Connect with us

សេដ្ឋកិច្ច

ទិន្នផលគ្រាប់ស្វាយចន្ទីអាចធ្លាក់ចុះពី ១០-៣០% ដោយសារអាកាសធាតុ ប្រសិនបើគ្មានវិធានការឆ្លើយតបទាន់ពេល

បានផុស

នៅ

សមាគមស្វាយចន្ទីកម្ពុជាបានប្រកាសថា ទិន្នផលគ្រាប់ស្វាយចន្ទីអាចនឹងធ្លាក់ចុះចន្លោះពី ១០-៣០% ដោយ​សារ​តែ​ការប្រែប្រួលអាកាសធាតុ ប្រសិនបើគ្មានវិធានការ​ឆ្លើយតបឱ្យបានទាន់​ពេល​វេលា។

លោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជា បានឱ្យដឹងនៅថ្ងៃទី ០១ ខែមករា ឆ្នាំ ២០២៥ថា តាមការប្រកាស​របស់ក្រសួងធនធានទឹក និងឧតុនិយម បានព្យាករណ៍ថា ទឹកភ្លៀងអាចនឹងអូស​បន្លាយក្នុង​រដូវប្រាំង​ឆ្នាំ ២០២៥ ហើយបរិមាណទឹកភ្លៀងលើសកម្រិតមធ្យមប្រចាំឆ្នាំក្នុងរយៈពេល ៥ ឆ្នាំកន្លេងមក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក អួន ស៊ីឡុត អះអាងថា ហានិភ័យបង្ករឡើងពីអាកាសធាតុអាចកើត​មានសម្រាប់ដំណាំ​ស្វាយចន្ទី​នា​រដូវ​កាលប្រមូលផលក្នុងឆ្នាំ ២០២៥។

លោក អួន ស៊ីឡុតបញ្ជាក់ថា៖ «បញ្ហាប្រឈមពិតនឹងកើតមានលើដំណាំស្វាយចន្ទី ចំនួនសត្វល្អិតកើនលឿន ដ្បិតសំ​ណើមខ្ពស់សត្វល្អិតញាស់លឿន ពពួកមូសតែ ទ្រីប ដង្កូវបំផ្លាញផ្កាក្ដិប នឹងបង្កជាជំងឺផ្សេងៗដូចជា ជំងឺកើតច្រើនលើផ្កា ក្ដឹប និងគ្រាប់ ជំងឺអង់ត្រាណូស លើទងផ្កា លើក្ដិបតូចៗ និងលើផ្លែ រលាកកញ្ចុំផ្កា និងងាយកើតជំងឺស្ត្រេស្ត នាំឱ្យ រោយផ្កា ជ្រុះក្ដឹប»។

លោក អួន ស៊ីឡុត បន្ថែមថា បញ្ហាប្រឈមទាំងនេះ ប្រសិនបើគ្មានវិធាន​ការសម​ស្រប​ណា​មួយឆ្លើយតបឱ្យបានទាន់ពេលវេលា ទិន្នផលគ្រាប់ស្វាយចន្ទីអាចនឹងធ្លាក់ចុះចន្លោះពី ១០-៣០ ភាគរយ ហើយលោកក៏បានដាស់តឿនឱ្យម្ចាស់​ចម្ការស្វាយចន្ទី​ត្រួតពិនិត្យចម្ការ​ឱ្យបាន​ជាប់​លាប់​ជាប្រចាំ ប្រសិនបើឃើញមានវត្តមានសត្វល្អិត ឬជំងឺ ត្រូវកម្ចាត់ និងព្យាបាលឱ្យ​បានទាន់ពេល​វេលា ដោយប្រឹក្សាយោបល់ជាមួយអ្នកជំនាញកសិកម្ម។

យោងតាមស​មាគម​ស្វាយ​ចន្ទីកម្ពុជា នៅក្នុងឆ្នាំ ២០២៤​ កម្ពុជាផលិតគ្រាប់ស្វាយចន្ទីបានចំនួន ៨៥ ម៉ឺនតោន កើនឡើង២៦.៨% ក្នុង​នោះ​នាំចេញ​ទៅក្រៅប្រទេសចំនួនជាង ៨១ ម៉ឺនតោន គិតជាទឹកប្រាក់ ១,១៥០ ពាន់លានដុល្លារ កើនឡើង៣១% ធៀបនឹងឆ្នាំ ២០២៣​ ដែលមានទឹកប្រាក់ត្រឹមតែ ៨៣៧ លានដុល្លារ។

កម្ពុជាមានផ្ទៃដីប្រមូលផលស្វាយចន្ទីសរុបចំនួនជាង ៥៨ ម៉ឺនហិកតា (៥៨០ ១១៧) ក្នុងនោះ​ខេត្ត​ចំនួន ១០ របស់កម្ពុជា មានផ្ទៃដី​ដាំដុះ​ស្វាយ​​​​​ចន្ទីច្រើនជាងគេរួមាន ខេត្តកំពង់ធំជិត ១៥ ម៉ឺន​ហិកតា (១៤៧ ៧០៣) ខេត្តក្រចេះ ជាង ១០ ម៉ឺនហិកតា (១០២ ៥២០) រតនគិរី ៩៧ ២៥៨ ហិកតា កំពង់ចាម ៤៦ ៥៨២ ហិកតា ស្ទឹងត្រែង ៤៤ ២៥០ ហិកតា ខេត្ត​ត្បូងឃ្មុំ ៣៦ ៤០៣ ហិកតា ខេត្តសៀមរាប ៣៥ ៩១៤ ហិកតា ខេត្តព្រះវិហារ ២៨ ៩៦៥ ហិកតា ឧត្តរមានជ័យ ១៣ ៨១៨ ហិកតា និងមណ្ឌលគិរី ៩ ៨៥៨ ហិកតា៕

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ វិនាទី មុន

តំបន់​ឆ្នេរ​ពីរកន្លែង​នៅ​ខេត្ត​កែប និង​ខេត្តព្រះសីហនុ​ នឹង​រៀបចំ​សោភ័ណភាពថ្មីទាក់ទាញ​ទេសចរ​​ជាតិ​និង​អន្តរជាតិ​មក​​​កម្សាន្ត​

ចរាចរណ៍១២ នាទីutes មុន

បុរសម្នាក់ បើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ

កីឡា២៧ នាទីutes មុន

Luvi ក្លាយ​ជា​កីឡាករ​ល្អ​៤​លើក​ជាប់​គ្នា​ក្នុង​ចំណោម៥ប្រកួត នៅ​តេជោលីគ​

ព័ត៌មានជាតិ២៨ នាទីutes មុន

ពលរដ្ឋក្នុងខណ្ឌដង្កោ ជាង១ពាន់នាក់ទទួលបានការពិនិត្យ និងព្យាបាលជំងឺដោយឥតគិតថ្លៃពីសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA)

ព័ត៌មានអន្ដរជាតិ៤៧ នាទីutes មុន

ត្រាំ បង្ហើបប្រាប់ពីបញ្ជាប្រតិបត្តិមួយចំនួន ដែលលោកនឹងចុះហត្ថលេខា នៅថ្ងៃដំបូងជាប្រធានាធិបតី

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

​តំបន់ភ្លើងឆេះព្រៃ​នៅរដ្ឋកាលីហ្វ័រញ៉ា នឹង​ជួប​ខ្យល់​ព្យុះ​ខ្លាំងក្លា​ចំថ្ងៃ​ត្រាំចូលស្បង​កាន់​តំណែង​​

ព័ត៌មានជាតិ២២ ម៉ោង មុន

«ឆ្នេរ​តេជោសន្តិភាព​កែប» នឹង​បើកការដ្ឋាន​សាងសង់​នៅ​សប្តាហ៍ក្រោយ​នេះ

ព័ត៌មានជាតិ១៩ ម៉ោង មុន

វិញ្ញាសារសំណេរអង្គរលើកទី២ រំលេចពីភាពអស្ចារ្យនៃប្រាសាទអង្គរ

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

ប្រធានាធិបតី​ស៊ែប៊ី Vucic ចោទ​បស្ចឹមប្រទេស​​នៅ​ពីក្រោយ​បាតុកម្ម​និស្សិត​ទម្លាក់​លោក​

ព័ត៌មានជាតិ២៤ ម៉ោង មុន

រោង​ម៉ាស៊ីន ឡាយ សែ​ នៅ​ស្រុក​ថ្មគោលប្រមូល​ទិញ​ស្រូវ​ពីកសិករ​មួយ​ថ្ងៃចន្លោះពី ១ ៥០០ តោនទៅ ១ ៨០០ តោន

Sokha Hotels

ព័ត៌មានពេញនិយម