,២០ លាននាក់ កើន ៣០,៨% ចិនជាង ៧៦ ម៉ឺននាក់ កើន ៥៤,៥%​ ឡាវជាង ៣០ ម៉ឺននាក់ ធ្លាក់ចុះ ៧% អាមេរិកជិត ២០ ម៉ឺននាក់ កើន ១៦,៥% ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២៣។

នៅឆ្នាំ ២០២៤​ កម្ពុជា រំពឹង​ទទួល​បាន​ភ្ញៀវទេសចរណ៍​អន្តរជាតិប្រមាណ ៦,៧ លាននាក់ ពោលគឺលើសមុនពេលជំងឺ​កូវីដ១៩ និងទេសចរជាតិ​ប្រមាណ​​ ២២ លាននាក់៕

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៧ ម៉ោង មុន

ក្រសួង​បរិស្ថាន​ ចាត់​មន្ត្រី​ជំនាញ​ចុះ​ពិនិត្យ​​បន្ទាន់ ខណៈមានវិដេអូទឹក​កខ្វក់​ហូរចូល​ទន្លេ​ក្បែរ​ស្ថានីយ​ទឹកស្អាតជ្រោយចង្វារ

ព័ត៌មានជាតិ៧ ម៉ោង មុន

សមាគម​ទី​ភ្នាក់ងារ​ជ្រើសរើសពលករកម្ពុជា បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សាភិបាលថ្មី សម្រាប់អាណត្តិទី៦

សេដ្ឋកិច្ច៩ ម៉ោង មុន

រដ្ឋមន្ត្រីពាណិជ្ជកម្មបដិសេធ កម្ពុជាដាក់ពន្ធអាមេរិក ៩៧%

សន្តិសុខសង្គម៩ ម៉ោង មុន

តុលាការ​សម្រេច​ឃុំ​ខ្លួន​ជនជាតិ​កាមេរ៉ូន​ម្នាក់ ​ជំរិត​ទារ​ប្រាក់​ពី​ស្រ្តីជនជាតិឡាវ​ជិត​២០​ម៉ឺន​ដុល្លារ

ព័ត៌មានជាតិ១០ ម៉ោង មុន

អាជ្ញាធរជាតិ​គ្រឿងញៀន និង​សមាគម​សិល្បករ​ខ្មែរ​រួម​គ្នា​ពង្រីក​ការ​ផ្សព្វផ្សាយ​អប់រំ​ពី​គ្រឿងញៀន

ខ្យល់កន្ត្រាក់
ព័ត៌មានជាតិ២៣ ម៉ោង មុន

កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

សភាពាណិជ្ជកម្មអាមេរិកនៅកម្ពុជា ស្នើឱ្យ​ដោះស្រាយបញ្ហា​ពន្ធអាមេរិកថ្មី ​ដើម្បីបញ្ចៀស «វិបត្តិសេដ្ឋកិច្ចជ្រាលជ្រៅ»

ព័ត៌មានជាតិ១៩ ម៉ោង មុន

អាមេរិកថាកម្ពុជាយកពន្ធខ្លួន ៩៧ ភាគរយ​ តែអតីតប្រធាន EuroCham នៅកម្ពុជា ហៅតួលេខនេះថា «បំភ័ន្ត» ជំរុញដោយនយោបាយ

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

ត្រាំ ប្រកាសដំឡើងពន្ធទ្រង់ទ្រាយធំជាសកល ក្នុងនោះកម្ពុជា រងគ្រោះខ្លាំង

សេដ្ឋកិច្ច១៥ ម៉ោង មុន

រដ្ឋមន្ត្រី៖ ការដំឡើងពន្ធរបស់អាមេរិកមិនប៉ះពាល់ ១០០% លើការនាំចេញរបស់កម្ពុជានោះទេ

Sokha Hotels

ព័ត៌មានពេញនិយម