ព័ត៌មានអន្ដរជាតិ
ថៃសម្រេចគោលដៅ ដោយបានទទួលភ្ញៀវទេសចរអន្តរជាតិ ៣៥ លាននាក់ ឆ្នាំមុន
ក្រសួងទេសចរណ៍ និងកីឡាថៃ បានឱ្យដឹងកាលពីថ្ងៃពុធថា ថៃបានទទួលស្វាគមន៍ភ្ញៀវទេសចរអន្តរជាតិប្រមាណ ៣៥ លាននាក់ ក្នុងឆ្នាំ ២០២៤ ដោយសម្រេចបានទៅតាមគោលដៅរបស់ប្រទេស ដែលពឹងផ្អែកខ្លាំងលើវិស័យទេសចរណ៍ដើម្បីជំរុញកំណើនសេដ្ឋកិច្ច។ នេះបើតាមការចុះផ្សាយរបស់កាសែតបាងកកប៉ុស្តិ៍។
រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងកីឡា លោក Sorawong Thienthong បានគូសបញ្ជាក់ជាលម្អិតថា ភ្ញៀវអន្តរជាតិ ៣៥,៣២ លាន នាក់ បានចូលមកលេងនៅប្រទេសថៃ ហើយបានចំណាយប្រាក់ប្រមាណ ១,៦៦ ទ្រីលានបាត ចន្លោះពីថ្ងៃទី ១ មករា ដល់ថ្ងៃទី ២៩ ធ្នូ ២០២៤។
ភ្ញៀវទេសចរពីចិន មានច្រើនជាងគេ (៦,៧ លាននាក់) ហើយបន្ទាប់មកគឺ ម៉ាឡេស៊ី (៤,៩៣ លាននាក់) ឥណ្ឌា (២,១២ លាននាក់) កូរ៉េខាងត្បូង (១,៨៦ លាននាក់) និងរុស្ស៊ី (១,៧២ លាននាក់)។
គួរគូសបញ្ជាក់ថា ថៃត្រូវពឹងផ្អែកខ្លាំងលើវិស័យទេសចរណ៍ ដើម្បីជំរុញកំណើនសេដ្ឋកិច្ច ដែលដើរអូសជើង ចំពេលមានបំណុលគ្រួសារខ្ពស់ ហើយតម្រូវការក្នុងស្រុកនៅខ្សោយ។
ដោយបញ្ហានេះ រដ្ឋាភិបាលថៃបានដាក់ចេញនូវគោលនយោបាយផ្សេងៗ ដើម្បីជំរុញវិស័យទេសចរណ៍ទាំងក្នុង និងក្រៅស្រុក ដែលរួមមានគោលនយោបាយលើកលែងទិដ្ឋាការ ការរៀបចំកម្មវិធីជាតិ និងអន្តរជាតិធំៗ ដូចជាសង្រ្កាន្តចូលឆ្នាំ និងឆ្លងឆ្នាំសកលជាដើម។ ឆ្នាំ ២០២៥ ថៃបានកំណត់គោលដៅទាក់ទាញទេសចរអន្តរជាតិ ឱ្យបានប្រមាណ ៤០ លាននាក់ ខណៈការប្រកួតប្រជែងពីទីផ្សារផ្សេងៗទៀតកាន់តែកើនឡើង៕
-
ចរាចរណ៍២ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម២ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៦ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ចរាចរណ៍៣ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ